នយោបាយ

និន្នាការប្រវត្តិសាស្រ្ត នៃការបង្រួបបង្រួម ត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ មិនអាចរារាំងបានទេ

ថ្ងៃទី២ ខែសីហា លោកស្រី Pelosi ប្រធានសភា តំណាងរាស្រ្ត សហរដ្ឋអាមេរិក មិនអើពើនឹងការប្រឆាំង យ៉ាងដាច់ខាត និងការតវ៉ាយ៉ាងម៉ឺងម៉ាត់ របស់ប្រទេសចិន ហើយទៅបំពេញទស្សនកិច្ច នៅតំបន់តៃវ៉ាន់ ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាត និងថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះរឿងនេះ ដោយបានលើកឡើង ការតវ៉ាយ៉ាងម៉ឺងម៉ាត់ និងការប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះសហរដ្ឋអាមេរិក ។

ប្រវត្តិសាស្រ្តនៃបញ្ហាតៃវ៉ាន់ គឺច្បាស់លាស់ណាស់ ការពិតនិងស្ថានការណ៍ នៃត្រើយទាំងសងខាងគឺចិនតែមួយ ។ សេចក្តីប្រកាសរួមទាំង៣ រវាងចិននិងសហរដ្ឋអាមេរិក គឺ ជាកិច្ចសន្យា នយោបាយ របស់ភាគីទាំងពីរ គោលនយោបាយប្រទេសចិនតែមួយ គឺជាមូលដ្ឋាននយោបាយ នៃទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក ។
ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាត ចំពោះកម្លាំងអបគមន៍ចង់ឱ្យតៃវ៉ាន់ឯករាជ្យ និងកម្លាំងជ្រៀតជ្រែកពីខាងក្រៅ ដាច់ខាតមិនអនុញ្ញាត ឱ្យកម្លាំងអបគមន៍ ចង់ឱ្យតៃវ៉ាន់ឯករាជ្យតាមមធ្យោបាយណា មួយធ្វើអ្វីតាមទំនើងចិត្តឡើយ ។

តៃវ៉ាន់គឺជាផ្នែកមួយ ដែលមិនអាចកាត់ផ្តាច់ចេញពីទឹកដី របស់ប្រទេសចិននោះទេ ។ ខែមេសាឆ្នាំ១៨៩៥ ប្រទេសជប៉ុនធ្វើសង្គ្រាម ឈ្លានពានប្រទេសចិន បានបង្ខំឱ្យរដ្ឋាភិបាលរជ្ជកាលQing ចុះហត្ថលេខាលើ «សន្ធិសញ្ញា Shimonoseki » ដែលគ្មានសមភាព ហើយកាន់កាប់តៃវ៉ាន់ ។ ខែកក្កដាឆ្នាំ១៩៣៧ ប្រទេសជប៉ុន ធ្វើសង្គ្រាមឈ្លានពាន ប្រទេសចិន ទាំងមូល ។ ខែធ្នូឆ្នាំ១៩៤១ រដ្ឋាភិបាលចិន បានប្រកាស ចំពោះប្រទេសនានា តាមរយៈ« សេចក្តីប្រកាស ស្តីពីប្រទេសចិន ប្រកាសសង្គ្រាម ជាមួយប្រទេសជប៉ុន» ប្រទេសចិន លុបចោលសន្ធិសញ្ញា កិច្ចព្រមព្រៀង និង កិច្ចសន្យា នៃទំនាក់ទំនង រវាងចិននិងជប៉ុន ដែលពាក់ព័ន្ធទាំងឡាយ ក្នុងនោះបូករួមទាំង«សន្ធិសញ្ញា Shimonoseki » ហើយបានយកតៃវ៉ាន់មកវិញ។ ខែធ្នូឆ្នាំ១៩៤៣ «សេចក្តីថ្លែងការណ៍Cairo » ដែលប្រកាស ដោយរដ្ឋាភិបាល ប្រទេសទាំង៣ គឺចិន សហរដ្ឋអាមេរិក និងអង់គ្លេស បានកំណត់ថា ប្រទេសជប៉ុនត្រូវប្រគល់ទឹកដី ដែលទន្ទ្រាន ពីប្រទេសចិន ក្នុងនោះរួម ទាំងទឹកដីភាគឦសាន តៃវ៉ាន់និងប្រជុំកោះ Penghu ជាដើមឱ្យប្រទេសចិនវិញ ។ ឆ្នាំ១៩៤៥ «សេចក្តីប្រកាស Potsdam »ដែលចុះហត្ថលេខា ដោយ ប្រទេសចិន សហរដ្ឋអាមេរិកនិងអង់គ្លេស ហើយក្រោយមកសហភាពសូវៀត ក៏ចូលរួមនោះបានកំណត់ថា “លក្ខន្តិកៈ នៃ«សេចក្តីថ្លែង ការណ៍Cairo »ត្រូវអនុវត្តយ៉ាងដាច់ខាត” ។ ខែសីហាឆ្នាំដដែលនោះ ប្រទេសជប៉ុនប្រកាសចុះចាញ់ ព្រមនិងសន្យាក្នុង «លក្ខន្តិកៈចុះចាញ់របស់ប្រទេស ជប៉ុន» ថា “អនុវត្តដោយស្មោះត្រង់ នូវកាតព្វកិច្ចនៃការកំណត់នានានៃ «សេចក្តីប្រកាស Potsdam »”។ ថ្ងៃទី២៥ខែតុលា រដ្ឋាភិបាលចិនយកតៃវ៉ាន់និងប្រជុំកោះ Penghu មកវិញ ចាប់ផ្តើមមានអធិបតេយ្យភាព លើតៃវ៉ាន់ឡើងវិញ ។

