ភ្នំពេញ៖ គណបក្សភ្លើងទៀន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលសមាជវិសាមញ្ញគណបក្ស ដោយបានជ្រើសតាំងមន្រ្តី៣រូប បន្ថែមទៀត ឱ្យធ្វើជាអនុប្រធានបក្ស។
មន្រ្តីទាំង៣រូបនោះ រួមមាន៖ លោក រ៉ុង ឈុន ដែលទើបនឹងប្រកាស ហក់ចូលធ្វើនយោបាយសារជាថ្មីជាគណបក្សភ្លើងទៀន លោក សុន ឆ័យ ដែលកំពុងរងពាក្យបណ្ដឹងនៅតុលាការពីសំណាក់គណបក្សកាន់អំណាច និងលោក សុក ហាច អតីតជាអ្នកស្រាវជ្រាវសេដ្ឋកិច្ចដ៏ល្បីល្បាញមួយរូប ចេញពីអង្គការក្រៅរដ្ឋាភិបាលដែលមានឈ្មោះថា វិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា។
នៅក្នុងសេចក្ដីប្រកាស ដែលក៏បានឱ្យដឹងផងដែរថា អង្គសមាជបានអនុម័ត កម្មវិធីនយោបាយអាទិភាព ៩ចំណុច និងសារនយោបាយអាទិភាព៥ចំនូចរបស់គណបក្ស សម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០២៣ ផងដែរ។


