វប្បធម៌កាន់ស៊ុ

中国莫高窟与柬埔寨吴哥窟的一场“超时空对话”

中新社敦煌9月1日电 题:中国莫高窟与柬埔寨吴哥窟的一场“超时空对话”

  中新社记者 丁思 冯志军

资料图:丝绸之路上的国际旅游名城甘肃敦煌迎来传统旅游旺季,敦煌莫高窟游人如织。 王斌银 摄

通过纪录片的方式,世界上最大的佛教艺术宝窟——中国莫高窟与世界上最大的寺庙——柬埔寨吴哥窟在甘肃敦煌进行了一场“超时空对话”。

  8月31日,第四届丝绸之路(敦煌)国际文化博览会与第九届敦煌行·丝绸之路国际旅游节在敦煌闭幕,纪录片《莫高窟与吴哥窟的对话》举行首映,揭开神秘面纱。

  本片分上下集,时长100分钟,历时两年完成,是中国首部亚洲文明对话题材的大型纪录片。敦煌研究院院长赵声良担任本片学术主持,甘肃导演秦川任总导演。

  “这是一个好得不得了的极具诱惑的课题。”仅听闻纪录片片名,拍了9部敦煌题材纪录片的秦川就已“兴奋不已”。

  “过去,我们拍摄纪录片都是单向的纬度,诸如单纯做敦煌的书法、美术、舞蹈等,而这种对话模式,是一个极大的跳跃,从沙漠到海洋,我们可以自由切换和探寻历史文化的脉络。”秦川9月1日在敦煌接受中新社记者采访时说,两窟虽远隔千山万水,但同为海陆丝绸之路上的重镇,都是不同文明交流互鉴而形成的两座艺术高峰。

  “目前柬埔寨的研究史料非常少,多为游记。我们通过实地探访调查,比对两窟间的文字和图像,然后找专家学者论证。”秦川说,重新挖掘的过程很艰辛,但也十分有趣,“好像一次探险和新发现之旅,两大文明存在众多关联”。

  100分钟的纪录片,秦川团队拍了18个月。“4天拍摄外景素材300多分钟,照片上千张。”秦川回忆说,2018年6月,主创人员前往吴哥窟做前期考察踩点和部分拍摄,冒着40℃高温酷暑,每天十几个小时采访拍摄,追寻古老文明的印记。

  这场远隔万里、跨越千年的文明对话,让世界看到了两窟间的交集和关联,也让中国和柬埔寨在文化旅游方面的合作交流更为活络。

  首映结束后,柬埔寨王国文化艺术部大臣彭萨格娜说,今年初,两国于柬埔寨联合举办两场盛大活动,共同庆祝首届“中国——柬埔寨文化旅游年”。于柬埔寨而言,文化旅游增加创收、创造就业、消除贫困和促进文化认同;文化旅游也让柬埔寨充满魅力,令各国游人欣然前往,其中中国游客位居榜首。

  彭萨格娜说,希望该纪录片能促进两地世界文化遗产彼此深入了解,并倡议将高科技应用于文物保护,科技会让游客进一步了解文化遗产的深远价值。

  2019年5月,敦煌研究院与柬埔寨吴哥古迹保护与发展管理局签署合作交流协议,双方就文化遗产地保护、佛教艺术比较研究、互办展览、人才交流、研究资料共享等方面达成共识,展开深入交流合作。

  赵声良表示,在“一带一路”建设中,敦煌研究院将进一步与丝绸之路沿线国家建立合作与交流,推动文化遗产保护与管理,把敦煌艺术传播到海外,通过国际合作保护世界文化遗产。(完)

ឆាកមួយនៃ“ កិច្ចពិភាក្សាក្រៅម៉ោង” រវាងគុហាម៉កកាវនៃប្រទេសចិន និងប្រាសាទអង្គរវត្តនៃកម្ពុជា

បណ្តាញព័ត៌មានចិន

០១-០៩-២០១៩  ១៣:៤៥:១៩

ទីភ្នាក់ងារសារព័ត៌មានចិនទុនហ័ង ថ្ងៃទី ១ ខែកញ្ញា ចំណងជើងៈការសន្ទនា ម៉កកាវ-អង្គរ

អ្នកយកព័ត៌មានទីភ្នាក់ងារព័ត៌មានចិន Ding Si – Feng Zhi​ Jun

រូបភាពឯកសារ៖ ទុនហ័ង(Dunhuang) ទីក្រុងទេសចរណ៍ល្បីល្បាញលំដាប់អន្តរជាតិ នៅលើវិថីសូត្របានបើករដូវកាលទេសចរណ៍ថ្មីតាមប្រពៃណី ខណៈដែលគុហារម៉កកាវ ពោរពេញទៅដោយភ្ញៀវទេសចរច្រើនកុះករ។ (រូបថតដោយវ៉ាងប៊ីនយិន)