ថ្ងៃទី ១ ខែតុលា ឆ្នាំ ១៩៤៩ ប្រជាជនចិនបានទទួលជ័យជម្នះ ដ៏អស្ចារ្យក្នុងបដិវត្តន៍ប្រជាធិបតេយ្យថ្មី និងបានបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដោយជំនួសរដ្ឋាភិបាល នៃសាធារណរដ្ឋចិននិងក្លាយជារដ្ឋាភិបាល ស្របច្បាប់តែមួយគត់ នៃប្រទេសចិនទាំងមូល ក៏ដូចជាតំណាងស្របច្បាប់ តែមួយគត់លើផ្ទៃអន្តរជាតិ ។ ចាប់ពីពេលនោះមកប្រវត្តិសាស្រ្ត នៃសាធារណរដ្ឋចិនត្រូវបានបញ្ចប់ ។ នេះជាការផ្លាស់រដ្ឋអំណាចថ្មីក្រោមលក្ខខណ្ឌ ដែលតួអង្គសំខាន់នៃច្បាប់អន្តរជាតិ អធិបតេយ្យភាព និងព្រំដែនទឹកដីរបស់ប្រទេសចិន មិនបានផ្លាស់ប្តូរដោយសាររឿងនេះទេ រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលដែលមានអធិបតេយ្យភាព លើប្រទេសចិនទាំងមូល ដែលក្នុងនោះក៏បូករួមទាំង អធិបតេយ្យភាពលើកោះតៃវ៉ាន់ផងដែរ ។

ចាប់តាំងពីក្រុមកាន់អំណាច នៃបក្សកុកម៉េងតាំងរបស់ចិន បានដកថយទៅកាន់តំបន់តៃវ៉ាន់មក ទោះបីជាពួកគេនៅតែបន្តប្រើឈ្មោះ “សាធារណរដ្ឋចិន” និង “រដ្ឋាភិបាលនៃសាធារណរដ្ឋចិន” ក៏ដោយ ប៉ុន្តែវាគ្មានសិទ្ធិប្រើប្រាស់ អធិបតេយ្យភាពជាតិក្នុងនាមប្រទេសចិន តាំងពីយូរយារណាស់មកហើយ ។ តាមពិតទៅ ពួកគេគ្រាន់តែជាអាជ្ញាធរមូលដ្ឋាន មួយលើទឹកដីប្រទេសចិន រហូតមកតែប៉ុណ្ណោះ ។
រដ្ឋាភិបាលចិន ដែលប្រកាន់ខ្ជាប់នូវគោលជំហរ យ៉ាងមុតមាំនិងគំនិតផ្តួចផ្តើម ដ៏សមហេតុផល ស្តីពីគោលការណ៍ចិនតែមួយទទួលបានការ យោគយល់និង ការគាំទ្រ ពីសំណាក់ប្រទេសនិងអង្គការ អន្តរជាតិ កាន់តែច្រើនឡើងៗ ហើយគោលការណ៍ចិន តែមួយត្រូវបានទទួលស្គាល់ជាទូទៅ ដោយសហគមន៍អន្តរជាតិ ។

នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ១៩៧១ លោក Qiao Guanhua អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន បានដឹកនាំគណៈប្រតិភូចិន បង្ហាញមុខ ក្នុងសាល សន្និសីទ នៃអង្គការសហប្រជាជាតិ ជាលើកដំបូង ។ សេចក្តីសម្រេចចិត្តលេខ ២៧៥៨ របស់មហាសន្និបាត អង្គការសហប្រជាជាតិ បានអនុម័ត ឱ្យសាធារណរដ្ឋប្រជាមានិតចិន មានអាសនៈស្របច្បាប់ឡើងវិញ នៅអង្គការសហប្រជាជាតិ។

សេចក្តីសម្រេចចិត្តលេខ ២៧៥៨ នៃមហាសន្និបាត អង្គការសហប្រជាជាតិទទួលស្គាល់ថា “តំណាងនៃរដ្ឋាភិបាល សាធារណរដ្ឋប្រជាមានិតចិន គឺជាតំណាងស្របច្បាប់តែមួយ គត់របស់ប្រទេសចិន នៅក្នុងអង្គការសហប្រជាជាតិ” ។ នេះបានដោះស្រាយបញ្ហាដែលថា តើអ្នកណាជាតំណាង នៃប្រទេសចិនទាំងមូលនៅអង្គការ សហប្រជាជាតិ ដែលមិនអនុញ្ញាតឱ្យមានការបំបែក បំបាក់ដាច់ខាត។ ការិយាល័យកិច្ចការច្បាប់ នៃលេខាធិការដ្ឋានអង្គការ សហប្រជាជាតិ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា “អង្គការសហប្រជាជាតិ សម្គាល់ថា តៃវ៉ាន់ ជាខេត្តមួយរបស់ប្រទេសចិន ដែលគ្មានឋានៈឯករាជ្យនោះទេ” ។ សេចក្តីសម្រេចចិត្តលេខ ២៧៥៨ នៃមហាសន្និបាតអង្គការ សហប្រជាជាតិបានទទួលស្គាល់ ពីគោលការណ៍ចិនតែមួយ នៅក្នុងច្បាប់អន្តរជាតិ ។

កាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ១៩៧៨ ប្រទេសចិន និងសហរដ្ឋអាមេរិក បានចេញសេចក្តីប្រកាស ស្តីពីការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ក្នុងពេលដំណាលគ្នា។ នៅក្នុងសេចក្តីប្រកាសរួមនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានទទួលយកគោល ការណ៍ចំនួនបី របស់ប្រទេសចិន សម្រាប់ការបង្កើត ទំនាក់ទំនងការទូត ៖ ការផ្តាច់ទំនាក់ទំនងការទូត ជាមួយតៃវ៉ាន់ ការដកទ័ពនិបរិក្ខារយោធា និងការលុបចោល សន្ធិសញ្ញាអាមេរិក-Chiang ។ ប្រទេសទាំងពីរ បានប្រកាសថា ភាគីទាំងពីរបានទទួលស្គាល់គ្នា ទៅវិញទៅមក ព្រមទាំងបង្កើតទំនាក់ទំនង ការទូតផ្លូវការ ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ១៩៧៩ ។ សហរដ្ឋអាមេរិក បានទទួលស្គាល់ថា “សាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ របស់ប្រទេសចិន” “មានប្រទេសចិនតែមួយគត់ តៃវ៉ាន់គឺជាផ្នែកមួយ នៃប្រទេសចិន” ។
«សេចក្តីប្រកាសរួម នៃ សាធារណរដ្ឋប្រជាមានិតចិន និង សហរដ្ឋអាមេរិកស្តីពីការបង្កើតទំនាក់ទំនងការទូត» ត្រូវគេហៅហាត់ ជា «សេចក្តីប្រកាស ស្តីពីការបង្កើតទំនាក់ទំនង ការទូត រវាងប្រទេសចិននិងអាមេរិក» ។ សេចក្តីប្រកាសរួមចំនួន ៣ រវាងចិននិង អាមេរិក គឺមានទាំង “សេចក្តីប្រកាសស្តីពីការ បង្កើតទំនាក់ទំនងការ ទូតរវាងចិន និងអាមេរិក”, “សេចក្តីប្រកាសរួម នៃសាធារណរដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរិក” (ហៅកាត់ថា “ សេចក្តីប្រកាស ក្រុងសៀងហៃ “)ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ១៩៧២ ព្រមនិង ” សេចក្តីប្រកាសរួម នៃសាធារណរដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរិក” ដែលត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ ១៩៨២ (ហៅកាត់ថា “សេចក្តីប្រកាស ១៧ សីហា”) ។
នៅក្នុងសេចក្តីប្រកាសរួមទាំងបី សហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ ស្តីពីការប្រកាន់ខ្ជាប់នូវគោលការណ៍ ប្រទេសចិនតែមួយ នេះជាឯកសារប្រវត្តិសាស្ត្រ ដ៏សំខាន់មួយរវាងប្រទេសទាំងពីរចិន និងសហរដ្ឋអាមេរិក ស្តីពីទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបញ្ហាចិនតៃវ៉ាន់ ។

