នៅថ្ងៃទី ១៧ ខែមករា លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញចូលរួម វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២២ និងថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូនៅក្រុងប៉េកាំង ។



ពិភពលោកនាពេលបច្ចុប្បន្ននេះកំពុងប្រឈមុខនឹងស្ថានការណ៍បម្រែបម្រួលនិងជំងឺCOVID-19 ។ “តើពិភពលោកនេះកើតមានបញ្ហាអ្វី ហើយតើយើងត្រូវធ្វើយ៉ាងម៉េច”គឺត្រូវការមានចម្លើយថ្មី ។

ប្រទេសចិនកំពុងចូលរួមយ៉ាងសកម្មក្នុងអភិបាលកិច្ចសកលជាមួយនឹងការអនុវត្តផ្ទាល់របស់ខ្លួន និងផ្តល់ចម្លើយរបស់ប្រទេសចិនចំពោះសំណួររបស់ពិភពលោក ។ សូមស្តាប់ពី “ចម្លើយរបស់ចិន” ក្នុងសុន្ទរកថារបស់លោក Xi Jinping ។