តាមរយៈខ្សែភាពយន្តឯកសារ ម៉កកាវជាគុហារសិល្បៈព្រះពុទ្ធសាសនារបស់ប្រទេសចិនដែលធំជាងគេបំផុតនៅលើពិភពលោក និងប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជាដែលជាអច្ឆរិយៈវត្ថុទី៧របស់ពិភពលោក បានបើកកិច្ចពិភាក្សាភ្ជាប់សាច់ឈាមមួយនៅទីក្រុងទុនហ័ងខេត្តកានស៊ូប្រទេសចិន។

នៅថ្ងៃទី ៣១ ខែសីហា ពិព័រណ៍វប្បធម៌អន្តរជាតិផ្លូវសូត្រ (ទុនហ័ង) លើកទី ៤ និងមហោស្រពទេសចរណ៍អន្តរជាតិផ្លូវសូត្រលើកទី៩ បានបិទបញ្ចប់ជាផ្លូវការនៅទីក្រុងទុនហ័ង។ ភាពយន្តឯកសារ“ការសន្ទនា ម៉កកាវ-អង្គរ” ត្រូវបានចាក់បញ្ចាំងជាលើកដំបូង ជាការបើកស្បៃមុខនៃអច្ឆរិយៈវត្ថុទាំងពីរបង្ហាញដល់ពិភពលោក។

ខ្សែភាពយន្តនេះមានពីរភាគ មានរយៈពេល ១០០ នាទី និងបានបញ្ចប់ការផលិតរយៈពេល ២ ឆ្នាំ។ វាជាឯកសារខ្នាតធំដំបូងបង្អស់របស់ប្រទេសចិនក្រោមប្រធានបទការសន្ទនាស៊ីវិល័យនៅអាស៊ី។ លោកចាវ សឹងលាំង(Zhao Sheng liang) នាយកនៃបណ្ឌិត្យសភាទុនហ័ង(Dunhuang) ជាអ្នកសិក្សាខ្សែភាពយន្ត ហើយលោកកានស៊ុ(Gan su)ជាអ្នកដឹកនាំរឿង ឯលោកឈីនឈួន(Qin Chuan) ជាអគ្គនាយកការផលិត។

លោកឈីនឈួនដែលធ្លាប់បានផលិតខ្សែភាពយន្តឯកសារនៅទុនហ័ងចំនួន ៩រឿងរួចមកហើយនោះ បានហៅចំណងជើងភាពយន្តឯកសារនេះថា មានការទាក់ទាញ លោកបានសំដែងនូវទឹកចិត្តរំភើបក្រៃលែង។

“ កាលពីមុនយើងបានថតខ្សែភាពយន្តឯកសារតែភាគីម្ខាង ដូចជាការប្រកួតអក្សរផ្ចង់ ប្រកួតសិល្បៈរបាំទុនហ័ង។ ល។ តែរបៀបនៃការសន្ទនាពេលនេះគឺជាជំហានដ៏ធំមួយចេញពីវាលខ្សាច់ឆ្ពោះទៅមហាសមុទ្រ​ យើងបានផ្លាស់ប្តូរ និងស្វែងរកបរិបទវប្បធម៍សេរី ជាប្រវត្តិសាស្ត្រថ្មីមួយ។ ” លោកឈីនឈួនបាននិយាយ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានមកពីទីភ្នាក់ងារព័ត៌មានចិននៅទុនហ័ងកាលពីថ្ងៃទី ១ ខែកញ្ញា។លោកគូសបញ្ជាក់ថា៖ ទោះបីប្រាសាទបុរាណទាំងពីរត្រូវបានខ័ណ្ឌចែកដោយភ្នំនិងទន្លេរាប់ពាន់ក៏ដោយ​ ប៉ុន្តែវាគឺជាប៉ូលសំខាន់នៃកំពូលសិល្បៈវប្បធម៌ពីរ ដែលបានបង្កើតឡើងនៅលើសមុទ្រ និងវិថីជំនួញសូត្រ។

លោកថា បច្ចុប្បន្ននេះមានឯកសារស្រាវជ្រាវខាងប្រវត្តិសាស្ត្រតិចតួចណាស់នៅកម្ពុជា ដែលភាគច្រើនជាឯកសារកត់ត្រាការធ្វើដំណើរ។ តាមរយៈដំណើរទស្សនកិច្ចនិងការធ្វើបទយកការណ៍យើងបានប្រៀបធៀបអត្ថបទ និងរូបភាពរវាងប្រាសាទបុរាណទាំងពីរ ហើយបន្ទាប់មកបានស្នើសុំអោយអ្នកជំនាញនិងអ្នកប្រាជ្ញធ្វើការសន្និដ្ឋាន” ។ គួរឱ្យចាប់អារម្មណ៍ “វាដូចជាដំណើរផ្សងព្រេងមួយ និងជាការរកឃើញថ្មីមួយតាមរយៈការធ្វើដំណើរ វាមានការទាក់ទងជាច្រើនរវាងអរិយធម៌នៃប្រទេសទាំងពីរ” ។

