អត្ថបទស្រាវជ្រាវ (scholar)

បទអត្ថាធិប្បាយ៖ កំណើនសេដ្ឋកិច្ចចិន តាមលំអានមាគ៌ា ដែលបានត្រួសត្រាយ ដោយមហាសន្និបាតសភាទាំងពីរ

ដោយស្មារតីប្រកបដោយឆន្ទៈមោះមុតក្នុងការសម្រេចបាននូវសន្តិភាពនិងការអភិវឌ្ឍរបស់ប្រទេសចិនខ្លួនឯង និយាយដោយឡែក ដល់ការរួមចំណែកផ្តល់លំនឹងនិងការរីកចម្រើននៃសេដ្ឋកិច្ចសកលនិយាយជារួម ទើបជារៀង រាល់ឆ្នាំ ស្ថាប័ននយោបាយសំខាន់ទាំងពីរ របស់ប្រទេសចិនរួមមានមហាសន្និបាតសភាប្រឹក្សានយោបាយ ប្រជាជនទូទាំងប្រទេស ចិន (CPPCC) និងមហាសនិ្នបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន (NPC) តែងបានជួបប្រជុំគ្នាជាទៀងទាត់។

ដោយឡែក ចាប់ពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ ពិភពលោកនឹងអបអរសាទរដល់មហាសន្និបាត ទាំងពីររបស់ប្រទេស ចិន ដែលគ្រោង នឹងបើកការប្រជុំរបស់ខ្លួនលើកទី៥នីតិកាលទី១៤ ដែលមហាសន្និបាតទាំងពីរនេះ ជាតំណាងឆន្ទៈរបស់ ប្រជាជាតិចិន ហើយជាទម្រង់ពិសេសនៃប្រជាធិបតេយ្យបែបពិគ្រោះយោបល់នៃសង្គមនិយមតាមបែបផែនចិន។

ដោយគោរពតាមឆន្ទៈនឹងបំណងប្រាថ្នារបស់ប្រជាជនចិនដែល ពោរពេញដោយក្តីសង្ឃឹមនិងទំនុកចិត្តលើអភិបាលកិច្ចដ៏ វាងវៃរបស់បក្សកុម្មុយនិស្តចិន ក្នុងការសម្រេចបាននូវសុបិនចិន បង្កើនសុខុមាលភាពនិងជីវភាពកាន់តែបវរជូនដល់ ប្រជាជនចិន មហាសន្និបាតសភាទាំងពីរ បានក្លាយជាវេទិកាសម្រាប់ពិគ្រោះយោបល់ និងពិភាក្សាគ្នារវាងតំណាង ប្រជាជននិងអ្នកនយោបាយកំពូល សម្រាប់ស្តាប់តម្រូវការរបស់ ប្រជាជននៅមូលដ្ឋាន និងដាក់ចេញនូវគោលនយោបាយ ថ្នាក់ជាតិដើម្បីដោះស្រាយ និងសម្រាប់កែលម្អ និងបង្កើនជីវភាពរស់នៅរបស់ប្រជាជន តាមរយៈកម្លាំង សាមគ្គីនៃប្រជាជាតិចិនក្រោមទម្រនៃនីតិរដ្ឋដោយមានមហាសន្និបាតនៃសភាទាំងពីរជាជន្ទល់ដ៏រឹងមាំ។

ដោយមានការប្តេជ្ញាចិត្តខ្ពស់របស់បក្សកុម្មុយនិស្តចិន ទើបមហាសន្និបាតនៃសភាទាំងពីរ បានផ្តល់មាគ៌ាសម្រាប់ គូសវាផ្លូវទៅរកកំណើនសេដ្ឋកិច្ចជាក់ស្តែងតាមការព្យាករណ៍ បន្ទាប់ពីបានដាក់ចេញនូវគោលនយោបាយ កែសម្រួលការគ្រប់គ្រងកូវីដ-១៩កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ យើងឃើញថាកំណើនសេដ្ឋកិច្ច របស់ប្រទេសចិនក្នុងឆ្នាំ២០២៣ នឹងកើនឡើងដល់៥% បន្ទាប់ពីបានទទួលនូវកំណើន ៤,១ %កាលពីឆ្នាំមុន។

