នយោបាយ

កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច​ និងពាណិជ្ជកម្ម រវាងចិន និងកម្ពុជា សម្រេចបានលទ្ធផល ជាផ្លែផ្កាជាច្រើន នៅឆ្នាំ ២០២៣ ដែលបានរំលេចចេញ យ៉ាងច្បាស់

ចិននិងកម្ពុជា គឺជាអ្នកជិតខាងដ៏ល្អដែលមានចំណងមិត្តភាពប្រពៃណី ហើយមិត្តភាព«ដែកថែប»រវាងប្រទេសទាំងពីរបន្តរីកចំរើន កាន់តែខ្លាំងក្លា ។ ឆ្នាំ ២០២៣ គឺជាខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងចិននិងកម្ពុជា និងជា “ឆ្នាំមិត្តភាពចិន-កម្ពុជា” ហើយក៏ជាខួបលើកទី ១០ នៃការ កសាងរួមគ្នា នៃគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់និងផ្លូវ” ។ ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ មានការជួបពិភាក្សាគ្នា យ៉ាងជិតស្និត ជាញឹកញាប់ ដើម្បីកំណត់ទិសដៅ នៃទំនាក់ ទំនងរវាងចិន-កម្ពុជា នាពេលអនាគត ។ កាលពីខែកុម្ភៈ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញ បំពេញ ទស្សនកិច្ចនៅប្រទេសចិន ដោយជោគជ័យ ភាគីទាំងពីរបានឯកភាព បង្កើតក្របខណ្ឌកិច្ច សហប្រតិបត្តិការត្បូងពេជ្រ ដោយមាន វិស័យ អាទិភាព ចំនួន ៦ រួមមាន ៖ កិច្ចសហប្រតិបត្តិការ នយោបាយ គុណភាពនិងសមត្ថភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ ប្តូប្រជាជន និងប្រជាជន កសាងសហកមន៍វាសនា រួមចិននិងកម្ពុជា ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្តង់ដារខ្ពស់ ក្នុងយុគសម័យថ្មី ។

