ភ្នំពេញ ៖ លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) សម្រេចប្រកាសនៅព្រឹកថ្ងៃ១ សីហានេះ បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលការគាំទ្រចំនួន៦,៣៩៨,៣១១សំឡេង ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច ទទួលការគាំទ្រចំនួន ៧១៦,៤៩០សំឡេង។
ការគណនាក្រៅផ្លូវការ គឺគណបក្សប្រជាជនកម្ពុជាទទួលបានចំនួន១២០អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន៥ អាសនៈ។ ក្នុងនោះភ្នំពេញ ១ , កណ្តាល ១ , កំពង់ធំ ១, ព្រៃវែង ១ និងកំពង់ចាម១៕

