នយោបាយ

បទវិភាគ ៖ ប្រទេសចិន បានប្រគល់វិញ្ញាសារប្រឡង ដែលតម្កល់ទុកប្រជាជន ជាអាទិភាព និងតម្កល់ទុកអាយុជីវិត ជាចម្បងបន្ទាប់ពីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ អស់រយៈពេលបីឆ្នាំ

ពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលចិន បានកែសម្រួលឱ្យប្រសើរឡើង នូវវិធានការបង្ការ និង គ្រប់គ្រងជំងឺកូវីដ១៩ ដែលបូករួមទាំងខ្លឹមសារ ក្នុង១០វិស័យ ដូចជា កំណត់តំបន់ហានិភ័យ ដោយចំគោលដៅ និងវិទ្យាសាស្ត្រ កែលម្អវិធីធ្វើចត្តាឡីស័ក និងពន្លឿនការចាក់វ៉ាក់សាំង ឱ្យមនុស្សចាស់ជរាជាដើម ។
ការដាក់ចេញ “វិធានការថ្មីចំនួន១០” គឺមានគោលបំណង បន្តលើកកម្ពស់កម្រិត ចំគោលដៅនិងវិទ្យាសាស្ត្រ នៃការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ដើម្បីធានាសុវត្ថិភាព អាយុជីវិត និងសុខភាពរបស់ប្រជាជន ក្នុងកម្រិតអតិបរមា ក៏ដូចជា កាត់បន្ថយផល ប៉ះពាល់របស់ជំងឺកូវីដ១៩ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងកម្រិតអតិបរមា ។

បច្ចុប្បន្ននេះ ការសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រសកល ជាច្រើនសុទ្ធតែបង្ហាញថា បើប្រៀបធៀបនឹងវីរុសកូវីដ១៩ ក្នុងគ្រាដំបូង នៃការផ្ទុះជំងឺកូវីដ១៩ ភាពចម្លងវីរុសអូមីក្រុង ត្រូវបានកាត់បន្ថយយ៉ាងច្បាស់លាស់ ។ ក្នុងនាមជាប្រទេសមួយ ដែលប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ មុនគេបង្អស់ បច្ចុប្បន្ននេះ អត្រាចាក់វ៉ាក់សាំង ជំងឺកូវីដ១៩ នៃមនុស្សទាំងអស់ របស់ប្រទេសចិន បានលើសពី៩០ភាគរយ ដែលបានបង្កើតរបងស៊ាំ នឹងរោគដ៏រឹងមាំ ។
ព្រមពេលជាមួយគ្នានេះ ប្រទេសចិនសន្សំ បានបទពិសោធន៍ជាច្រើន ក្នុងការប្រយុទ្ធប្រឆាំង នឹងវីរុសជាបន្តបន្ទាប់ សមត្ថភាពសិក្សាស្រាវជ្រាវឱសថ ព្យាបាលជំងឺនិងធានាសម្ភារៈ ត្រូវបានបង្កើនឡើង យ៉ាងច្បាស់លាស់ ហើយប្រជាជនចិន ក៏មានអាកប្បកិរិយាកាន់តែស្ងៀមស្ងាត់ ចំពោះវីរុសផងដែរ ។ ដូច្នេះអាចឃើញថា ប្រទេសចិនទទួលបាននូវ “ដំណាក់កាលបង្អួច” ដ៏គន្លឹះនៃការកែលម្អគោល នយោបាយប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ។
បើមើលពីក្របខ័ណ្ឌ ពិភពលោក ពេលប្រទេស ឬតំបន់ណាមួយបន្ធូរបន្ថយគោល នយោបាយ ស្តីពីការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ជាសន្សឹមៗ សឹងតែទាំងអស់ នឹងលេចចេញបញ្ហា ដូចជាករណីឆ្លងកើនឡើង ជាច្រើនលើសលប់និងកង្វះខាត ធនធានព្យាបាលជំងឺជាដើម ។
រដ្ឋាភិបាលចិនអំពាវនាវ ឱ្យបង្កើនការចាក់ វ៉ាក់សាំង របស់មនុស្សគ្រប់រូប ជាពិសេសគឺមនុស្សចាស់ជរា ទាមទារឱ្យទីក្រុង មួយចំនួនពន្លឿនការ បំពេញបន្ថែមប្រព័ន្ធ ជួយសង្គ្រោះនិង ព្យាបាលជំងឺ ដោយចែកជាថ្នាក់នីមួយ និងគូសបញ្ជាក់ថា បង្កើនការផ្គត់ផ្គង់ឱសថ និងត្រៀមបម្រុងធនធាន វេជ្ជសាស្ត្រ ជាដើម ការធ្វើបែបនេះមិនត្រឹមតែ ដើម្បីសមស្របនឹងសំណូមពរ នៃស្ថានការណ៍ថ្មី ក្នុងការបង្ការ និងគ្រប់គ្រងជំងឺឆ្លង ឆ្លងកាត់“ដំណាក់ កាលអន្តរកាល”នៃការកែលម្អ គោលនយោបាយប៉ុណ្ណោះទេ ថែមទាំងក៏បានបង្ហាញ ពីបំណងដើម ជាប់រហូត មករបស់ចិន ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩គឺ តម្កល់ទុកប្រជាជនជាអាទិភាព និងតម្កល់ទុកអាយុជីវិតជាចម្បង ។

ដោយសារទទួលបានផល ប្រយោជន៍ពីការរៀបចំចាត់ចែង ប្រកបដោយប្រសិទ្ធភាព នូវការងារប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៅឆ្នាំ២០២១ កំណើនសេដ្ឋកិច្ចរបស់ចិន បានឡើងដល់ ៨,១ភាគរយ ដែលបានកាន់ចំណាត់ថ្នាក់ឈានមុខ ក្នុងចំណោមអង្គភាពសេដ្ឋកិច្ច សំខាន់ៗ លើពិភពលោក ។ ពីខែមករាដល់ខែកញ្ញាឆ្នាំនេះ ទំហំសរុប នៃ ការនាំចេញនាំចូល របស់ចិន បានកើនឡើង ៩,៩ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នា នាឆ្នាំទៅមិញ ដែលបានគាំពារយ៉ាងខ្លាំង នូវស្ថិរភាពនៃខ្សែសង្វាក់ ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ។

បច្ចុប្បន្ននេះ ការរីករាលដាល នៃជំងឺកូវីដ១៩ នៅមិនទាន់បញ្ចប់នៅឡើយទេ នៅតែត្រូវប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ដដែល ។ ប្រកាន់ខ្ជាប់ការតម្កល់ទុក ប្រជាជន ជាអាទិភាព និងប្រកាន់ខ្ជាប់ ការកែឱ្យ ប្រសើរឡើង នូវគោលនយោបាយ ដោយចំគោល ដៅនិងវិទ្យាសាស្ត្រ តាមសភាពការណ៍ជាក់ស្តែង នេះគឺជា “ការប្រែប្រួល”និង “មិនប្រែប្រួល” នៃការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩របស់ចិន ។ បោះជំហានឆ្ពោះទៅមុខតាមផ្លូវនេះ ប្រទេសចិន នឹងកាន់តែខិតជិតជ័យ ជម្នះចុងក្រោយ ៕

To Top