“ប្រជាជនចិន ស្នេហាសន្តិភាព យល់ដឹងច្បាស់ពី ភាពសុខសាន្តត្រាន និងសន្តិភាព ដែលមានតម្លៃពន់ពេក ប្រកាន់ខ្ជាប់ជានិច្ច នូវការអនុវត្តគោលនយោបាយការទូត ប្រកបដោយសន្តិភាព និងឯករាជ្យម្ចាស់ការ ក៏ដូចជាប្រកាន់ខ្ជាប់យុត្តិធម៌ គាំពារសច្ចយុត្តិធម៌ និងប្រឆាំង យ៉ាងដាច់ខាត នូវអនុត្តរភាពនិយមនិង នយោបាយកម្លាំងបាយ “។
នៅថ្ងៃទី ២៥ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិន បានថែ្លងសុន្ទរកថា ក្នុងកិច្ចប្រជុំរំលឹកខួបទី ៥០ នៃការដែលសាធារណរដ្ឋប្រជាមានិតចិន ទទួលបានអាសនៈស្របច្បាប់ ឡើងវិញ ក្នុងអង្គការសហប្រជាជាតិដោយសង្កត់ធ្ងន់ថា ប្រទេសចិន នឹងប្រកាន់ខ្ជាប់ការដើរតាមផ្លូវ អភិវឌ្ឍន៍ប្រកបដោយសន្តិភាព ជានិច្ចកាល ប្រទេសចិន នឹងធ្វើជាស្ថាបនិក នៃសន្តិភាពរបស់សកលលោក ។
លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងនៅថ្ងៃដដែលថា សូមថ្លែងអំណរគុណចំពោះប្រទេសចិន ដែលបានដើរតួនាទីដ៏សំខាន់ និងរួមចំណែកដ៏សំខាន់ ដល់ការជំរុញសន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោក ។
ការដែលប្រទេសចិនថ្មី ទទួលបានអាសនៈស្របច្បាប់ឡើងវិញ ក្នុងអង្គការសហប្រជាជាតិ មិនត្រឹមតែបានបង្កើនលក្ខណៈទូទៅ ភាពតំណាងនិងកិត្យានុភាព របស់អង្គការសហប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងក៏ធ្វើឱ្យកម្លាំងនៃសន្តិភាពនិ ងយុត្តិធម៌ពិភពលោក មានភាពកាន់តែរឹងមាំ ជាងពេលណាៗ ទាំងអស់ផងដែរ ។
ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ ប្រទេសចិនបានផ្តួចផ្តើម ព្រមទាំងអនុវត្តគោលការណ៍ ៥ ប្រការនៃការរួមរស់ដោយសនិ្តសហវិជ្ជមាន មិនដែលបំផុសរាល់សង្គ្រាម និងការប៉ះទង្គិចទាំងអស់ ដោយឯកឯងនោះទេ ហើយក៏មិនដែលទន្រ្ទាន កាន់កាប់ទឹកដីរបស់ប្រទេសដទៃ សូម្បីតែមួយអ៊ីញ ក៏គ្មានដែរ ។ ជាងនេះទៅទៀត ប្រទេសចិនបានប្រកាន់ខ្ជាប់ជានិច្ច នូវការរួមសាមគ្គីគ្នានិងធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រជាជននៃបណ្តាប្រទេសនានា លើពិភពលោក និងគាំពារសមភាព និងយុតិ្តធម៌អន្តរជាតិ ។
