នយោបាយ

គ្រូបង្រៀនម្នាក់ ប្រាប់មេបក្សភ្លើងទៀន ឱ្យលុបឈ្មោះរបស់ខ្លួនចេញ ពីសេចក្ដីសម្រេចតែងតាំង គណៈកម្មាធិការ ប្រតិបត្តិគណបក្ស ប្រចាំខេត្តព្រះសីហនុ

ភ្នំពេញ៖ លោក ណែម បន គ្រូក្របខណ្ឌពុទ្ធិកសិក្សាកម្រិតមធ្យម នៃមន្ទីរធម្មការ និងសាសនាខេត្តព្រះសីហនុ បានប្រាប់ទៅកាន់លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ឱ្យលុបឈ្មោះរបស់លោក​ ចេញពីសេចក្ដីសម្រេចតែងតាំង ក្នុងគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តព្រះសីហនុ។

តាមរយៈលិខិត ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ លោក ណែម បន បានបដិសេធលើសេចក្ដីសម្រេចតែងតាំងរបស់គណៈកម្មាធិការ ប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តព្រះសីហនុ ។

ក្នុងលិខិតបដិសេធខាងលើ លោក ណែម បន បានអះអាងថា កាលពីពេលកន្លងទៅប្អូនប្រុសរបស់ខ្លួន បានយករូបថតទៅដាក់ពាក្យស្នើសុំ ធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី នៅស្នាក់ការគណបក្សភ្លើងទៀន ខេត្តព្រះសីហនុ ស្មានថាជាកន្លែងធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី៕

To Top