តើរបបប្រជាធិបតេយ្យ របស់ប្រទេសមួយល្អឬមិនល្អ ? បញ្ហាគន្លឹះគឺនៅត្រង់ តើប្រជាជនអាចធ្វើជាម្ចាស់ផ្ទះប្រទេសជាតិ ឬអត់ជាការធ្វើតេស្តចំពោះរបបប្រជាធិបតេយ្យ ។
“ប្រជាធិបតេយ្យបែបលោកខាងលិចកំពុងស្ថិតក្នុងវិបត្តិ ”។ វេបសាយកាសែត《EL PAÍS》នៃប្រទេសអេស្ប៉ាញបានចេញផ្សាយអត្ថបទនាពេលថ្មីៗ កន្លងទៅនេះដោយបានលើកឡើងថា ទោះបីជាក្នុងសង្គមលោកខាងលិចនាពេលបច្ចុប្បន្ននេះ ពលរដ្ឋមានសិទ្ធិនយោបាយជាច្រើន ដូចជា សិទ្ធិបោះឆ្នោតជាដើមក៏ដោយ ក៏ប៉ុន្តែប្រការទាំងនេះមិនអាចធានាឱ្យពួកគេទទួលបានសិទ្ធិអំណាច ដែលអាចជះឥទ្ធិពលដល់សេចកី្តសម្រេចចិត្តខាងនយោបាយនោះទេ ផ្ទុយទៅវិញ មានផ្លូវកាត់ច្រើនពេកសម្រាប់ឱ្យអ្នកមានសិទ្ធិអំណាចអាចធ្វើសេចក្តីសម្រេចចិត្តខាង នយោបាយនៅក្រៅពីការគិតគូររបស់សាធារណជន ។ ការវិភាគទាំងនេះបាន លាតត្រដាងដោយចំគោលដៅនូវគុណវិបត្តិរបស់ប្រជាធិបតេយ្យបែបលោកខាងលិច ហើយធ្វើឱ្យពិភពលោកឃើញច្បាស់ថា ”ប្រជាធិបតេយ្យបោះឆ្នោត”ដែលត្រូវប្រទេស លោកខាងលិចមួយចំនួនចាត់ទុកជាមោទនភាព នោះតាមការពិតគឺជា”កលល្បិច” សម្រាប់អ្នកមាន តែមិនមែនជាប្រជាធិបតេយ្យដ៏ពិតប្រាកដនោះទេ ។
នោះ តើអ្វីជាប្រជាធិបតេយ្យដ៏ពិតប្រាកដ ? សេចកី្តប្រកាសនៃកិច្ចប្រជុំពេញអង្គលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណតិ្តទី ១៩ ដែលបានចេញផ្សាយនាពេលកន្លងទៅនេះបានបូកសរុប នូវការអនុវត្តជាក់ស្តែងក្នុងកិច្ចការកសាងនយោបាយប្រជាធិបតេយ្យរបស់ប្រទេសចិន ដោយសង្កត់ធ្ងន់នូវប្រជាធិបតេយ្យប្រជាជនក្នុងដំណើរអភិវឌ្ឍន៍ទាំងមូលនិងធានាឱ្ យប្រជាជនធ្វើជាម្ចាស់ផ្ទះ ។ នេះមិនត្រឹមតែធ្វើឱ្យប្រជាធិបតេយ្យ ត្រឡប់ទៅរកអត្ថន័យដើមប៉ុណ្ណោះទេ ថែមទាំងក៏ធ្វើឱ្យសហគមន៍អន្តរជាតិមានការរិះគត់និងស្វែង យល់កាន់តែស៊ីជម្រៅចំពោះរូបមន្តប្រជាធិបតេយ្យរបស់ប្រទេសចិនផងដែរ ។
បើនិយាយចំពោះសង្គមចិន ប្រជាធិបតេយ្យមិនមែនជារបស់ដែលមកពីបរទេសទាំស្រុងនោះទេ។ ដើមឡើយ ប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏យូរលង់របស់ប្រទេសចិនក៏បានបណ្តុះបណ្តាលនិងពូនជ្រំនូវគំនិតប្រជាធិបតេយ្យដ៏សាមញ្ញផងដែរ ។ តាំងពីបានបង្កើតឡើងមក បក្សកុម្មុយនិស្តចិនបានក្រេបយកជាបន្តបន្ទាប់នូវសមិទ្ធផលដ៏ឆ្នើមនៃអរិយធម៌នយោបាយរបស់ប្រទេសខ្លួននិងពិភពលោក ហើយបានប្រកាន់ខ្ជាប់នូវការធ្វើឱ្យប្រជាជនធ្វើជាម្ចាស់ផ្ទះ ។
