នយោបាយ

លោក Xi Jinping ប្រធានរដ្ឋចិន បំពេញទស្សនកិច្ច ផ្លូវរដ្ឋនៅកាហ្សាក់ស្ថាន

ថ្ងៃទី ១៤ ខែកញ្ញាតាមម៉ោង ក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញទៅដល់អាកាស យានដ្ឋានអន្តរជាតិ Nazarbayev ក្រុង Nur-Sultan រដ្ឋធានីកាហ្សាក់ស្ថាន តាមយន្តហោះពិសេស ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកាហ្សាក់ស្ថាន ។
ប្រមុខរដ្ឋរបស់ប្រទេសទាំងពីរ បានធ្វើកិច្ចជំនួបផ្លូវការ ចុះហត្ថលេខានិងចេញផ្សាយផ្សាយ 《សេចក្តីថ្លែងការណ៍រួមរោង សាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋកាហ្សាក់ស្ថាន ស្តីពីខួបលើកទី ៣០ នៃ ការបង្កើតទំនាក់ទំនងការទូត》 ដោយប្រកាសថា ប្រទេសចិន និង កាហ្សាក់ស្ថាននឹងធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចគោល ដៅទស្សនទាន ក្នុងការកសាងសហគមន៍រួមវាសនាតែមួយ ដែលប្រកបដោយមេត្រីភាពគ្រប់ជំនាន់ មានទំនុកចិត្ត ចំពោះគ្នាខ្ពស់ និងរួមសុខរួមទុក្ខជាមួយគ្នា ។

ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា តាំងពីផ្ទុះការរីករាលដាល នៃជំងឺកូវីដ-១៩ មក នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ខ្ញុំ ការដែលជ្រើសរើស យកប្រទេសកាហ្សាក់ស្ថាន គឺបានបង្ហាញពីកម្រិតខ្ពស់ និងភាពវិសេសវិសាល នៃទំនាក់ទំនងរវាងចិន និងកាហ្សាក់ស្ថាន ហើយក៏បានបង្ហាញ ពីចំណងមិត្តភាពដ៏ជ្រាលជ្រៅ នៃប្រទេសយើងទាំងពីរផងដែរ ។ កាហ្សាក់ស្ថាន ជាប្រទេសមានឥទ្ធិពល ដ៏សំខាន់មួយ នៅអាស៊ីកណ្តាល និងតំបន់អឺរ៉ាស៊ី ។ ខ្ញុំសូមគូសបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលចិន យកចិត្តទុកដាក់ខ្ពស់ ចំពោះទំនាក់ទំនងរវាងចិន និងកាហ្សាក់ស្ថាន មិនថាសភាពការណ៍ អន្តរជាតិ មានការប្រែប្រួលយ៉ាងណាក្តី ក៏ភាគីចិននឹងគាំទ្រភាគីកាហ្សាក់ស្ថាន ក្នុងការគាំពារឯករាជ្យជាតិ អធិបតេយ្យភាព និងបូរណភាព ទឹកដីជានិច្ច គាំទ្រយ៉ាងមុតមាំចំពោះវិធានការ កំណែទម្រង់ របស់លោកប្រធានាធិបតី ដែលដាក់ចេញ ដើម្បីរក្សា ស្ថិរភាព និងការអភិវឌ្ឍ នៃប្រទេសទេស ប្រឆាំងយ៉ាងដាច់ខាត ចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសកាហ្សាក់ស្ថានទោះកម្លាំងណាមួយក្តី ។ ប្រទេសចិនជាមិត្តនិងជាដៃគូ អាចពឹងផ្អែកនិងជឿទុកចិត្តបាន របស់កាហ្សាក់ស្ថានជានិច្ច ។

លោក Xi Jinping បានគូសបញ្ជាក់ទៀតថា ប្រទេសចិនគាំទ្រ ប្រទេសអាស៊ីកណ្តាលក្នុងការគាំពារ សន្តិសុខនយោបាយ និងស្ថិរភាពសង្គម គាំទ្រប្រទេសអាស៊ីកណ្តាល ក្នុងការពង្រឹងសមាហរណកម្ម និង កិច្ចសហប្រតិបត្តិការ និងប្រឆាំងនឹងកងកម្លាំង ខាងក្រៅដែលជ្រៀតជ្រែក កិច្ចការនៃប្រទេសអាស៊ីកណ្តាល ។ ភាគីទាំងពីរត្រូវពង្រឹង កិច្ចសហប្រតិបត្តិការអន្តរជាតិ និងអនុវត្តពហុភាគីនិយមពិតប្រាកដ ។

ជាការឆ្លើយតប លោក Kassym-Jomart Tokayev ប្រធានាធិបតីកាហ្សាក់ស្ថាន បានសម្តែងការអបអរសាទរ យ៉ាងកក់ក្តៅចំពោះសមិទ្ធផលអភិវឌ្ឍន៍ ដ៏អស្ចារ្យរបស់ប្រទេសចិន ក្រោមការដឹកនាំ របស់លោក Xi Jinping និងសូមជូនពរ ឱ្យសមាជបក្ស កម្មុយនិស្តចិន លើកទី ២០ ទទួលបានជោគជ័យ យ៉ាង គាប់ប្រសើរ ។ ភាគីកាហ្សាក់ស្ថាន នឹងបន្តអនុវត្តគោលនយោបាយចិន តែមួយយ៉ាងមុតមាំមិនងាករេ ។ ឆ្នាំក្រោយជាខួប ១០ ឆ្នាំនៃគំនិត ផ្តួចផ្តើម” ខ្សែក្រវាត់និងផ្លូវ”ដែលលើកឡើង ដោយលោក Xi Jinping ការរួមគ្នា កសាងគំនិត ផ្តួចផ្តើម”ខ្សែក្រវាត់និង ផ្លូវ”បានក្លាយជាកម្លាំងចលករ ដ៏សំខាន់សម្រាប់ជំរុញការ កសាងសហគមន៍រួមវាសនា តែមួយរបស់មនុស្សជាតិ ។
សូមថ្លែងអរគុណ ចំពោះការគាំទ្រដ៏មានថ្លៃថ្លា របស់ភាគីចិន ចំពោះការប្រយុទ្ធប្រឆាំង នឹងកូវីដ-១៩ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កាហ្សាក់ស្ថាន ។ ភាគីកាហ្សាក់ស្ថានរីករាយរួម សហការជាមួយភាគីចិន ក្នុងការអនុវត្តឱ្យបានល្អនូវគំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកលនិង គំនិតផ្តួចផ្តើមសន្តិសុខសកល ដើម្បីរួមគ្នាគាំពារសន្តិសុខនិង ស្ថិរភាពក្នុងតំបន់និងជំរុញការអភិវឌ្ឍរួម ។
នារសៀលថ្ងៃទី ១៤ ខែកញ្ញាតាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិន បានទទួលមេដាយ”ឥន្ទ្រីមាស”ពីប្រធានាធិបតី កាហ្សាក់ស្ថានលោក Tokayev នៅទីស្តីការប្រធានាធិបតី នៅទីក្រុង Nur-Sultan ៕

To Top