កាលពីខែកញ្ញា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទស្សនកិច្ចនៅប្រទេសចិនជាលើកដំបូង បន្ទាប់ពីការចូលកាន់ តំណែង ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ភាគីទាំងពីរបានឯកភាពគ្នា ធ្វើឱ្យស៊ីជម្រៅនូវការបន្ស៊ីគ្នា រវាងគំនិតផ្តួចផ្តើម“ ខ្សែក្រវាត់ និងផ្លូវ”និង យុទ្ធសាស្ត្របញ្ចកោណ និងផ្តោតលើការក្របខណ្ឌ កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលមានវិស័យអាទិភាពចំនួន ៦ ដើម្បីធ្វើឱ្យ កាន់តែស៊ី ជម្រៅនូវកិច្ចសហប្រតិបត្តិការ នៃភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិន-កម្ពុជា និងសម្រេចបានការអភិវឌ្ឍ រួមប្រកបដោយចីរភាព និងគុណភាពខ្ពស់ ។ កាលពីខែតុលា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញទៅប្រទេសចិន ដើម្បីចូលរួមវេទិកា កិច្ចសហប្រតិបត្តិការអន្តរជាតិ «ខ្សែក្រវាត់និងផ្លូវ» លើកទី ៣ ហើយភាគី ទាំងពីរបានឯកភាពគ្នា អនុវត្តផែនការសកម្មភាព ស្ដីពីការកសាងសហកមន៍វាសនារួមចិន និងកម្ពុជាក្នុងយុគ សម័យថ្មី បំពេញបន្ថែមឱ្យកាន់តែប្រសើរឡើងនូវក្របខណ្ឌកិច្ច សហប្រតិបត្តិការត្បូងពេជ្រ អភិវឌ្ឍន៍ច្រករបៀង ឧស្សាហកម្មនិងបច្ចេកវិទ្យា និងច្រករបៀងមឆ្ឆានិងអង្ករ ជំរុញការអនុវត្តគម្រោងបន្ថែមទៀត ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន ។
ក្រោមការដឹកនាំ ជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ នៅឆ្នាំ២០២៣ កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន -កម្ពុជា ត្រូវបានធ្វើឱ្យប្រសើរឡើងបន្ថែមទៀត និងសម្រេចបានលទ្ធផល ជាផ្លែផ្កាយ៉ាងច្រើន ។
ទីមួយគឺ ទំហំពាណិជ្ជកម្ម ទ្វេភាគី បន្តពង្រីកបន្ថែមទៀត ។ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់(RCEP) និងកិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរី ចិន-កម្ពុជា (CCFTA) បន្តបញ្ចេញភាគលាភ ហើយប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជារយៈពេល ១២ ឆ្នាំជាប់ៗគ្នា ។ យោងតាមស្ថិតិរបស់ចិន ចាប់ពីខែមករា ដល់ ខែវិច្ឆិកា ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគី រវាងចិន-កម្ពុជា មានចំនួន ១៣.៤២ពាន់លានដុល្លារ ក្នុងនោះ ចិនបានការនាំចូលទំនិញពីកម្ពុជា មានទឹកប្រាក់ចំនួន ១.៨៥ ពាន់លានដុល្លារ បានកើនឡើង ១១,៣% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ដែលពិតជាកម្រមានណាស់ ក្នុងទំហំពាណិជ្ជកម្ម រវាងប្រទេសចិន និងប្រទេសអាស៊ាន ។ ការនាំចេញកសិផលកម្ពុជា ទៅប្រទេសចិនបានចុច នូវ«ប៊ូតុងបន្ថែមល្បឿន» ។ នៅឆ្នាំ ២០២៣ ម្រេចកម្ពុជា សត្វក្នុងទឹក ដែលអាចបរិភោគបាន ផលិតផលវ៉ារីវប្បកម្មសត្វព្រៃ ត្រូវបាននាំចេញទៅកាន់ ប្រទេសចិន ផងដែរ ។ ភាគីទាំងពីរ បានចុះហត្ថលេខាលើពិធីសារស្ដីពីការនាំចេញដូងរបស់កម្ពុជាទៅកាន់ប្រទេសចិន និងកំពុងពន្លឿនការងារនាំចេញ ផលិតផលកសិកម្មដែលមានគុណភាពខ្ពស់ផ្សេងទៀត ដូចជាសំបុកត្រជៀកកាំ ផលិតផលសាច់ចម្អិនឆ្អិន និងក្រពើទៅកាន់ទីផ្សារចិន ។ យោងតាមស្ថិតិ របស់កម្ពុជា ចិនគឺជាគោលដៅធំជាងគេរបស់កម្ពុជា ដែលនាំចេញអង្ករ ចេក ផ្លែមៀននិងតាងែន ។ បច្ចុប្បន្ននេះ ៣០%នៃប្រមាណអង្ករ កម្ពុជា ហើយផ្លែចេក ផ្លែមៀន និងតាងែនភាគច្រើន ត្រូវបាននាំចេញទៅកាន់ទីផ្សារចិន ។ កម្ពុជាប្រើប្រាស់យ៉ាងសកម្ម នូវពិព័រណ៍សំខាន់ៗ និងវេទិកា ពាណិជ្ជកម្ម អេឡិចត្រូនិក ដូចជាពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី ៦ ពិព័រណ៍ នាំចូលនិងនាំចេញចិនលើកទី ១៣៣ និងទី ១៣៤ និងពិព័រណ៍ ចិន-អាស៊ានលើកទី ២០ ដើម្បីផ្សព្វផ្សាយផលិតផលពិសេសរបស់កម្ពុជា យ៉ាងសកម្ម ដែលទទួលបានលទ្ធផលយ៉ាងល្អប្រសើ ។
វគ្គបណ្តុះបណ្តាលស្ដីពីបទប្បញ្ញត្តិ ដែលបញ្ជាក់ប្រភពដើមទំនិញ ដែលរៀបចំដោយប្រទេសចិនសម្រាប់កម្ពុជា បានធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំង នូវការយល់ដឹងអំពីបទប្បញ្ញត្តិ ដែលបញ្ជាក់ប្រភពដើម ទំនិញដល់មន្ត្រីកម្ពុជា និងការអនុវត្ត ជួយដល់ការនាំចេញទំនិញ ដែលមានគុណភាពខ្ពស់ របស់កម្ពុជាកាន់ តែច្រើន ទៅកាន់ទីផ្សារចិន និងទីផ្សារអាស៊ាន ។

