ប៉ុន្មានឆ្នាំចុកក្រោយនេះ ភូមិ Ma` Anshan ក្រុង Chifeng ភូមិភាគស្វយ័តម៉ុងហ្គោលីក្នុងរបស់ចិនបានលុបបំបាត់ភាពក្រីក្រ តាមរយៈការអភិវឌ្ឍឧស្សាហកម្មក្នុងភូមិ ដែលបានផ្តោតសំខាន់លើវិស័យអេកូឡូស៊ី និងទេសចរណ៍ បានជួយអ្នកភូមិបង្កើនប្រាក់ចំណូល។
ល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ផ្ទះរបស់អ្នកភូមិឈ្មោះ ZhangGuoli បានទទួលភ្ញៀវពិសេសមួយរូប គឺលោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនដែលកាលនោះកំពុងចុះពិនិត្យការងារនៅភូមិភាគម៉ុងហ្គោលីក្នុង។
លោកបានមើលពីស្ថានភាពនៃទីធ្លា បន្ទប់ទទួលភ្ញៀវ បន្ទប់គេង ផ្ទះបាយ បន្ទប់ទឹកជាដើម ហើយលើកឡើងថា៖ “ជនបទបានអភិវឌ្ឍហើយ បរិស្ថាសល្អហើយ ជីវភាពនៅជនបទក៏កាន់តែល្អប្រសើរដែរ។ យើងត្រូវបន្តកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅទីជនបទ និងបរិស្ថានរស់នៅក្នុងភូមិ ជាពិសេសការងារគ្រប់គ្រងសំរាមនិងទឹកកខ្វក់ បដិវត្តន៍បន្ទប់ទឹក កែលម្អទេសភាពក្នុងភូមិជាដើម ដើម្បីកសាងជនបទឱ្យកាន់តែស្រស់ស្អាត។”
បន្ទាប់ពីបានឃើញថា ការគ្រប់គ្រងភូមិមានសណ្តាប់ធ្នាប់ អ្នកភូមិរស់នៅយ៉ាងមានសុភមង្គល លោក Xi Jinping សប្បាយចិត្តណាស់ហើយបានលើកឡើងថា ឧស្សាហកម្មជាឬសគល់នៃការអភិវឌ្ឍ។ ត្រូវប្រកាន់ខ្ជាប់ការអភិវឌ្ឍឱ្យស្របនឹងលក្ខណៈពិសេសនៃកន្លែងពាក់ព័ន្ធ អនុវត្តវិធីសាស្ត្រអភិវឌ្ឍន៍ខុសៗ គ្នាដែលសមស្របនឹងស្ថានភាពជាក់ស្តែងនៃភូមិនីមួយៗ ដើម្បីឱ្យការអភិវឌ្ឍឧស្សាហកម្មក្នុង ភូមិអាចដើរតួនាទីខ្លាំងក្នុងការលើកកម្ពស់ប្រាក់ចំណូលរបស់បងប្អូនប្រជាកសិករ។
ថ្ងៃនោះ តំណាងមហាជនមកពីក្រុងChifengចំនួន១០នាក់ ក៏បានទៅដល់ផ្ទះអ្នកភូមិដែរហើយលោក Xi Jinping បានជួបសំណេះសំណាលជាមួយពួកគេ។
កាលពីអំឡុងពេលមហាសន្និបាត នៃសភាទាំងពីរទូទាំងប្រទេសចិន ឆ្នាំ២០១៨ កម្មាភិបាលភូមិ Xiaomiaozi បានឆ្លៀតឱកាលបើកកិច្ចប្រជុំដើម្បី អញ្ជើញលោកអគ្គលេខាធិការមជ្ឈិមបក្ស Xi Jinping ទៅទស្សនាភូមិរបស់ខ្លួន លើកនេះលោក Xi Jinping បានអញ្ជើញគាត់មកជួបសំណេះសំណាលនៅភូមិ Ma`anshan លោក Xi Jinping បានប្រាប់គាត់ដោយរីករាយថា “សេចក្តីអញ្ជើញរបស់អ្នក ខ្ញុំចងចាំរហូត ថ្ងៃនេះខ្ញុំមកតាមពាក្យសន្យាហើយក្នុងបំណងស្វែង យល់ផ្ទាល់នូវសភាពការណ៍រស់នៅនិងផលិត កម្មរបស់បងប្អូនអ្នកភូមិ៕