តើប្រទេសមួយមានប្រជាធិបតេយ្យឬអត់ ប្រជាជននៃប្រទេសខ្លួនមានសិទ្ធិបញ្ចេញមតិយោបល់បំផុត ។ យោងតាមលទ្ធផលនៃការស្ទង់ប្រជាមតិថ្មីបំផុតដែលចេញផ្សាយដោយស្ថាប័នស្ទង់ប្រជាមតិនៃអាមេរិក បានបង្ហាញឱ្យឃើញថា អត្រាពេញចិត្តរបស់ប្រជាជនចិនចំពោះបក្សកាន់អំណាច និងរដ្ឋាភិបាលនៃប្រទេសចិនគឺឡើងដល់ ៩៥ ភាគរយនិង ៩៨ ភាគរយដោយឡែកពីគ្នា ។ នេះគឺជាចម្លើយដ៏ល្អបំផុតរបស់ប្រជាជនចិនចំពោះសិទ្ធិប្រជាធិបតេយ្យរបស់ខ្លួន ។
អ្នកនយោបាយលោកខាងលិចទាំងនោះដែលតែងតែនិយាយ បានតែមាត់ពី”ប្រជាធិបតេយ្យ” ក៏គួរតែមើលទិន្នន័យនៃការស្ទង់ប្រជាមតិមួយក្រុមទៀតដែរ ពោលគឺ យោងតាមលទ្ធផលនៃការស្ទង់ប្រជាមតិដែល ចេញផ្សាយដោយក្រុមហ៊ុនវិទ្យុផ្សាយសំឡេងអាមេរិកនៅចុងខែតុលា ឆ្នាំនេះបានបង្ហាញថា អ្នកចូលរួមផ្តល់ប្រជាមតិចំនួន ៥៧ ភាគរយនៃទូទាំងពិភពលោក និងអ្នកចូលរួមផ្តល់ប្រជាមតិចំនួន ៧២ ភាគរយនៃប្រទេសអាមេរិកបានយល់ឃើញថា អាមេរិកមិនមែនជាគំរូដ៏ល្អខាងប្រជាធិបតេយ្យនោះទេ ។
ប្រជាធិបតេយ្យមិនមែនជាប៉ាតង់របស់ប្រទេសលោកខាងលិចនោះទេ ហើយបណ្តាប្រទេសនានាសុទ្ធតែមានសិទ្ធិជ្រើសរើស ផ្លូវអភិវឌ្ឍន៍ប្រជាធិបតេយ្យដែលសមស្របនឹងសភាពការណ៍ជាក់ស្តែងរបស់ខ្លួន ។ បន្ទាប់ពីឆ្លងកាត់បម្រែបម្រួសយ៉ាង ខ្លាំងទាំងជាតិនិងអន្តរជាតិអស់រយៈពេលមួយរយឆ្នាំ បក្សកុម្មុយនិស្តចិនបានដឹកនាំប្រជាជនដើរតាមផ្លូវដែលអភិវឌ្ឍប្រជាធិបតេយ្យ ប្រជាជនក្នុងដំណើរអភិវឌ្ឍន៍ទាំងមូល ។ ផ្លូវនេះបានបំបែក”ទេវកថាប្រជាធិបតេយ្យ “របស់លោកខាងលិច នេះមិនត្រឹមតែបង្ហាញពីជំនឿចិត្តកម្រិតខ្ពស់របស់ប្រជាជនចិនចំពោះ របបនយោបាយរបស់ប្រទេសខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏មានតម្លៃសម្រាប់ប្រទេសកំពុង អភិវឌ្ឍន៍ដ៏ច្រើនកុះករយកទៅសិក្សារៀនសូត្រដើម្បីស្វែងរករូបមន្តប្រជាធិបតេយ្យ ដែលសមស្របនឹងសភាពការណ៍ជាតិរបស់ប្រទេសខ្លួនផងដែរ ៕