តើអ្នកណាទើបជា”ពួក Hacker “តាមបណ្តាញអ៊ីនធឺណែត ដ៏ធំបំផុតនៅទូទាំងពិភពលោក ? នៅថ្ងៃទី ៥ ខែកញ្ញា មជ្ឈមណ្ឌលជាតិដោះស្រាយ បន្ទាន់ ចំពោះវីរុសកុំព្យូទ័រ នៃប្រទេសចិន និង ក្រុមបច្ចេកវិទ្យាចម្រុះ នៃក្រុមហ៊ុន Qihoo ៣៦០ បានចេញផ្សាយដោយឡែកពីគ្នា នូវរបាយការណ៍ស៊ើបអង្កេត អំពីហេតុការណ៍ ដែលសកលវិទ្យាល័យ ឧស្សាហកម្មភាគពាយ័ព្យប្រទេសចិន រងការវាយប្រហារតាមបណ្តាញ អ៊ីនធឺណែតពីបរទេស ដែលបានបន្ថែមភស្តុតាងថ្មីម្តងទៀត ។
ការស៊ើបអង្កេតបានរកឃើញថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ការិយាល័យប្រតិបតិ្តការ លុកលុយជាពិសេសហៅកាត់ TAO ស្ថិតនៅក្រោមឱវាទ របស់ទីភ្នាក់ងារសន្តិសុខ សហរដ្ឋអាមេរិក ហៅកាត់ NSA បានធ្វើការវាយប្រហារតាមបណ្តាញ អ៊ីនធឺណែត ដោយចេតនាអាក្រក់ចំនួនជាង ១ ម៉ឺនលើកទៅលើបណ្តាញអ៊ីនធឺណែត របស់ប្រទេសចិន ហើយបានគ្រប់គ្រងបរិក្ខារបណ្តាញ អ៊ីនធឺណែតរាប់ម៉ឺនគ្រឿង ព្រមទាំងបានលួចយកទិន្នន័យ ដ៏មានតម្លៃខ្ពស់ទំហំលើសពី ១៤០ GBទៀតផង ។
របាយការណ៍ទាំងពីរច្បាប់នេះ បានបង្ហាញថា តាមការវិភាគផ្នែកបច្ចេកទេស និងការតាមដានប្រភព នៃមជ្ឈមណ្ឌលជាតិ ដោះស្រាយបន្ទាន់ ចំពោះវីរុសកុំព្យូទ័រ នៃប្រទេសចិន និងក្រុមបច្ចេកវិទ្យាចម្រុះ នៃក្រុមហ៊ុន Qihoo ៣៦០ ឱ្យដឹងថា ភស្តុតាងនៃរឿង ដែលទីភ្នាក់ងារ សន្តិសុខជាតិអាមេរិក ធ្វើការវាយប្រហារ តាមបណ្តាញ អ៊ីនធឺណែតនិងលួចយកទិន្នន័យ សម្ងាត់របស់ចិន គឺ ច្បាស់លាស់និងពេញលេញ ភស្តុតាងទាំងនេះ បូករួមទាំងបុគ្គលិកចំនួន ១៣ នាក់ដែលបានធ្វើការវាយប្រហារ តាមបណ្តាញអ៊ីនធឺណែត ទៅលើប្រទេសចិន ដោយផ្ទាល់ពីក្នុងប្រទេសអាមេរិក ព្រមនិងកិច្ចសន្យា ជាង ៦០ ច្បាប់ដែលបានចុះហត្ថលេខា ជាមួយប្រតិបត្តិករទូរគមនាគមន៍ អាមេរិកដើម្បីបង្កើតបរិយាកាសវាយប្រហារ តាមបណ្តាញអ៊ីនធឺណែត និងឯកសារអេឡិចត្រូនិកជាង ១៧០ ច្បាប់ទៀត ។
ចាប់តាំងពីឆ្នាំ ២០១៣ មក រដ្ឋាភិបាលអាមេរិក បានលាបពណ៌ លើប្រទេសចិនជុំវិញបញ្ហាសន្តិសុខ បណ្តាញអ៊ីនធឺណែត ពោលគឺ៖មួលបង្កាច់ រដ្ឋាភិបាលចិន ដែលបានធ្វើការវាយប្រហារ តាមបណ្តាញអ៊ីនធឺណែតដោយផ្ទាល់ ឬដោយប្រយោលទៅលើអាមេរិក ចេញផ្សាយរបាយការណ៍ មិនពិត ដើម្បីបំភាន់ភ្នែក របស់អ្នកផងទាំងពួងក្នុង សហគមន៍អន្តរជាតិ ក៏ដូចជាប៉ុនប៉ងបំភានថា ប្រទេសចិនជា “អ្នកបង្កផល ប៉ះពាល់” និងសហរដ្ឋអាមេរិកជាអ្វី ដែលហៅថា “អ្នករងគ្រោះ” ក្នុងន័យប្រឌិតលេស ដើម្បីធ្វើអនុត្តរភាពលើប្រទេសចិន ក្នុងវិស័យបណ្តាញអ៊ីនធឺណែត និងឧស្សាហកម្មព័ត៌មានវិទ្យា ។