ទីពីរគឺ កិច្ចសហប្រតិបត្តិការ វិនិយោគបានរួមចំណែកយ៉ាងសំខាន់ ដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ។ យោងតាមស្ថិតិរបស់កម្ពុជា ប្រទេសចិនគឺជាប្រភពនៃការវិនិយោគបរទេស ដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ការវិនិយោគរបស់សហគ្រាសចិន នៅកម្ពុជារួមមានការដឹកជញ្ជូន អគ្គីសនី កសិកម្ម ផលិតកម្ម ការអភិវឌ្ឍន៍ទេសចរណ៍ តំបន់សេដ្ឋកិច្ចពិសេស ព័ត៌មាននិងទូរគមនាគមន៍ជាដើម ។ យោងតាមស្ថិតិ របស់កម្ពុជា នៅឆ្នាំ២០២៣ ទុនវិនិយោគសរុបដែលបានព្រមព្រៀង ដោយសហគ្រាសចិននៅកម្ពុជាមានចំនួនលើសពី ៣ ពាន់លានដុល្លារ អាមេរិក ។ កាលពីខែ ឧសភា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានរៀបចំពិព័រណ៍សមិទ្ធផល ដើម្បីអបអរសាទខួបលើកទី ១០ នៃគំនិតផ្តួច ផ្តើម“ខ្សែ ក្រវាត់និងផ្លូវ ” ។ កាលពីខែ តុលា អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ដែលជាអាកាសយានដ្ឋានអន្តរជាតិទី១ ដែលសហគ្រាសចិន អនុវត្តតាម របៀប BOT នៅក្រៅប្រទេស ត្រូវបានដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ ។ នៅខែ វិច្ឆិកា គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដែលជាផ្លូវល្បឿនលឿន ដំបូងគេ របស់កម្ពុជា វិនិយោគ និងសាងសង់ ដោយសហគ្រាសចិនតាមរបៀប BOT បានដំណើរការយ៉ាងរលូន ដោយបរិមាណចរាចរណ៍ ធ្វើដំណើរ ប្រចាំឆ្នាំ២០២៣មានជើង ដល់ទៅ៤,៩២លានគ្រឿង ហើយបានរៀបចំពិធីបិទស្ទឹង បើកការដ្ឋានសាងសង ទំនប់វារីអគ្គីសនីតាតៃលើ ។ គិតត្រឹមដំណាច់ខែ វិច្ឆិកា ឆ្នាំ ២០២៣ សហគ្រាសចិន បានបញ្ចប់ការដ្ឋានសាងសង និងដាក់ឱ្យដំណើរការស្ថានីយ៍វារីអគ្គីសនីចំនួន ១០ និងស្ថានីយ៍អគ្គីសនីដុតធ្យូងថ្ម ចំនួន ២ ដែលស្មើ នឹង ៦៣.៨% នៃអនុភាពដំឡើង សរុបនៅកម្ពុជា ។ នៅតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ២.២៧ ពាន់លាន ដុល្លារ អាមេរិក មានសហគ្រាស សរុបចំនួន ១៨០ សហគ្រាស ដែលមកពីចិន អឺរ៉ុប អាមេរិក និងប្រទេសអាស៊ីអាគ្នេយ៍ បង្កើតការងារបាន ចំនួនប្រមាណ ប្រហែល ៣០,០០០កន្លែង ។

