វប្បធម៌កាន់ស៊ុ

វិថីសូត្រជាផ្លូវ ដ៏អស្ចារ្យ ក្នុងការទំនាក់ទំនង ពាណិជ្ជកម្ម រវាងភាគខាងកើត និង ភាគខាងលិច

វិថីសូត្រជាផ្លូវដ៏អស្ចារ្យ ក្នុងការទំនាក់ទំនងពាណិជ្ជកម្ម រវាងភាគខាងកើត និង ភាគខាងលិច ហើយវាក៏ផ្លូវ ដែលបានទាក់ទាញអ្នកទេសចររាប់មិនអស់។​ នៅក្នុងសម័យកាលរុងរឿង ធុរជនដ៏ក្លាហាន បានចេញដំណើរពីឆាងអាន រាជធានីបុរាណ ប្រទេសចិន កាត់តាម ហ៊ឺស៊ី ឆុងលីង ទៅដល់អឺរ៉ុប។

វិថីសូត្រលាតសន្ឋឹងចម្ងាយ ១.៦០០គីឡូម៉ែត្រ នៅក្នុងខេត្តកានស៊ុ ស្មើនឹង១ភាគ៤ នៃផ្លូវទាំងមូល។ ជាកំណាត់ផ្លូវដែលពោរពេញដោយវត្ថុមានតម្ លៃខាងប្រវត្តិសាស្ត្រច្រើនរាប់មិនអស់ ហើយមានធនធានធម្មជាតិ និងបរិយាកាសគ្រប់បែប គ្រប់យ៉ាង និងត្រូវបានគេចាត់ទុកជាកំណាត់ផ្លូវមាសនៃវិថីសូត្រ។ យើងធ្វើដំណើរតាមវិថីសូត្រ ចូលក្នុងខេត្តកានស៊ុ តាមទ្វារធានស៊ួយ  និងភីងជីង រួចបត់តាមទិសខាងលិច ឆ្លងកាត់តាម ឡានចូវ វូវ៉ៃ ជីងឆាង ចាងយិ ជៀវឈាន ជាគូគ័ន ទៅដល់ ទុនហ័ង ដូចជាខ្សែគុជខ្យងមួយខ្សែដែលបានតភ្ជាប់ទីក្រុង ប្រវត្តិសាស្ត្រជាច្រើន។ ធានស៊ួយ ប្រៀបបានដូចជាច្រកផ្លូវមួយធ្វើដំណើរទៅកាន់ ទីកំណើតនៃអរិយធម៌ វប្បធម៌នៃជនជាតិចិន ជារៀងរាល់ឆ្នាំនៅទីនេះតែងប្រារព្ឋពិធីគោរពវិញ្ញាណក្ខន្ឋថ្នាក់ជាតិ ដល់ដូនតាជំនាន់មុន។ នៅលើភ្នំដែលមានរាងដូចកសិដ្ឋានដាំពោតមួយនេះ មានរូបចម្លាក់ ឥស្សរៈជនចិនគ្រប់ជំនាន់ចំនួនជាង ៧.០០០នាក់ វាអាចឱ្យទេសចរបានស្វែងយល់អំពីសិល្បៈខាងព្រះពុទ្ឋសាសនារបស់ចិនទាំងមូល និង រូបចម្លាក់ដែលល្អឥតខ្ចោះរបស់ចិន ភ្នំកុងថុង នៅភីងឡាំង ហើយត្រូវបានគេប្រសិទិ្ឋនាមថា ជាភ្នំទី១ ខាងសាសនា តាវ ។​ដែលតាមរឿងនិទានតំណាលថា ស្តេច ស៊ាន យៀន បានប្រសូត្រនៅទីនេះ ហើយក៏រួមដៃជាមួយជនជាតិតាវ បង្កើតឡើងជារាជធានីនេះឡើង និងបានបន្សល់ទុក នៅក្បួនសម្រាប់ការរៀបចំដែនដី និងថែទាំខាងសុខុមាលភាព។ ឡានចូវ ជាទីក្រុងតែមួយគត់ ដែលហូរកាត់ដោយទន្លេលឿង និង ជាទីប្រជុំជន នៅទីនេះអ្វីដែលធ្វើឱ្យអារម្មណ៍អ្នកទេសចរបំភ្លេចមិនបាននោះគឺ​មីទាញសាច់គោ ដែលឆ្ងាញ់ហូបមិនចេះឆ្អែត និងល្បែងប្រជាប្រិយ ឆីងឆាំង និងរហាត់ទឹកបុរាណ មានទាំងក្បូនដែលត្បាញពីស្បែកចៀម ទាំងអស់នេះសុទ្ឋតែជាឈុតឆាក កើតចេញពីវប្បធម៌ ឬជារូបភាព ទេសភាពដ៏ល្អឯករបស់ជនជាតិភាគតិច នៃទីក្រុងបុរាណនេះ។

