ពេលថ្មីៗនេះមជ្ឃណ្ឌល ចិន-អាស៊ាន និងសមាគមមិត្តភាពចំពោះបរទេសទីក្រុងប៉េកាំង បានសហការគ្នា ប្រារព្ធធ្វើសកម្មភាព”ទិវាចិន-អាស៊ាន ២០២២”។ លោក Chen Dehai អគ្គលេខាធិការមជ្ឃណ្ឌលចិន-អាស៊ាន និងឯកអគ្គរាជទូតឯកអគ្គរដ្ឋទូតពាក់ព័ន្ធប្រទេសដូច ជាលោកជំទាវខែកកែមាលីឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន និងតំណាងមកពីគ្រប់មជ្ឈដ្ឋានចំនួនជាង១២០រូប បានអញ្ជើញចូលរួម។


លោក Chen Dehaiបានថ្លែងថាឆ្នាំនេះគឺខួប៣១ គម្រប់នៃការបង្កើតទំនាក់ទំនង សន្ននារវាងចិននិងអាស៊ាន ហើយក៏ជាខួប៥៥ឆ្នាំ នៃការបង្កើតអាស៊ានឡើងហើយក៏ជាឆ្នាំទី១ នៃទំនាក់ទំនងដៃគូយុទ្ធសាស្រ្តគ្រប់ជ្រោង ជ្រុយរវាងចិននិងអាស៊ានដែលត្រូវ បាន បង្កើតឡើងដែរ។

មជ្ឃណ្ឌលចិន-អាស៊ាន នឹងបន្តខិតខំប្រឹងប្រែងអនុវត្តនូវគំនិត ឯកភាពគ្នាដ៏សំខាន់ដែលថ្នាក់ដឹកនាំចិននិងអាស៊ានបានដើរដល់ក្រាលផ្លូវនិងកសាងស្ពាន ដើម្បីធ្វើ ឲ្យការផ្លាស់ប្តូរដ៏មេត្រីភាព និងកិច្ចសហប្រតិបត្តិការដ៏ជាក់ស្តែងក្នុងគ្រប់វិស័យ កាន់តែស៊ីជម្រៅជំរុញឲ្យ ប្រជាជនទ្វេភាគីស្គាល់គ្នារាប់អានគ្នា និងចុះសម្រុងគ្នារួមចំណែកកាន់ តែច្រើនទៅក្នុងការរួមគ្នាកសាងមហា គ្រួសារមេត្រីភាពនៃចិនអាស៊ាន។

ឥស្សរជនមកពីគ្រប់មជ្ឈដ្ឋានបាននិយាយសំណេះសំណាល ដោយសប្បាយរីករាយចែករំលែកវិប្បធម៍ ប្រទេសរៀងៗខ្លួនជាមួយគ្នារួមគ្នាសម្លឹងទៅកាន់អនាគតដ៏ល្អបវរនៃ ទំានក់ទំនងចិននិងអាស៊ាន៕
វិទ្យុមិត្តភាពកម្ពុជាចិន
