អត្ថបទស្រាវជ្រាវ (scholar)

លោក Xi Jinping គូសបញ្ចាក់ពីការជំរុញការសិក្សាស្រាវជ្រាវ អំពីអរិយធម៌និងប្រវត្តិសាស្រ្តចិន ឱ្យបានស៊ីជម្រៅ និងជំរុញការបង្កើន ការស្វែងយល់ពីប្រវត្តិសាស្រ្ត និងពង្រឹងជំនឿចិត្តខាងវប្បធម៌

ការិយាល័យនយោបាយនៃគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានបើកកិច្ចប្រជុំពិភាក្សាលើកទី ៣៩ ស្តីពីការធ្វើឱ្យស៊ីជម្រៅនូវការស្វែង រកប្រភពដើមនៃអរិយធម៌ចិន។ នៅពេលអញ្ជើញជាអធិបតីនៃកិច្ចប្រជុំនេះ លោក Xi Jinping អគ្គលេខាធិការបក្សបានគូសបញ្ជាក់ថា ត្រូវស្វែងយល់យ៉ាងស៊ីជម្រៅអំពី ប្រវត្តិសាស្ត្រ អភិវឌ្ឍន៍ជាង ៥ ពាន់ឆ្នាំរបស់ប្រជាជាតិចិន ជំរុញការសិក្សាស្រាវជ្រាវអរិយធម៌ និងប្រវត្តិសាស្រ្តចិន ឱ្យបានស៊ីជម្រៅ ក៏ដូចជាជំរុញឱ្យបក្សទាំងមូលនិងសង្គម ទាំងមូលបង្កើនការស្វែងយល់ពី ប្រវត្តិសាស្រ្ត និងពង្រឹងជំនឿចិត្តខាងវប្បធម៌។


លោក Xi Jinping បានគូសបញ្ជាក់ថា សមិទ្ធផលសិក្សាស្រាវជ្រាវ នៃការស្វែងយល់ពីប្រភពដើម នៃអរិយធម៌ចិននិងគម្រោងសំខាន់ៗមួយចំនួនទៀតបានបញ្ជាក់ពីប្រវត្តិសាស្រ្តនៃមនុស្សជាតិរាប់លានឆ្នាំ ប្រវត្តិសាស្ត្រនៃវប្បធម៌មួយម៉ឺនឆ្នាំនិងប្រវត្តិសាស្ត្រនៃអរិយធម៌ជាង ៥ ពាន់ឆ្នាំរបស់ប្រទេសចិន។

តែសមិទ្ធផលដែលគម្រោងទាំងនេះទទួលបានគ្រាន់តែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយទេ ពោលគឺ នៅនៅមានអាថ៌កំបាំងប្រវត្តិសាស្រ្តជាច្រើនទៀតដែលយើងត្រូវរុករក។


លោក Xi Jinping បានគូសបញ្ជាក់ទៀតថា អរិយធម៌ចិនមានឈ្មោះល្បីរន្ទឺដោយ សារភាពបើកទូលាយ និងបរិយាប័ន្ន។ ដូចនេះ ត្រូវប្រកាន់ខ្ជាប់នូវការ ផ្សព្វផ្សាយពីគុណតម្លៃរួមរបស់មនុស្សជាតិ ដែលបង្កប់ ក្នុងអរិយធម៌ចិន ជំរុញការបង្កើតសហគមន៍វាសនារួមរបស់មនុស្សជាតិ បង្ហាញចំពោះពិភពលោក នូវរូបរាងចិនដែលគួរឱ្យជឿទុកចិត្ត គួរឱ្យស្រឡាញ់និងគួរឱ្យគោរព ដើម្បីឱ្យពិភពលោកយល់ដឹងពីប្រទេសចិន ប្រជាជនចិន បក្សកុម្មុយនិស្តចិននិងប្រជាជាតិចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន

To Top