នយោបាយ

បទវិភាគ ៖ ការធ្វើការ ស៊ើបអង្កេតដោយសត្យានុម័ត និងយុត្តិធម៌ចំពោះ “ហេតុការណ៍ផ្ទុះបំពង់បង្ហូរ ឧស្ម័នធម្មជាតិ Nord Stream” ជាទង្វើគាំពារយ៉ាងខ្លាំង ចំពោះសមភាព និងយុត្តិធម៌អន្តរជាតិ

តបតាមការទាមទារ របស់រុស្ស៊ី នាពេលថ្មីៗកន្លងទៅនេះ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានធ្វើការជជែកដេញដោល ជាសាធារណៈអំពីហេតុការណ៍ ផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream រដ្ឋសមាជិក នៃក្រុមប្រឹក្សាសន្តិសុខ បានអធិប្បាយ ពីគោលជំហររៀងៗខ្លួន ។ ទាក់ទិននឹងករណីនេះ ប្រទេសចិន បានបញ្ជាក់យ៉ាងច្បាស់ថា ការធ្វើការស៊ើបអង្កេតប្រកបដោយសត្យានុម័ត យុត្តិធម៌និងមាន លក្ខណៈឯកទេស ចំពោះហេតុការណ៍នេះ វាពាក់ព័ន្ធយ៉ាង ជិតស្និទិ ជាមួយផលប្រយោជន៍ និងការយកចិត្តទុកដាក់ របស់បណ្តាប្រទេសនានា ដូច្នេះ ប្រទេសចិនគាំទ្រ ឱ្យពន្លឿនដំណើរការ ស៊ើបអង្កេត ដើម្បីស្វែងរកការពិត ក្នុងពេលឆាប់ៗ ។

សូមបញ្ជាក់ថា នៅចុងខែកញ្ញា ឆ្នាំ២០២២ បំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream-1 និងNord Stream-2 ដែលជាបំពង់ របស់រុស្ស៊ី ដើម្បីបង្ហូរ ឧស្ម័នធម្មជាតិ ទៅកាន់អាល្លឺម៉ង់ បានរកឃើញប្រហោងធ្លាយ ៤កន្លែងនៅលំហសមុទ្រ នៅក្បែរប្រទេសស៊ុយអែត និងដាណឺម៉ាក ។ បណ្តាភាគីនានា សម្គាល់ ឃើញជាទូទៅថា ហេតុការណ៍ផ្ទុះបំពង់បង្ហូរ ឧស្ម័នធម្មជាតិ Nord Stream គឺបង្កឡើងដោយមនុស្ស ។ នៅថ្ងៃទី៨ ខែកុម្ភៈ លោក Seymour Hersh អ្នកសារព័ត៌មានស៊ើបអង្កេត ដ៏ល្បីឈ្មោះរបស់អាមេរិកបានទម្លាយ ឱ្យដឹងពីរឿងលម្អិត នៃហេតុការណ៍ផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream ហើយបានចង្អុល បង្ហាញថា នេះគឺជាសកម្មភាពសម្ងាត់មួយ លើកដែលបញ្ជាដោយសេតវិមាន និងអនុវត្តដោយទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់អាមេរិក ដែលបង្កឱ្យអ្នកផង មានការភ្ញាក់ផ្អើល ។

អង្គការសហប្រជាជាតិ ជាស្ថាប័នអន្តរជាតិ ដែលមានឥទ្ធានុភាពនិង លក្ខណៈតំណាងបំផុត វាអាចដើរតួនាទីយ៉ាងសកម្ម ក្នុងការធ្វើការស៊ើបអង្កេតអន្តរជាតិ ។ ដូចប្រសាសន៍របស់លោក Jeffrey D. Sachs សាស្ត្រាចារ្យ នៃសកលវិទ្យាល័យ Columbia របស់អាមេរិកដែលបានរាយការណ៍ ហេតុការណ៍ផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ តាមសេចក្តីអញ្ជើញ លោកបានលើកឡើងថា ក្រុមប្រឹក្សាសន្តិសុខធ្វើការ ស៊ើបអង្កេតអន្តរជាតិ ចំពោះហេតុការណ៍នេះ ជាកិច្ចការអាទិភាពសកល ។ ពាក្យសំដីនេះបានឆ្លុះបញ្ចាំង ឱ្យឃើញនូវសំឡេង របស់ប្រទេសភាគច្រើន ។

