នយោបាយ

បទវិភាគ ៖ ប្រទេសចិន នឹងបន្តចាក់គ្រឹះ កសាងនិងផ្តល់ផល ប្រយោជន៍ ដល់អាស៊ីប៉ាស៊ីហ្វិក តទៅទៀត

“បច្ចុប្បន្ននេះ ពិភពលោក បានឋិតនៅផ្លូវកែង របស់ប្រវតិ្តសាស្ត្រម្តងទៀត អាស៊ីប៉ាស៊ីហ្វិក មានតួនាទីកាន់តែសំខាន់និ ងកាន់តែលេចធ្លោ ។” នៅថ្ងៃទី១៨ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញ ចូលរួមកិច្ច ប្រជុំក្រៅផ្លូវការ នៃមេដឹកនាំអង្គការ សេដ្ឋកិច្ច និងសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) លើកទី២៩ ព្រមទាំងថ្លែង សុន្ទរកថាគន្លឹះ ដែលបានលើសំណើ៤ ចំណុច ផ្តួចផ្តើមឱ្យបណ្តាប្រទេសនានាពួតដៃគ្នា ក្នុងន័យបង្កើតសហគមន៍រួម វាសនារបស់អាស៊ីប៉ាស៊ីហ្វិក បំពេញបន្ថែមកម្លាំង ចលករយ៉ាងខ្លាំង និងបង្ហាញទិសដៅ ដើម្បីធ្វើឱ្យកិច្ចសហប្រតិបតិ្តការ អាស៊ីប៉ាស៊ីហ្វិក មានភាពកាន់តែស៊ីជម្រៅ និងជំរុញកំណើនក្នុងតំបន់ ។

សូមបញ្ជាក់ថា តំបន់អាស៊ីប៉ាស៊ីហ្វិក មានប្រជាជនចំនួន១ភាគ៣ នៃចំនួនសរុបទូទាំងពិភពលោក ។ ទំហំសេដ្ឋកិច្ចត្រូវជា៦០ភាគរយ នៃបរិមាណសរុបសកល ។ ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងទៅ កិច្ចសហប្រតិបតិ្តការ អាស៊ីប៉ាស៊ីហ្វិកបានបង្កើត “ភាពអស្ចារ្យអាស៊ី ប៉ាស៊ីហ្វិក”ដែលគួរឱ្យពិភពលោក ចាប់អារម្មណ៍ បានក្លាយជាប្រភពកម្លាំងចលករមួយ ជំរុញ កំណើនសេដ្ឋកិច្ចសកល ។ បច្ចុប្បន្ននេះ ជំងឺកូវីដ១៩ នៅតែរីករាលដាលជាបន្តបន្ទាប់ ឯកតោភាគីនិយម ការពារ និយមមានសភាព កាន់តែខ្លាំងឡើង ការអភិវឌ្ឍរបស់មនុស្សជាតិ ប្រឈមនឹងការសាកល្បង យ៉ាងធ្ងន់ធ្ងរ ។ តើពិភពលោកនឹងដើរឆ្ពោះទៅទិសណា ? តើអាស៊ីប៉ាស៊ីហ្វិកត្រូវធ្វើយ៉ាងណា?
“ ត្រូវតែគាំពារយុត្តិធម៌និងសច្ចភាពអន្តរជាតិ ដើម្បីកសាងអាស៊ីប៉ាស៊ីហ្វិកប្រកបដោយសន្តិភាពនិងស្ថិរភាព ” “ ប្រកាន់ខ្ជាប់នូវការបើកទូលាយនិងបរិយាប័ន្ន ដើម្បីកសាងអាស៊ីប៉ាស៊ីហ្វិក ដែលមានភាពសម្បូរសប្បាយរួម ” “ ប្រកាន់ខ្ជាប់ការអភិវឌ្ឍដោយកាបូនទាបនិងបៃតង ដើម្បីកសាងអាស៊ីប៉ាស៊ីហ្វិក ដ៏ស្រស់ស្អាត” ”ប្រកាន់ខ្ជាប់ជោគវាសនារួម ដើម្បីកសាងអាស៊ីប៉ាស៊ីហ្វិកដែលគាំទ្រនិងជួយគ្នាទៅវិញទៅមក ” សំណើបួនចំណុចដែលលោក Xi Jinping ផ្តួចផ្តើម បានផ្តល់ចម្លើយយ៉ាង ច្បាស់លាស់ ។

សន្តិភាព ជាបុរេលក្ខខណ្ឌ របស់ការអភិវឌ្ឍ ការអភិវឌ្ឍជាការគាំពារ ដល់សន្តិភាព ។
ក្នុងនាមជារដ្ឋសមាជិក ដ៏សំខាន់របស់ APEC អាស៊ីប៉ាស៊ីហ្វិក បានទទួលផលប្រយោជន៍យ៉ាងច្រើនពីប្រទេសចិន រីឯប្រទេសចិន ក៏បានផ្តល់អំណោយ ផលដល់ អាស៊ីប៉ាស៊ីហ្វិក តាមរយៈការអភិវឌ្ឍរបស់ខ្លួន ។ គិតរហូតដល់ឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងចិន និងរដ្ឋសមាជិក APEC បានឡើងដល់ ២,៨៧ទ្រីលានដុល្លារអាមេរិក ។ លោក Rebecca Fatima Sta Maria ប្រធានប្រតិបតិ្ត នៃលេខាធិការដ្ឋាន APEC បានសម្គាល់ឃើញថា ប្រទេសចិនបាននិងកំពុងដើរ តួនាទីដ៏សំខាន់ក្នុងការជំរុញ សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ហើយនឹងដើរតួនាទីកាន់តែធំ នៅពេលអនាគត ។

កិច្ចប្រជុំក្រៅផ្លូវការ នៃមេដឹកនាំអង្គការសេដ្ឋកិច្ច និងសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិក បានអនុម័តទស្សនទានPutrajaya ដើម្បីសម្លឹងមើលថា ដល់ឆ្នាំ២០៤០ កសាង សហគមន៍រួមអាស៊ីប៉ាស៊ីហ្វិកមួយប្រកបដោយភាព បើកទូលាយ ភាពរស់រវើក ភាពធន់និងសន្តិភាព ។ គោលដៅបានកំណត់ រួចហើយ ឱ្យតែធ្វើកិច្ចសហប្រតិបត្តិការសាមគ្គីគ្នា រ៉ាប់រងទំនួលខុសត្រូវជាមួយគ្នា នោះមហាគ្រួសាររបស់អាស៊ីប៉ាស៊ីហ្វិកពិតជានឹងទទួលបានផលជាផ្លែផ្កា និងបង្កើត “ភាពអស្ចារ្យអាស៊ីប៉ាស៊ីហ្វិក”ថ្មី ។ ប្រទេសចិនក៏នឹងបន្តបញ្ជាក់ តាមរយៈប្រតិបតិ្តជាក់ស្តែងថា ៖ មិនថាទទួលបានការ អភិវឌ្ឍដល់កម្រិតណា ក៏នឹងចាក់គ្រឹះនៅអាស៊ីប៉ាស៊ីហ្វិក កសាងនិងផ្តល់ផលប្រយោជន៍ ដល់អាស៊ីប៉ាស៊ីហ្វិកតទៅទៀត ៕

To Top