នយោបាយ

ក្រសួង​ផែនការ​ ថ្កោលទោស ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ដែលប្រមាថ យ៉ាងធ្ងន់ធ្ងរបំផុត លើព្រះចេស្តា ព្រះមហាក្សត្រ

ភ្នំពេញ៖ លោក កង សូសាទី រដ្ឋលេខាធិការក្រសួងផែនការ ក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំនៃក្រសួងផែនការ ក៏ដូចជាប្រជាពលរដ្ឋខ្មែរមួយរូប សូមប្រកាសថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះ -ទណ្ឌិត សម រង្ស៊ី ជនក្បត់ជាតិ ៣ជំនាន់ដែលតែងតែពោលពាក្យប្រមាថយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យប៉ះពាល់ដល់ព្រះកិត្តិនាម ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត វិនប្រជាជាតិខ្មែរទូទាំងប្រទេស ។

តាមរយៈសម្តីរបស់ “ជនក្បត់ជាតិ ៣ជំនាន់ ក្នុងវីដេអូឃ្លីបនាពេលថ្មីៗនេះ បានលើកឡើងយ៉ាងធ្ងន់ៗថា “ស្ដេចសព្វថ្ងៃនេះ អត់មានមនសិការជាតិតែបន្តិចក៏អត់ដែរ និងបានបន្តចោទទៀតថា “ស្ដេចសព្វថ្ងៃក្បត់ជាតិ” ដែលផ្ទុយពីការពិតទាំងស្រុង បានឆ្លុះបញ្ចាំងពីការបំពានក្នុងចេតនាបំផ្លាញព្រះកិត្តិស័ព្ទ ព្រះកិត្តិនាម និងព្រះរាជ តួនាទីរបស់ព្រះអង្គ ក្នុងខណៈពេលដែលព្រះអង្គកំពុងគង់ប្រថាប់បំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តម ជានិមិត្តរូប នៃឯកភាពជាតិ និងនិរន្តរភាពជាតិ ។

ការពោលពាក្យសម្តីគ្មានទំនួលខុសត្រូវ ញុះញង់ និងប្រមាថដល់ព្រះចេស្តា ព្រះមហាក្សត្រខ្មែរ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៅពេលនេះ មិនអាចអត់ឱនឱ្យបានឡើយ ហើយចាំបាច់ត្រូវឆ្លើយតប ដើម្បីបង្ហាញដល់ ប្រជាជាតិខ្មែរ ក៏ដូចជាពិភពលោកឱ្យដឹងថា «ទណ្ឌិត សម រង្ស៊ី ជនក្បត់ជាតិ ៣ជំនាន់» ជាត្រកូលក្បត់ជាតិតពូជ ពីឪដល់កូន ដែលបានកាត់ទៅរកខ្មោចឪរបស់ខ្លួននោះគឺ «សម សារី» ពិតប្រាកដមែន។

ជាមួយគ្នានេះ ខ្ញុំសូមប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ ការពាររាជបល្ល័ង្ក ពិសេសការពារអង្គព្រះមហាក្សត្រជាទី គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មិនឱ្យនរណាមករំលោភបំពាន និងសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ ចំណាត់ការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការកំចាត់ចោលនយោបាយជ្រុលនិយម របស់ «ជនក្បត់ជាតិ ៣ជំនាន់» ឱ្យអស់ពីប្រទេសកម្ពុជា។

ខ្ញុំបាទ សូមស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹង បំផុត ចំពោះទង្វើរបស់ “ជនក្បត់ជាតិ ៣ជំនាន់» ដែលបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើ អង្គព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ដែលមិនអាចលើកលែងទោសឱ្យបានជាដាច់ខាត៕

To Top