នយោបាយ

លោក Wang Yi ៖ ប្រកាសជំហរប្រឆាំង ដ៏ឧឡារិករបស់ចិន លើបញ្ហាដែន កោះតៃវ៉ាន់

ប៉េកាំង ៖ ទីប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃអង្គារ បានរៀបរាប់លម្អិត អំពីជំហរដ៏ឧឡារិករបស់ចិន លើសំណួរតៃវ៉ាន់ និងបានលើកឡើងថា ការក្បត់ របស់អាមេរិក លើសំណួរតៃវ៉ាន់ គឺធ្វើឲ្យប៉ះពាល់ ដល់ការជឿជាក់ជាតិ របស់ខ្លួន ។

លោក Wang Yi បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីលោកបានចូល រួមកិច្ចប្រជុំ នៃក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេសនៃអង្គការ សហប្រតិបត្តិការ សៀងហៃ និងបានទៅបំពេញទស្សនកិច្ច នៅអាស៊ីកណ្តាល ។

លោក Wang Yi បានសង្កត់ធ្ងន់ថា គោលការណ៍ចិនតែមួយ គឺជាការឯកភាព របស់សហគមន៍អន្តរជាតិ មូលដ្ឋានគ្រឹះនយោបាយ នៃការផ្លាស់ប្តូររបស់ចិន ជាមួយប្រទេសដទៃទៀត ចំណុចកណ្តាលនៃផលប្រយោជន៍ស្នូលរបស់ចិន និង ខ្សែក្រហម និងបន្ទាត់បាត ដែលមិនអាចឆ្លង កាត់បាននោះទេ។

លោកបានកត់សម្គាល់ថា មនុស្សមួយចំនួន នៅក្នុងសហរដ្ឋអាមេរិក កំពុងប្រកួតប្រជែង ឥតឈប់ឈរចំពោះអធិបតេយ្យភាព របស់ចិនលើសំណួរតៃវ៉ាន់ ដោយលាក់បាំងនូវ គោលនយោបាយចិនតែមួយ ហើយថែមទាំងមានចេតនាបង្កបញ្ហា នៅក្នុងច្រកសមុទ្រតៃវ៉ាន់ទៀតផង ។

លោកបានប្រាប់អ្នកយកព័ត៌មានថា ប្រជាជនចិននឹងមិនទទួលយករឿងនេះទេ ហើយសហគមន៍អន្តរជាតិ ក៏មើលងាយការបង្កហេតុ ដែលគ្មានមូលដ្ឋានបែបនេះដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ក្នុងដំណើរទស្សនកិច្ចរបស់លោក លោក Wang Yi បានលើកឡើងថា មេដឹកនាំ នៃប្រទេសទាំងអស់ បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួន នូវគោលនយោបាយចិនតែមួយ ជឿជាក់ថា តៃវ៉ាន់ គឺជាផ្នែកមិនអាចកាត់ផ្តាច់បាន នៃទឹកដីរបស់ប្រទេសចិន និងប្រឆាំងនឹងការជ្រៀតជ្រែក ពីខាងក្រៅក្នុងកិច្ចការផ្ទៃក្នុង របស់ចិនលើសំណួរតៃវ៉ាន់ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top