អត្ថបទស្រាវជ្រាវ (scholar)

ទ្រាំលែងបាន ប្រព័ន្ធផ្សាយចិន ត្បក ឱ្យពួកបច្ចិមប្រទេសវិញ បញ្ហា “កប្បាស កខ្វក់ ឬ ភូតកុហក” នៅស៊ីនជាំង (Video)

ស៊ីនជាំង៖ បណ្តាញផ្សព្វផ្សាយរបស់ចិន ក្រោយពីទទួលបានភ្លើងខៀវ ពីប្រមុខរដ្ឋរបស់ខ្លួន គឺលោក ស៊ី ជីនពីង ឱ្យបណ្តាញផ្សព្វផ្សាយរបស់ចិន ទាំងអស់ផ្សព្វផ្សាយព័ត៌មាន ដើម្បីប្រតិកម្ម ទៅការផ្សព្វផ្សាយព័ត៌មាន របស់លោកខាងលិច មកលើប្រទេសចិនរួចមក កាសែតPeople’s Daily បានផ្សព្វផ្សាយ ពីការពិតមួយ ដែលលោកខាងលិច ព្រួតដៃព្រមៗគ្នា
ចោទប្រកាន់ចិន លើ បញ្ហាកប្បាស កខ្វក់ រឺការបង្ខិតបង្ខំកម្លាំងពលកម្ម។

អត្ថបទកាសែត People’s Daily មានខ្លឹមសារទាំងស្រុងដូចតទៅ៖

កប្បាស កខ្វក់ឬភូតកុហក៖ តើអ្នកស្រុកស៊ីនជាំង មានទស្សនៈយ៉ាងដូចម្តេច ចំពោះការបង្ខំឱ្យធ្វើពលកម្ម?

ចាប់តាំងពីឆ្នាំ ២០១៨ មកប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច បាននិងកំពុងវាយប្រហារ ទៅលើគោលនយោបាយរបស់រដ្ឋាភិបាលចិន ទៅលើស៊ីនជាំង។ “ពលកម្មដោយបង្ខំ” គឺជាបញ្ហាដ៏ក្តៅគគុក ដែលត្រូវបានលើកឡើងជាញឹកញាប់ នៅក្នុងរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ។ ប៉ុន្តែតើវាពិតរឺអត់? អ្នកយកព័ត៌មានប្រចាំថ្ងៃ People’s Daily ថ្មីៗនេះ បានធ្វើដំណើរទៅស៊ីនជាំង ដោយពឹងផ្អែកលើ“ ការធ្វើដំណើរទៅកាន់ភា គខាងលិច” ដើម្បីបង្ហាញពីស្ថានភាពពិត របស់ប្រជាជន នៅស៊ីនជាំង។

យីហោលោកខាងលិច មួយចំនួន បានធ្វើពហិការ មិនប្រើកប្បាសស៊ីនជាំង ក្នុងការធ្វើសំលៀកបំពាក់ហើយពួកគេ បានអះអាងថាជនជាតិភាគតិច ជាពិសេសអ៊ុយហ្គឺរ ត្រូវបានបង្ខំឱ្យជ្រើសរើស កប្បាសនៅស៊ីនជាំង។ ពួកគេ បានចោទប្រកាន់ផលិតផល ធ្វើពីកប្បាសស៊ីនជាំងត្រូ វបានគេហៅថា“ មានជាប់ទាក់ទងនឹង ទាសភាព សម័យថ្មី” ។

ដំណើរបេសកកម្ម ស្វែងរកការពិតនេះ ត្រូវបានធ្វើឡើង នៅចុងខែមេសា រដូវសាបព្រួសកប្បាស ដូច្នេះអ្នកយកព័ត៌មាន បានជ្រើសរើសចម្ការកប្បាសមួយ ដែលត្រូវបានគេសាបព្រោះ ក្នុងស្រុកអាវ៉ាត នៅអាកស៊ូ ដែលជាមូលដ្ឋាន ផលិតកម្មសំខាន់ សម្រាប់កប្បាសដែលមាន គុណភាពខ្ពស់ នៅក្នុងតំបន់ ហើយបានសម្ភាសម្ចាស់ផងដែរ ដូចជាកសិករនៅក្នុងចម្ការ។

ដើម្បីអង្កេតមើលដោយផ្ទាល់ ទៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកស្រុក នៅស៊ីនជាំង អ្នកយកព័ត៌មាន ក៏បានចូលទៅក្នុងផ្ទះរបស់កសិករក្នុ ងស្រុកមួយ សួរអំពី ប្រាក់ចំណូលគ្រួសារ និងស្ថានភាពរស់នៅ បច្ចុប្បន្នដោយដឹងពី ជីវិតគ្រួសារស៊ីនជាំង ទូទៅដោយ និយាយជាមួយពួកគេនិង ទទួលទានអាហារពេលល្ងាចជាមួយគ្នា។

ក្រៅពី កប្បាសស៊ីនជាំង ប្រព័ន្ធផ្សព្វផ្សាយបរទេសខ្លះ កាលពីដើមឆ្នាំនេះ បានផ្តោតគោលដៅ ទៅលើឧស្សាហកម្មថាមពល ពន្លឺព្រះអាទិត្យ និងផលិតផលនៅ ស៊ីនជាំង ដោយប្រើពាក្យបណ្តឹងទាមទារ កម្លាំងពលកម្ម។ ដូច្នេះអ្នកយកព័ត៌មាន បានទៅតំបន់កាស្មឺ ដើម្បីទៅមើលក្រុមហ៊ុន photovoltaic ដែលមានចម្ងាយប្រហែល ២០០ គីឡូម៉ែត្រ ដើម្បីមើលពីស្ថានភាពរស់នៅ ជាក់ស្តែងរបស់កម្មករ នៅទីនោះ។

មានពាក្យចាស់ពោលថា​  “ឃើញគឺជឿ រឺលឺ១០០ដង មិនស្មើបានឃើញម្តង”។ ដំណើររបស់អ្នកយកព័ត៌មាន គ្របដណ្តប់ លើវាលកប្បាស ក្រុមហ៊ុននេះ និងផ្ទះប្រជាជន ក្នុងស្រុក។ អ្នកយកព័ត៌មាន ក៏ត្រូវបានគេអញ្ជើញ​​ឱ្យចូលរួម ពិធីជប់លៀង ជាលក្ខណៈគ្រួសារ និងបានឃើញផ្ទាល់ភ្នែក នៅតាមសាលធំ ៗ ក្នុងស្រុក។ ស៊ីនជាំង ពិតប្រាកដ ត្រូវបានបង្ហាញ ឱ្យដឹងនៅក្នុងដំណើរកម្សាន្តនេះ។ មិនថាមានការបង្ខំ អោយធ្វើពលកម្មទេ អ្នកស្រុក ជាច្រើន ក៏បានចែករំលែក ការយល់ដឹង របស់ពួកគេផងដែរ។

ប្រែសម្រួលដោយ៖ សយ​ សុភា

ចុចលើវីដេអូដើម្បី មើលចម្លើយរបស់ពួកគេ៖

To Top