នយោបាយ

លោក Xi Jinping ប្រធានរដ្ឋចិន បានជួបសន្ទនា ជាមួយលោក Putin ប្រធានាធិបតីរុស្ស៊ី

ល្ងាចថ្ងៃទី១៥ ខែកញ្ញា តាមម៉ោងក្នុងតំបន់នៅ ទីក្រុង Samarkand ប្រទេសអូបេគីស្ថាន លោក Xi Jinping ប្រធានរដ្ឋចិននិង លោក Putin ប្រធានាធិបតីរុស្ស៊ី បានជួបសន្ទនាទ្វេភាគី ផ្លាស់ប្តូរមតិយោបល់ អំពីទំនាក់ទនងចិននិងរុស្ស៊ី និងបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលយកចិត្តទុកដាក់រួមគ្នា។

លោក Xi Jinping បានលើកឡើងថា ចាប់ពីដើមឆ្នាំនេះមក ចិននិងរុស្ស៊ី បានរក្សាការប្រស្រ័យទាក់ទងគ្នា ជាយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធិភាព។ ប្រទេសយើងទាំងពីរបានជំរុញ កិច្ចសហប្រតិបត្តិការគ្រប់ វិស័យដោយស្ថិរភាព បានសម្របសម្រួលគ្នា យ៉ាងស្និតស្នាលលើឆាកអន្តរជាតិ ដែលបានគាំពារដល់ក្រមមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ ។

លោក Xi Jinping បានគូសបញ្ជាក់ថា ភាគីចិនមានឆន្ទៈរួមជាមួយភាគីរុស្ស៊ី គាំទ្រគ្នាយ៉ាងខ្លាំងចំពោះបញ្ហា ដែលប៉ះពាល់នឹង ផលប្រយោជន៍ស្នូលរវាងគ្នា ហើយនឹងបន្តពង្រឹង កិច្ចសហប្រតិបត្តិការ ជាក់ស្តែងដល់ពហុវិស័យ ដូចជាពាណិជ្ជកម្ម កសិកម្ម ការផ្សាភ្ជាប់ការ ទាក់ទងគ្នាជាដើម ។ ភាគីទាំងពីរត្រូវបង្កើន កិច្ចសម្របសម្រួល ជំរុញឲ្យបណ្តាភាគីពង្រឹង សាមគ្គីភាពនិងទំនុកចិត្តជាមួយគ្នា គាំពារផលប្រយោជន៍ សន្តិសុខក្នុងតំបន់ ដើម្បីគាំពារផលប្រយោជន៍រួម នៃប្រទេសកំពុងអភិវឌ្ឍន៍ ទាំងមូល និងប្រទេសទីផ្សារទើបងើបថ្មី ។

លោក Putin សូមជូនពរទុក ជាមុនឱ្យសមាជបក្សកុម្មុយនីស្តចិន លើកទី២០ ទទួលបានជោគជ័យ គាប់ប្រសើរ ។ ទំនាក់ទំនងសម្របសម្រួល យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ី និងចិន រឹងមាំដូចភ្នំ ។ ភាគីរុស្ស៊ីគោរពគោលការណ៍ចិនតែមួយយ៉ាងម៉ឺងម៉ាត់ ថ្កោលទោសចំពោះប្រទេសណាមួយ ដែលបានធ្វើទង្វើបង្កហេតុ ដែលប៉ះពាល់ផលប្រយោជន៍ ស្នូរបស់ចិន ។ រុស្ស៊ីមានឆន្ទៈរួមជាមួយចិន បន្តពង្រឹងការផ្លាស់ប្តូរទ្វេភាគីនិងពហុភាគី បន្តពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសំខាន់ៗ ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពលជាដើម ។

លោក Xi Jinping បានកោតសរសើរ ចំពោះរុស្ស៊ីដែលបានប្រកាន់ ខ្ជាប់គោលការណ៍ចិនតែមួយ ហើយបានបញ្ជាក់បន្ថែមថា តៃវ៉ាន់ជាផ្នែកមួយរបស់ចិន ភាគីចិនប្រឆាំង យ៉ាងដាច់ខាត ចំពោះកម្លាំងបំបាក់ចង់ឱ្យតៃវ៉ាន់ឯករាជ្យ និងការជ្រៀតជ្រែកពីខាងក្រៅ ប្រទេសណាមួយក៏ដោយ គ្មានសិទ្ធិកាត់ក្តី ចំពោះបញ្ហាតៃវ៉ាន់ ៕

To Top