នយោបាយ

នាយិកានៃសាលាខេម អាស៊ាន ប្រកាសលាលែង ឈប់ធ្វើជាអ្នកសង្កេតការ ឱ្យគណៈបក្សភ្លើងទៀន

" "

ភ្នំពេញ៖ លោកស្រី ផៃ វ៉ាន់យ៉ា នាយិកានៃសាលាខេម អាស៊ាន បានប្រកាសលាលែងឈប់ធ្វើជាអ្នកសង្កេតការ ឱ្យគណៈបក្សភ្លើងទៀន ខណៈកាបោះឆ្នោតថ្នាក់ជាតិ កាន់តែខិតជិតមកដល់។

តាមរយៈ សេចក្ដីជូនដំណឹង របស់លោកស្រី ផៃ វ៉ាន់យ៉ា ផ្ញើទៅកាន់លោក ឡុក សាន បានបញ្ជាក់ថា ពីមុនលោកស្រី ធ្លាប់ធ្វើជាអ្នកសង្កេតការ ជូនគណបក្សភ្លើងទៀន ឥឡូវនេះលោកស្រីសូមលាលែង ឈប់ធ្វើជាអ្នកសង្កេត ការជូនគណៈបក្សភ្លើងទៀនទៀតហើយ។

" "

លោកស្រីផ្ដាំដា កុំរំពឹងនិងរងចាំឬមកហៅលោកស្រីឲ្យធ្វើការងារជាអ្នកសង្កេតការទៀត ហើយកុំនិយាយអំពីលោកស្រី ទាក់ទងនឹងគណៈបក្សភ្លើងទៀនទៀត ព្រោះលោកស្រីមានមុខរបររកស៊ី ទៅលើផ្នែកអប់រំ លោកស្រីមិនចង់ពាក់ព័ន្ឋនិងនយោបាយស្អីទេ ហើយអ្វីដែលលោកស្រីធ្វើសព្វថ្ងៃ ក៏ដើម្បីសង្គមដែរ៕

" "

To Top