នៅឆ្នាំ ១៩៨៧ ការប្រាស្រ័យទាក់ទង រវាងបុគ្គលិក និងការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ច និងវប្បធម៌ រវាងត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ បានអភិវឌ្ឍ ទន្ទឹមគ្នា ។ ទោះជាយ៉ាងណាក៏ដោយ ភាពជាប់គាំងផ្នែក នយោបាយ នៃត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ នៅមិនទាន់ បានដោះស្រាយទេ ហើយបញ្ហាបន្ទាប់បន្សំ ជាច្រើនដែលកើតចេញ ពីការប្រាស្រ័យទាក់ទង រវាងសង្គមស៊ីវិល ត្រូវការការដោះស្រាយជាបន្ទាន់ ។
ដើម្បីជំរុញវឌ្ឍនភាព ពិតប្រាកដនៃទំនាក់ទំនងរវាងត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ និងបង្កើតផ្លូវទាក់ទងរវាងត្រើយទាំងសងខាង នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ១៩៩០ភាគីចិនតៃវ៉ាន់ បានបង្កើតមូលនិធិផ្លាស់ប្តូរគ្នា នៃច្រកសមុទ្រតៃវ៉ាន់ ។នៅថ្ងៃទី ១៦ខែធ្នូ ឆ្នាំ ១៩៩១ ចិនដីគោកបានបង្កើត សមាគមទំនាក់ទំនងត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ ។

ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ១៩៩៣ លោក Wang Daohan ប្រធានសមាគមទំនាក់ទំនងត្រើយ ទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ និងលោក Gu Zhenfu ប្រធានមូលនិធិផ្លាស់ប្តូរគ្នា នៃច្រកសមុទ្រតៃវ៉ាន់ បានជួបពិភាក្សាគ្នានៅប្រទេសសិង្ហបុរី។ ជនជាតិចិននៅត្រើយ ទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ បានជ្រើសរើសយកការសន្ទនា ជំនួសការប្រឈមមុខដាក់គ្នា ដោះស្រាយការខ្វែងគំនិតតាមរយៈការទាក់ទងគ្នា និងជំរុញកិច្ចសហប្រតិបត្តិការ តាមរយៈការចរចា ។

សមាគមទំនាក់ទំនងត្រើយ ទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ និងមូលនិធិផ្លាស់ប្តូរគ្នា នៃច្រកសមុទ្រតៃវ៉ាន់ ទទួលបានការអនុញ្ញាត ឱ្យឈានដល់ “គំនិតឯកភាពរួមឆ្នាំ ១៩៩២” ដោយផ្ទាល់មាត់ស្តីពី “ត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ ប្រកាន់ខ្ជាប់នូវ គោលការណ៍ចិនតែមួយ” ។
អត្ថន័យស្នូលនៃគំនិត ឯកភាពរួមនេះគឺ “ត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ ជារបស់ចិនតែមួយគត់ ហើយធ្វើការខិតខំរួម ជាមួយគ្នាដើម្បីស្វែង រកការបង្រួបបង្រួមជាតិ ” ។

ដំណើរនិងខ្លឹមសារនៃ “គំនិតឯកភាពរួមឆ្នាំ ១៩៩២” ត្រូវបានកត់ត្រាក្នុងឯកសារ យ៉ាងជាក់លាក់ ហើយគ្មានបុគ្គលណា ឬកម្លាំងណាមួយអាចបដិសេធ បំភ្លៃឬមួលបង្កាច់វាបានឡើយ ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top