ទន្លេលឿងដែលមានប្រភព ចេញពីតំបន់ឈីងហាយ ហើយពេញរូបរាងនៅកានស៊ុ បានហូរកាត់ខេត្តនេះចម្ងាយ ៩១៣គីឡូម៉ែត្រ បង្កើតជាផ្ទាំងទស្សនីយភាព ដែលមានរូបរាងប្លែកៗជាច្រើន ទេសភាពព្រៃរបោះ និងសម្រស់ទន្លេលឿង រួមជាមួយវាយោគង្គារ ផ្គុំជាបទភ្លេងដ៏ពិរោះធ្វើអោយអារម្មណ៍អ្នក ភ្លេចអស់ការនឿយហត់ទាំងអម្បាលមាណ ​ខាងត្បូងមានឆកនៃទន្លេឆាងជាំង ខាងកើតមានឆកទន្លេលឿង ហើយនៅទីនេះអ្នកក៏អាចមើលឃើញ គុហា ប៊ីងលីង ដ៏ល្បីល្បាញផងដែរ។ អូរ កាវស៊ា ដែលមានទឹកថ្លាឆ្វេងឆ្លុះដល់បាតដី និងមានកំពូលថ្មស្រួចៗរាប់ពាន់នៅលើភ្នំ ស៊ឺលីន​ មានដានជើងដាយណូស័រ ដែលគេកម្របានឃើញក្នុងលោក ក៏នៅទីនេះផងដែរ។ ផ្នែកខាងលើនៃទន្លេលឿង មានទេសភាពយ៉ាងត្រកាល ទាំងនេះហើយគឺជាទីកំណើតនៃបទចម្រៀងផ្កាតូច ដែលជាចម្រៀងប្រជាប្រិយជនជាតិភាគពាយ័ព្យប្រទេសចិន ។

កានណាន ជាទីក្រុងមួយ ស្ថិតនៅឆ្ងាយពីទីប្រជុំជន ​ដែលទើបអភិវឌ្ឍន៍ថ្មីៗ លម្អទៅដោយព្រិលទឹកកក ទេសភាពធម្មជាតិ ដ៏អស្ចារ្យគ្មានពីរ។ ឥឡូវនេះយើងមកដល់ទីនេះដើម្បីស្វែងយល់ពីឥទ្ឋិពលនៃជំនឿសាសនាម្តង នៅក្នុងតំបន់ជ្រលងភ្នំដ៏ត្រកាលនេះ សមុទ្រនៃវាលស្មៅ បានបន្ឋូរអារម្មណ៍របស់យើង ទៅតាមការគង្វាល យើងដើរទៅតាមទិសនៃឡានចូវ ចូលទៅដល់តំបន់ល្បីល្បាញឈ្មោះ ហ៊ឺស៊ី វូវ៉ៃជាទីក្រុងដែលមានអាយុកាលជាង២០០០ឆ្នាំ ក្នុងប្រវត្តិសាស្ត្រ ទីនេះក៏ជាចំណុចកំពូល នៃតំបន់ទេសចរណ៍ប្រទេសចិន។​ ទីនេះមានរូបសំណាក សេះស ដែលជាព្រះទីនាំងរបស់ព្រះ មានប្រាសាទ ប៉ៃតា សុទ្ឋតែជាស្ថាបត្យកម្មល្បីនៅវូវ៉ៃ ហើយអ្នកទេសចរ បានមើលឃើញនូវវប្បធម៌ទីបេនៅទីនេះ និង សំណង់ប្រវត្តិសាស្ត្រ និងមានសមុទ្រផ្កាពណ៌ស្វាយ ដែលមានក្លិនក្រអូបឈ្ងុយឈ្ងប់ ទីនេះជាទីឋានទេសចរណ៍ដ៏រ៉ូមែនទិក នៃប្រទេសចិន។ នៅមានទីក្រុងបុរាណរាប់មិនអស់ដូចបានកត់ត្រាក្នុងកំណាព្យបុរាណចិន ទាំងអស់គឺជាផ្នែកនីមួយៗដែលគេចងក្រងជាវិថីសូត្រ នៅទីនេះក៏មានសំណង់ដី ដ៏អស្ចារ្យឈ្មោះចាងយៀក ដែលត្រូវបានគេចាត់ទុកជាអច្ឆរិយវត្ថុមួយក្នុងអច្ឆរិយវត្ថុទាំង១០ លើលោក និង មានវាលគង្វាលសេះរាជវង្សដែលធំជាងគេនៅអាស៊ី និងមានប្រវត្តិយូរលង់ជាងគេផងដែរ ។