ក្នុងនាមជារដ្ឋសមាជិកស្ថាបនិក នៃអង្គការសហប្រជាជាតិ ជានិច្ចកាល ប្រទេសចិន តែងតែងផ្តួចផ្តើមឱ្យដោះស្រាយជម្លោះ ដោយសន្តិវិធី និងតាមវិធីនយោបាយ ក៏ដូចជាចូលរួមយ៉ាងសកម្ម ក្នុងការដោះស្រាយបញ្ហាចំណុចក្តៅ ក្នុងតំបន់សំខាន់ៗ តាមវិធីនយោបាយ ដូចជាបញ្ហានុយគ្លេអ៊ែ រនៅឧបទ្វីបកូរ៉េនិងបញ្ហានុយគ្លេអ៊ែរអ៊ីរ៉ង់ ជាដើម ។ នៅឆ្នាំនេះ ដោយសារកងទ័ពអាមេរិក និងអង្គការណាតូ បានប្រញាប់ដកខ្លួន ចេញពីប្រទេសអាហ្វហ្គានីស្ថាន បានជាស្ថានការណ៍អាហ្វហ្កានីស្ថាន បានកើតមានបម្រែបម្រួលយ៉ាងខ្លាំង ។ ដូច្នេះ មេដឹកនាំកំពូលរបស់ចិន បានលើកឡើងនូវសំណើ ៣ ចំណុចស្តីពីការដោះស្រាយបញ្ហា អាហ្វហ្គានីស្ថាន តាមវិធីនយោបាយ ដែលត្រូវទទួលស្គាល់ និងវាយតម្លៃខ្ពស់ ពីសំណាក់ សហគមន៍អន្តរជាតិ ។
តើហេតុអ្វីបានជាប្រទេសចិន អាចធ្វើជាស្ថាបនិក នៃសន្តិភាពរបស់សកលលោក ជាប់រហូតមក ? ប្រការនេះ គឺមិនត្រឹមតែដោយសារ សន្តិភាពជាការបន្តវេន វប្បធម៌ប្រជាជាតិចិន ក្នុងរយៈពេលជាង ៥០០០ ឆ្នាំកន្លងមកប៉ុណ្ណោះទេ ថែមទាំងក៏ដោយសារ សន្តិភាពជាហ្សែន ដែលត្រូវបានរួមបញ្ចូល ទៅក្នុងឈាមរបស់បក្សកាន់អំណាចចិនផងដែរ ។ ប្រទេសចិន បានប្រការជាសាធារណៈ ជាច្រើនលើកថា ទោះបីជាចិន បានអភិវឌ្ឍទៅដល់កម្រិត យ៉ាងណាក៏ដោយ ក៏ប្រទេសចិន មិនធ្វើអនុត្តរភាព ជាដាច់ខាត ហើយមិនចាត់គោលនយោបាយ វាតទីជាដាច់ខាតផងដែរ ។
ប្រសិនបើនិយាយថា ការដែលប្រទេសចិនថ្មី ទទួលបានអាសនៈស្របច្បាប់ឡើងវិញ ក្នុងអង្គការសហប្រជាជាតិ កាលពី ៥០ ឆ្នាំមុនជាលទ្ធផលនៃការខិតខំប្រឹងប្រែងរួម របស់រាល់ប្រទេសដែលសេ្នហាសន្តិភាពនិងប្រកាន់ខ្ជាប់ ភាពសច្ច យុត្តិធម៌ទាំងអស់ នៅលើពិភពលោក នោះ នាពេលបច្ចុប្បន្ននេះ ប្រទេសចិន ដែលបាននិងកំពុង ប្រកាន់ខ្ជាប់ការដើរតាម ផ្លូវអភិវឌ្ឍន៍ ប្រកបដោយសន្តិភាព បានក្លាយជាកម្លាំងសំខាន់ ក្នុងការគាំពារសន្តិភាពពិភពលោក ហើយបានាដើរតាមផ្លូវថ្មីមួយ ដែលមានភាពខ្លាំងក្លា តែមិនធ្វើអនុត្តរភាពលើពិភពលោក ក៏ដូចជាបានរួមចំណែកដ៏សំខាន់ ដល់វឌ្ឍនភាព របស់មនុស្សជាតិផងដែរ ៕
ដោយ៖ វិទ្យុមិត្តភាព កម្ពុជាចិន