ភ្នំពេញ ៖ ដូចជាការគ្រោងទុកសមាជិករដ្ឋសភាចំនួន១២៣រូប ក្នុងចំណោមសមាជិករដ្ឋសភាទាំងអស់បានបោះឆ្នោតដោយលើកដៃផ្តល់សេចក្តីទុកចិត្តជ្រើសរើសប្រធាន អនុប្រធានទី១ អនុប្រធានទី២ ប្រធានគណៈកម្មាធិការទាំង១០របស់រដ្ឋសភា និងរដ្ឋាភិបាលថ្មីអាណត្តិទី៧ជាស្ថាពរ។
ការបោះឆ្នោតជាកញ្ចប់របស់រដ្ឋសភាធ្វើឡើងនាព្រឹកថ្ងៃទី២២សីហា ឆ្នាំ២០២៣ ក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ នៃរដ្ឋសភាដោយបានផ្តល់សេចក្តីទុកចិត្តឲ្យលោកស្រី ឃួន សុដារី ជាប្រធានរដ្ឋសភា លោក ជាម យៀប ជាអនុប្រធានទី១រដ្ឋសភា និងលោក វង សូត្រជាអនុប្រធានទី២រដ្ឋសភា ព្រមទាំងកិត្តិទេសាបណ្ឌិត ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី។
ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះដែរ ក៏អវត្តមានសមាជិករដ្ឋសភាចំនួន២រូបផងដែរ ពោលគឺក្នុងចំណោមសមាជិករដ្ឋសភា១២៥រូបបានចូលរួមក្នុងសម័យប្រជុំចំនួន១២៣រូប ៕