សម័យបុរាណ គេនិយាយថា ហោះលើមេឃ សម័យបច្ចុប្បន្ន គេនិយាយថា ធ្វើអាកាសចរណ៍ ។ ពាក្យនេះហើយដែលគេប្រើដើម្បីសរសេរអត្តបទនៅតំបន់ ជូឈាន ដែលជាទីក្រុងបុរាណ។ នៅក្នុងរឿងព្រេងបុរាណ មេទ័ពដ៏ល្បីម្នាក់ បានចាក់ស្រាទិព្វដែលស្រាព្រះរាជទានដោយព្រះមហាក្សត្រ ចូលក្នុងទឹកជ្រោះបង្កើតជាជ្រោះសុរា ដែលរហូតមកដល់ពេលនេះទឹកជ្រោះនោះត្រូវបានគេប្រសិទ្ធិនាមថាទឹកជ្រោះស្រា។ យើងធ្វើដំណើរតាម ស៊ីហ៊ឺ ខេត្តកានស៊ុទៅទិសខាងលិច យើងនឹងបានទៅដល់ចំនុចប្រសព្វរវាងវិថីសូត្របុរាណ និងច្រកទ្វារមហាកំផែង ជាអ៊ិ ។ ប្រសិនបើគេនិយាយថា ទុនហ័រ គឺជាចំណុចប្រសព្វរវាងវប្បធម៌ធំៗទាំង៤នៅលើសកលលោក យើងក៏អាចនិយាយបានថា ប្រាសាទម៉ក់កៅ គឺជាវិមាននៃវប្បធម៌មនុស្សលោក  ប្រាសាទម៉ក់កៅ មានទ្វារជាង៧.០០០ទ្វារ ហើយនៅខាងក្នុងប្រាសាទមានរូបចម្លាក់ជាង ២.៤០០ មានចម្លាក់នៅតាមជញ្ជាំងថ្ម ៤៥.០០០ម៉ែត្រការ៉េ  និងមានគម្ពីរខាងសាសនាជាង ៥ម៉ឺនដុំ ទីនេះក៏ជាឋានសួគ៌នៃព្រះពុទ្ឋសាសនាចិន ។

ដំណើរដ៏វែងឆ្ងាយតាមសត្វអូដ្ឋ នៅលើសមុទ្រខ្សាច់ ការបោះជំហានលើសណ្ឋានដីដ៏អស្ចារ្យ បានធ្វើឱ្យភ្ញៀវទេសចរ មានអារម្មណ៍ស្ញប់ស្ញែងឥតឧបមា។

ការធ្វើដំណើរតាម វិថីសូត្របុរាណ និងការបោះជំហានយ៉ាងលំបាក បានក្លាយទៅជាអារម្មណ៍ចងចាំពីអតីកាលមួយ។ ផ្លូវដែកល្បឿនលឿន នៅទីនេះ ជាផ្លូវដែក១គីឡូម៉ែត្រដែកស្ថាបនាចុងក្រោយគេ នៃផែនការតភ្ជាប់ផ្លូវដែកល្បឿនលឿនរវាងប៉ែកខាងកើតនិងប៉ែកខាងលិចរបស់ប្រទេសចិន ហើយក៏ទៅជាកំណាត់ផ្លូវដែកនៃវិថីសូត្រ។ការធ្វលដំណើរលើចម្ងាយផ្លូវរាប់ពាន់គីឡូម៉ែត្រ បានក្លាយទៅជាការចងចាំ ពីអតីតកាលរបស់យើង ថ្ងៃនេះអ្នកទេសចរជាតិ និងអន្តរជាតិ ជាច្រើនកំពុងធ្វើដំណើរ ជាមួយយើងនៅលើវិថីសូត្រដែលជាកំណាត់ផ្លូវមាស នៅខេត្តកានស៊ុ ស្វែងរកប្រទេសដែលមានស្មារតីអរិយធម៌ ដើម្បីបន្តសរសេរអត្ថបទថ្មី ជាប្រវត្តិសាស្ត្រ នៅក្នុងការផ្លាស់ប្តូរវប្បធម៌៕

To Top