ទីបីគឺ គម្រោងជាច្រើនទៀតដែលផ្តល់អត្ថប្រយោជន៍ ដល់ជីវភាពរស់នៅ របស់ប្រជាជន នឹងមានភាពជឿនលឿនទៅមុខយ៉ាងប្រាកដ ។ យោងតាមស្ថិតិរបស់កម្ពុជា ប្រទេសចិន បានជួយសាងសង់ ឬកែលម្អផ្លូវថ្នល់មានប្រវែងជិត ៤,០០០ គីឡូម៉ែត្រ និងបានសាងសង់ស្ពានយ៉ាងធំចំនួន ៩ ។ នៅដើមឆ្នាំ ២០២៣ គម្រោងស្ពានឆ្លងកាត់ ទន្លេមេគង្គនិង ផ្លូវតភ្ជាប់នៅខេត្តក្រចេះ និងគម្រោងពង្រីក និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៧ ត្រូវបាន បើកការដ្ឋាន សាងសង ។ កាលពីខែ ឧសភា គម្រោងបណ្តាញបញ្ជូនអគ្គីសនី ៥០០ kV ត្រូវបានបញ្ចប់បើកការដ្ឋាន ដោយរលូន ដែលមាន អត្ថន័យជា យុទ្ធសាស្ត្រ សម្រាប់ការអភិវឌ្ឍថាមពលអគ្គិសនីរនៅកម្ពុជា គម្រោងជំនួយបច្ចេកទេស កីឡាកម្ពុជាទៅហ្វឹកហាត់នៅប្រទេសចិន បានជួយឱ្យអត្តពលិក ទទួលបានលទ្ធផលល្អបំផុតក្នុងប្រវត្តិសាស្ត្រនៅការប្រកួតកីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម)លើកទី ៣២ ឆ្នាំ២០២៣ ។ កាលពីខែ សីហា គម្រោងកំណាត់ ផ្លូវក្រវ៉ាត់ក្រុងទី៣ នៅរាជធានីភ្នំពេញ ដែលសាសងដោយហិរញ្ញប្បទាន អនុគ្រោះសំរាប់អ្នកទិញ ត្រូវបានសម្ពោធបើក អោយប្រើប្រាស់ ជាផ្លូវការ ដែលបានជួយកាត់បន្ថយសម្ពាធ ចរាចរណ៍នៅរាជធានីភ្នំពេញប្រកបដោយប្រសិទ្ធភាព ។ នៅក្នុងខែតុលា ពិធីសម្ពោធបានធ្វើឡើងនៅ “មជ្ឈមណ្ឌលស្រាវជ្រាវឱសថបុរាណចិន-កម្ពុជា” ដែលត្រូវបានបង្កើតឡើងនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ នៅរាជធានីភ្នំពេញ ។
ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៣ ចិនបានបណ្តុះបណ្តាលធនធានមនុស្ស សំរាប់ប្រទេសកម្ពុជាមានចំនួនជិត ១២០០ នាក់ តាមរយៈវគ្គបណ្តុះបណ្តាល ការទ្វេភាគី ឬពហុភាគី និងអប់រំសញ្ញាបត្រការសិក្សា ដែលគ្របដណ្តប់លើវិស័យជាច្រើន ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ព្រៃឈើ ការចិញ្ចឹមសត្វ និងនេសាទ ការគ្រប់គ្រងសាធារណៈ និងសង្គមកិច្ច ។

ទន្លេរាប់ពាន់ហូរប្រសព្វគ្នាទៅសមុទ្រដ៏ធំ គឺជាឱកាសល្អចរសំពៅតាមវាយោ ។ ឆ្នាំ ២០២៤ គឺជាការបើកឆាកនៃឆ្នាំដំបូង ដើម្បីអនុវត្តផែនការសកម្មភាព ស្ដីពីការកសាងសហកមន៍វាសនារួមចិននិងកម្ពុជាក្នុងយុគសម័យថ្មី ហើយក៏ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ចិន-កម្ពុជាផងដែរ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិន-កម្ពុជា ប្រឈមមុខនឹងការរំពឹងទុកមានការរីកចំរើនយ៉ាងទូលំទូលាយទៅថ្ងៃមុខ ។ ក្នុងឆ្នាំថ្មីនេះ ភាគីចិនមានបំណង ធ្វើការជាមួយភាគីកម្ពុជា ដើម្បីបន្តអនុវត្តតាមគំនិតឯកភាពគ្នា របស់ថ្នាក់ដឹកនាំនៃប្រទេស ទាំងពីរឱ្យបានល្អ និងស្វែងរកឱកាស សហប្រតិបតិ្តការ លើវិស័យពាណិជ្ជកម្មបន្ថែមទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ វិនិយោគលើវិស័យដែលកំពុងរីកចម្រើន ដូចជាសេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍន៍ បៃតង លើកកម្ពស់ការវិនិយោគ ពាណិជ្ជកម្ម អោយមានភាពងាយស្រួលនិងការតភ្ជាប់គ្នា ជំរុញគម្រោងយ៉ាងច្រើន បន្ថែមទៀត ដែល”តូចតែខ្លឹម” និងគម្រោងជា និមិត្តរូប ដែលត្រូវអនុវត្ត និងបង្កើតបានជាផ្លែផ្កា បំពេញបន្ថែមឱ្យកាន់តែប្រសើរឡើង នូវក្របខណ្ឌកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ ដើម្បីចាក់បញ្ចូលកម្លាំងចលករថ្មី ទៅក្នុងសហកមន៍វាសនារួមចិន និងកម្ពុជា ក្នុងយុគសម័យថ្មី និងនាំមក នូវផលប្រយោជន៍ កាន់តែច្រើន ដល់ប្រទេស និងប្រជាជនទាំងពីរ ៕ ដោយលោកស្រី ZHONG Jie ទីប្រឹក្សានៃស្ថានទូតចិន ប្រចាំកម្ពុជា

To Top