គួររំលឹកថា មិនត្រឹមតែសំដៅ ចំពោះប្រទេសចិនប៉ុណ្ណោះទេ តាមការទម្លាយជាសាធារណៈបានឱ្យដឹងថា ដៃខ្មៅលួចស្តាប់របស់អាមេរិក ក៏បានលូកចូលនៅទូទាំង ពិភពលោក ដែលបួករួមទាំងសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ ។ កាលពីខែមិថុនា ឆ្នាំ ២០២១ ក្រុមហ៊ុនវិទ្យុផ្សាយ សំឡេងនៃប្រទេស ដាណឺម៉ាក ធ្លាប់ផ្សាយអត្ថបទពិសេសមួយ ក្នុងន័យលាតត្រដាង ពីការ ដែលទីភ្នាក់ងារសន្តិសុខជាតិ អាមេរិកលួចយកទិន្នន័យដើម នៃបណ្តាញ អ៊ីនធឺណែត ដាណឺម៉ាកតាមរយៈនាយកដ្ឋានស៊ើបការណ៍ នៃក្រសួងការពារជាតិ ដាណឺម៉ាកដើម្បីលួចស្តាប់សកម្មភាព អ្នកដឹកនាំនិង មន្ត្រីជាន់ខ្ពស់របស់ប្រទេស សម្ព័ន្ធមិត្តនៅអឺរ៉ុប ក្នុងនោះបូករួមទាំងលោកស្រី Angela Dorothea Merkelនាយករដ្ឋមន្ត្រី អាល្លឺម៉ងផងដែរ ។ តាមការផ្សាយដំណឹង នៃទស្សនាវដ្តី 《 Der Spiegel 》 របស់អាល្លឺម៉ង់បានឱ្យដឹងថា ទិន្នន័យទូរស័ព្ទនិងបណ្តាញ អ៊ីនធឺណែតជាង ៥០០ លានរបស់អាល្លឺម៉ង់ ត្រូវបានលួចយកដោយទីភ្នាក់ងារ សន្តិសុខសហរដ្ឋអាមេរិក ។ល។ ប្រការទាំងនេះមានភស្តុតាង មិនអាចប្រកែកបាន ទីភ្នាក់ងារសន្តិសុខអាមេរិកដែលខ្លួនខុសបែរជាចោទថាគេខុសទើបជា”ពួក Hacker “តាមបណ្តាញអ៊ីនធឺណែតដ៏ធំបំផុត នៅទូទាំងពិភពលោក ។
របាយការណ៍ ស៊ើបអង្កេត អំពីហេតុការណ៍ ដែលសកលវិទ្យាល័យ ឧស្សាហកម្មភាគ ពាយ័ព្យប្រទេសចិន រងការវាយប្រហារ តាមបណ្តាញអ៊ីនធឺណែត ដែលចេញផ្សាយដោយរដ្ឋាភិបាលចិន លើកនេះបានបង្ហាញពីការប្តេជ្ញាចិត្ត របស់ចិនក្នុងការមិនអត់ឱន ឱ្យអំពើលួចយកការសម្ងាត់ តាមបណ្តាញអ៊ីនធឺណែត ជាដាច់ខាតនិងអនុវត្តគោលនយោបាយ ការពារយ៉ាងសកម្ម ។ បណ្តាប្រទេសទាំងអស់ ដែលស្នេហាសន្តិភាព នៅលើពិភពលោកគួរតែចាត់ ប្រតិបត្តិការជាក់ស្តែង ដើម្បីធ្វើពហិការយ៉ាងដាច់ខាត ចំពោះអនុត្តរភាពតាមបណ្តាញ អ៊ីនធឺណែតរបស់អាមេរិក និងជំរុញបណ្តាញអ៊ីនធឺណែត ដែលប្រកបដោយភាពស្អាតស្អំ ជូនដល់ពិភពលោក ៕