ទីមួយ បំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream ជាហេដ្ឋារចនា សម័្ពន្ធឆ្លងដែននិងបំពង់បង្ហូរ ថាមពលធំនិងសំខាន់ បំពង់នេះរងការវាយប្រហារ បានបង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ទីផ្សារថាមពលសកលនិងអេកូបរិស្ថាន ដូច្នេះ ប្រជាជន នៅលើពិភពលោកមាន សិទ្ធិដឹងច្បាស់ពីការពិត មិនអាចឱ្យវាបញ្ចប់ ដោយគ្មានហេតុផលឡើយ ។

ទីពីរ លើវិស័យអេកូបរិស្ថាន ហេតុការណ៍ផ្ទុះបំពង់បង្ហូរ ឧស្ម័នធម្មជាតិ Nord Stream បានបណ្តាលឱ្យឧស្ម័នធម្មជាតិ រាប់រយលានម៉ែត្រ គូបធ្លាយចេញមកក្រៅ ។ តាមការវិភាគរបស់កម្មវិធីអង្គការ សហប្រជាជាតិ ស្តីពីបរិស្ថានបានប៉ាន់ប្រមាណថា ក្នុងអំឡុងពេលធ្លាយឧស្ម័នធម្មជាតិ បរិមាណបញ្ចេញ ឧស្ម័នមេតាន សរុបបានឡើងដល់ ពី៧៥ ពាន់ដល់២៣០ពាន់តោន ។ ឥទ្ធិពលកំដៅផែនដី ដែលបង្កឡើងដោយឧស្ម័ន មេតានគឺស្មើនឹង៨០ដង នៃឧស្ម័នកាបូនិក ។

ក្រៅពីនេះ ហេតុការណ៍ផ្ទុះបំពង់បង្ហូរ ឧស្ម័នធម្មជាតិ Nord Stream ក៏ជាបញ្ហានយោបាយដែរ វាពាក់ព័ន្ធដល់សន្តិសុខនិងស្ថិរភាពរបស់អឺរ៉ុបទាំងមូល ។ ដូច្នេះ ការធ្វើការស៊ើបអង្កេត ដោយសត្យានុម័ត និងអព្យាក្រឹតព្រម និងឆែក រកឃើញបាតដៃខ្មៅពីក្រោយ វាមានអំណោយផល ដល់បណ្តាភាគី នានាធ្វើការវិនិច្ឆ័យជាយុទ្ធសាស្ត្រ កាន់តែមានសត្យានុម័ត ក៏ដូចជាកាត់បន្ថយឧបសគ្គ ដើម្បីដោះស្រាយវិបតិ្តអ៊ុយក្រែន តាមរយៈការចរចានយោបាយ ។

អ្វីដែលសំខាន់ជាងទៀត គឺប្រឈម នឹងភស្តុតាងលម្អិតនិងការចោទជាមន្ទិលសង្ស័យកាន់តែច្រើនឡើងៗ ការធ្វើការស៊ើបអង្កេត ដោយសត្យានុម័ត និងយុត្តិធម៌ចំពោះ “ហេតុការណ៍ផ្ទុះបំពង់បង្ហូរ ឧស្ម័នធម្មជាតិ Nord Stream” ជាទង្វើគាំពារយ៉ាងខ្លាំង ចំពោះសមភាពនិង យុត្តិធម៌អន្តរជាតិ ហើយក៏ពាក់ព័ន្ធដល់ ផលប្រយោជន៍ផ្ទាល់ របស់បណ្តាប្រទេស នានាផងដែរ ៕

To Top