ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាមុននេះបន្តិចបានចេញសារជាសំឡេងជាង៨នាទីអំពីការចងសម្ព័ន្ធភាពជាមួយបណ្តាគណបក្សនយោបាយនៅកម្ពុជា ដោយសម្តេចស្វាគមន៍ចំពោះការប្រកាសចង់សម្ព័ន្ធរបស់គណបក្សនយោបាយផ្សេងៗដែលមានបានចូលរួមបោះឆ្នោតក្តី និងមិនបានចូលរួមបោះឆ្នោតក្តីមានបំណងចង់ចងសម្ព័ន្ធជាមួយគ្នា។
ការប្រកាសរបស់សម្តេចនេះ បន្ទាប់ពីព្រឹកថ្ងៃ១១ តុលានេះ មានគណបក្សខ្មែរតែមួយរបស់គុជ លី បានបង្ហាញពីការចង់ចងសម្ព័ន្ធមេតី្រភាពជាមួយគណបក្សប្រជាជន ៕
