កាលពីថ្ងៃទី ២៩ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិន បានផ្ញើលិខិតអបអរសាទរ ខួបលើកទី ៦៥ នៃការបង្កើត សមាគមមិត្តភាពរុស្ស៊ី-ចិន ។
ថ្លែងក្នុងលិខិត លោក Xi Jinping បានលើកឡើងថា ចាប់តាំង ពីបានបង្កើតឡើង កាលពី ៦៥ ឆ្នាំមុនមក សមាគមមិត្តភាព រុស្ស៊ី-ចិន តែងតែប្រកាន់ខ្ជាប់ នូវទស្សនៈមេត្រីភាព ជាមួយប្រទេសចិន ហើយបានរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើនការយល់ដឹង ពីគ្នាទៅវិញទៅមក ចំណងមិត្តភាព និងទំនុកចិត្តរវាងប្រជាជន នៃប្រទេសទាំងពីរ ក៏ដូចជាការពង្រឹងមូលដ្ឋានគ្រឹះ នៃឆន្ទៈប្រជាជនក្នុង សង្គមអំពីទំនាក់ទំនងមិត្តភាព រវាងប្រទេសទាំងពីរ ។
បច្ចុប្បន្ននេះ ទំនាក់ទំនងភាពជាដៃគូ សម្របសម្រួល និងសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិន-រុស្ស៊ី ក្នុងយុគសម័យថ្មី រក្សាបាននូវ សន្ទុះអភិវឌ្ឍន៍ខ្ពស់ ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យមានភាព កាន់តែស៊ីជម្រៅជាបន្តបន្ទាប់ ចំណងមិត្តភាព រវាងប្រជាជន នៃប្រទេសទាំងពីរមានភាព កាន់តែស៊ីជម្រៅ ជាបន្តបន្ទាប់ បុព្វហេតុមិត្តភាព រវាងសង្គមស៊ីវិល នៃប្រទេសទាំងពីរចិន និងរុស្ស៊ីមានអនាគត ធំទូលាយ និងមានការអភិវឌ្ឍ ដែលគួរឱ្យរំពឹងទុក ។ លោកសង្ឃឹមថា សមាគមមិត្តភាពរុស្ស៊ី-ចិន នឹងបន្តវេន ប្រពៃណីដ៏ល្អផូរផង់ ដើម្បីដើរតួនាទីកាន់តែធំ ក្នុងការជំរុញការតភ្ជាប់ដួងចិត្ត រវាងប្រជាជន នៃចិននិងរុស្ស៊ី ៕