នយោបាយ

អេង ឆៃអ៊ាង តាមបំផ្លាញទឹកចិត្ត សកម្មជន តាំងពីក្នុងរហូតដល់ក្រៅប្រទេស

ភ្នំពេញ៖ លោក អេង ឆៃអ៊ាង អតីតអនុប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្នជាប់ឈ្មោះ ជាអ្នកនយោបាយរត់ចោលស្រុក បានបំផ្លាញទឹកចិត្តសកម្មជនរបស់ខ្លួន តាមរយៈការចូលលេងល្បែង តាមកាស៊ីណូ តាំងពីក្នុងប្រទេសរហូតដល់ក្រៅប្រទេស។

ជាក់ស្ដែងថ្មីៗនេះ បុគ្គលរូបនេះ ត្រូវបានគេប្រទះឃើញ អង្គុយលេងល្បែងក្នុងការស៊ីណូមួយ នៅលើទឹកដីនៃប្រទេសមហាអំណាច សហរដ្ឋអាមេរិក។

បើតាមគណនីហ្វេសប៊ុក ««កុមារ ពេជ្រ» បានទម្លាយរូបភាពនិងវីដេអូ ដោយភ្ជាប់នូវខ្លឹមសារថា “ស្តេចល្បែង អេង ឆៃអ៊ាង ទៅនៅអាមេរិក ប្រម៉ូលជំនួយមកលេងល្បែង។ ទើបលេងប៉ុន្មានថ្ងៃមុន”។

ជុំវិញករណីនេះ ត្រូវបានអ្នកតាមដាននយោបាយខ្មែរ បានលើកឡើងថា បើសិនបុគ្គលនេះ (អេង ឆៃអ៊ាង) ជាសកម្មជនធម្មតា គ្មាននរណាទៅខ្វល់វិល មុខទេ។ តែបុគ្គលរូបនេះ គឺស្ថិតនៅក្នុងជួរក្បាលម៉ាស៊ីន ដឹកនាំក្រុមឧទ្ទាមក្រៅច្បាប់ ដឹកនាំដោយជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី។

នរណាក៏ដឹងដែរថាជននេះ (អេង ឆៃអ៊ាង) ធ្លាប់ជាអ្នកនយោបាយ នៅក្នុងគណបក្សជាតិខ្មែរ ក្រោយមកគណបក្សសម រង្ស៊ី រួចទៅគណបក្សភ្លើងទៀន មុនឈានដល់គណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការរំលាយ នៅចុងឆ្នាំ២០១៧។

អ្នកតាមដាននយោបាយខ្មែរ បានឱ្យដឹងថា បច្ចុប្បន្នស្ថិតជននេះ (អេង ឆៃអ៊ាង) ស្ថិត ក្នុងក្រុមមេដឹកនាំឧទ្ទាម ហើយអាចនៅពីក្រោយគណបក្ស…ក៏ថាបាន។

អ្នកតាមដាននយោបាយខ្មែរ បានលើកឡើងទៀតថា «អាសូរសកម្មជន ក្នុងនិងក្រៅប្រទេស ដែលបានចាញ់ឧបាយកលជននេះ (អេង ឆៃអ៊ាង) រហូត។ ដូច្នេះសូម សកម្មជនទាំងនោះ គួរភ្ញាក់ខ្លួនហើយដកខ្លួន និង គិតខ្លួនឯង គ្រួសារ ជាតិ ជាចម្បង»៕

To Top