នយោបាយ

រដ្ឋសភា បន្ដសម័យប្រជុំបោះឆ្នោត ជ្រើសរើសក្បាល​ម៉ាស៊ីន​រដ្ឋសភា​ និងផ្ដល់សេចក្ដីទុកចិត្តលេីរាជរដ្ឋាភិបាល

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នេះ រដ្ឋសភាជាតិ បានបន្តសម័យប្រជុំលើកទី១ លើរបៀបវារៈ១ គឺបោះឆ្នោតជាកញ្ចប់ជ្រើសរើសក្បាលម៉ាស៊ីនរដ្ឋសភា, ក្បាលម៉ាស៊ីនគណៈកម្មការទាំង១០ និងក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល។

ក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាល អាណត្តិថ្មី ត្រូវបានបង្ហើបរួចហេីយ ដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត ក្នុងនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី ត្រូវបានគាំទ្រដោយសមាជិកអចិន្ត្រៃយ៍បក្ស ជាប្រធានរដ្ឋសភា។ ចំណែក កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានគាំទ្រជានាយករដ្ឋមន្ត្រី បន្តពីសម្តេចតេជោ ហើយសម្តេចតេជោ នឹងទៅកាន់តំណែងប្រធានព្រឹទ្ធសភា នៅពេលខាងមុខ៕

To Top