ភាពយន្តឯកសាររយៈពេល ១០០ នាទីនេះត្រូវបានថតដោយក្រុមលោកឈីនឈួនអស់រយៈពេល ១៨ ខែ។ លោកឈីនឈួនបានរំលឹកឡើងវិញថា កាលពីខែមិថុនាឆ្នាំ ២០១៨ ប្រធានផ្នែកច្នៃប្រឌិតរបស់ក្រុមលោក បានទៅទស្សនាប្រាង្គប្រាសាទអង្គរវត្ត ដើម្បីធ្វើការសិក្សាបឋមនិងការថតមួយចំនួន ដែលធ្វើឡើងក្នុងសីតុណ្ហភាពឡើងខ្ពស់ដល់ ៤០ ℃និងក្រោមកំដៅថ្ងៃ ជាងដប់ម៉ោងក្នុងមួយថ្ងៃ ដើម្បីធ្វើការសម្ភាស​ ថត និងស្វែងរកសញ្ញាណនៃអរិយធម៌អង្គរដ៏ចំណាស់នៃកម្ពុជា។

ការសន្ទនាស៊ីវិល័យ ដែលមានចម្ងាយរាប់ពាន់គីឡូម៉ែត្រ និងលាតសន្ធឹងរាប់ពាន់ឆ្នាំនេះ បានអនុញ្ញាតឱ្យពិភពលោកទាំងមូល មើលឃើញផ្លូវប្រសព្វ និងការតភ្ជាប់រវាងប្រសាទបុរាណទាំងពីរ ហើយវាក៏បានជំរុញឱ្យកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងចិននិងកម្ពុជាក្នុងវិស័យទេសចរណ៍ វប្បធម៌កាន់តែសកម្មថែមទៀត។

បន្ទាប់ពីការចាក់ផ្សាយភាពយន្តឯកសារនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងសិល្បៈនៃព្រះរាជាណាចក្រកម្ពុជាលោកជំទាវបណ្ឌិតសភាចារ្យ ភឿ ងសកុណា បានមានប្រសាសន៍ថា នៅដើមឆ្នាំនេះប្រទេសទាំងពីរ បានរួមគ្នារៀបចំព្រឹត្តិការណ៍ធំៗ ចំនួន ២ នៅកម្ពុជា ដើម្បីអបអរ“ ឆ្នាំទេសចរណ៍វប្បធម៌ចិន – កម្ពុជា” លើកដំបូង។ បើគិតអំពីប្រទេសកម្ពុជា ទេសចរណ៍វប្បធម៌បង្កើន ការរកប្រាក់ចំណូល ជូនពលរដ្ឋ បង្កើតការងារ លុបបំបាត់ភាពក្រីក្រ និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ទេសចរណ៍ ធ្វើឱ្យប្រទេសកម្ពុជាពោរពេញទៅដោយភាពទាក់ទាញ និងធ្វើឱ្យភ្ញៀវទេសចរ មកពីទូទាំងពិភពលោក រីករាយមកទស្សនាប្រទេសកម្ពុជា ដែលក្នុងនោះចំនួនភ្ញៀវទេសចរចិន បានឈរក្នុងលំដាប់កំពូល។

លោកជំទាវរដ្ឋមន្ត្រីបានមានប្រសាសន៍ថា សង្ឃឹមថាភាពយន្តឯកសារនេះនឹងលើកកម្ពស់ការយល់ដឹងស៊ីជម្រៅទៅលើបេតិកភណ្ឌវប្បធម៌ពិភពលោកនៃប្រទេសទាំងពីរ និងគាំទ្រដល់ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការការពារបេតិកភណ្ឌវប្បធម៌ បច្ចេកវិទ្យានឹងធ្វើឱ្យអ្នកទេសចរស្វែងយល់កាន់តែច្បាស់ ពីតម្លៃដ៏ជ្រាលជ្រៅ នៃបេតិកភណ្ឌវប្បធម៌។

កាលពីខែឧសភាឆ្នាំ២០១៩ វិទ្យាស្ថានស្រាវជ្រាវទុនហ័ង និងអាជ្ញាធរអប្សារានៃកម្ពុជាបានចុះកិច្ចព្រមព្រៀងអនុវត្តការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការស៊ីជម្រៅ ភាគីទាំងពីរបានឈានដល់ការព្រមព្រៀងគ្នាលើការការពារបេតិកភណ្ឌវប្បធម៌ ការសិក្សាប្រៀបធៀបសិល្បៈព្រះពុទ្ធសាសនា ការតាំងពិព័រណ៍ទៅវិញទៅមក ការផ្លាស់ប្តូរទេពកោសល្យ និងការចែករំលែកទិន្នន័យស្រាវជ្រាវជាដើម។ លោក ចាវសឹងលាំង មានប្រសាសន៍ថា នៅក្នុងការស្ថាបនា“ ខ្សែក្រវាត់និងផ្លូវ” បណ្ឌិត្យសភាទុនហ័ងនឹងបង្កើតកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរបន្ថែមទៀតជាមួយបណ្តាប្រទេស នៅតាមបណ្តោយវិថីសូត្រ ដើម្បីជំរុញការការពារនិងការគ្រប់គ្រងបេតិកភណ្ឌវប្បធម៌ ការផ្សព្វផ្សាយសិល្បៈទុនហ័ងនៅបរទេស និងការពារបេតិកភណ្ឌវប្បធម៌ពិភពលោក តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top