ខ្លឹមសារនៃកិច្ចប្រជុំរវាងតំណាងប្រជាជន និងថ្នាក់ដឹកនាំកំពូលរបស់ជាតិ គឺជាឧត្តមានុភាពពិសេសនៃ នយោបាយ ប្រជាធិបតេយ្យ បែបពិគ្រោះយោបល់នៃលទ្ធិសង្គមនិយមតាមបែបផែនចិន ក្នុងគោលបំណងឈ្វេងយល់ ពីមូលហេតុពិតប្រាកដនៃបញ្ហា ហើយឆ្លើយតបទាន់ពេលវេលាប្រកបដោយ ប្រសិទ្ធភាពនិងប្រសិទ្ធផល ដើម្បីជាឧត្តមប្រយោជន៍ដល់ជីវភាព របស់ប្រជាជនចិននិយាយដោយឡែក ដល់ការអភិវឌ្ឍសកលនិយាយរួម ។ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍសកល គំនិតផ្តួចផ្តើមសន្តិសុខសកល រួមជាមួយកិច្ចកសាង សហគមន៍រួមជីវិត និងការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិទទួល បាននូវជោគជ័យនិងប្រសិទ្ធផលខ្ពស់ នោះពិតជាមិនអាចខ្វះបាននូវការចូលរួមពីចក្ខុវិស័យរបស់ប្រជាជាតិចិនតាមរយៈមហាសន្និបាតនៃសភាទាំងពីរ។

ដោយរំលេចចេញពីគុណតម្លៃនៃតួនាទីដ៏សំខាន់ សកម្ម និងប្រសើរថ្លៃថ្លារបស់មហាសន្និបាតនៃសភាទាំងពីរ ពិភពលោកបានជឿជាក់ថា ផ្លូវសង្គមនិយមតាមបែបផែនចិនគឺជាមហាវិថីល្បឿនលឿន ឆ្ពោះទៅរកការធ្វើទំនើប កម្មសង្គមនិយម និងជីវិតកាន់តែប្រសើរឡើងសម្រាប់ប្រជាជនចិន ជាក់ស្តែងផលិតផលក្នុងស្រុកសរុប(GDP)របស់ ប្រទេសចិន នៅឆ្នាំ២០២២ មានចំនួន១២០ ទ្រីលានយាន់ប្រាក់ចិន ស្មើនឹង១៨ទ្រីលានដុល្លារអាមេរិក បើប្រៀបធៀបនឹងGDPរបស់ចិននៅឆ្នាំ២០២១មានចំនួនតែ ១១៤ ទ្រីលានយាន់ប្រាក់ចិនស្មើនឹង១៦ទ្រីលានដុលារអាមេរិក ហើយផលិតផលដុល (GPD per Capita) របស់ប្រជាជនចិនបានកើនឡើងដល់១២ ៧៣២.៥៤៧ដុល្លារអាមេរិក នៅខែធ្នូ ឆ្នាំ២០២២ ធៀបជាមួយនឹងខែធ្នូឆ្នាំ២០២១ ដែលមានចំនួនត្រឹមតែ១២ ៦១៥.៧៣២ដុល្លារអាមេរិក។ តាមរយៈតួលេខនេះ យើងនឹងមិនមានអ្វីភ្ញាក់ផ្អើលនោះទេ ដែលថាពិភពលោកទាំងមូលបានជឿដូចទៅនឹងប្រជាជាតិចិនថា ប្រព័ន្ធ ទ្រឹស្ដីនៃសង្គម និយមតាមបែបផែនចិនដែល មានវេទិកាដ៏សំខាន់ក្នុងការ ជជែកនិងផ្តល់យោបល់ លើបញ្ហាជាតិតាមរយៈ មហាសន្និបាតនៃសភាទាំងពីរ គឺជាមាគ៌ាដ៏ត្រឹមត្រូវក្នុងការដឹកនាំបក្ស និងប្រជាជនឆ្ពោះទៅរកភាពជឿនលឿន នៃសង្គមនិយមតាមបែបផែនចិន និងការស្តារភាពអស្ចារ្យឡើងវិញនៃប្រជាជាតិចិន។

ជារួមមហាសន្និបាតនៃសភាទាំងពីរគឺជាប្រព័ន្ធទ្រឹស្ដីវិទ្យាសាស្រ្តមួយដែលសមស្របទៅតាមពេលវេលា ហើយជា ប្រព័ន្ធមួយ ដែលមានលក្ខណៈពិសេសរបស់ចិនដែលមានភាពខ្លាំងក្លា ច្បាស់លាស់ និងយន្ដការកែលម្អដោយខ្លួនឯង ។

តាមរយៈមហាសន្និបាតសភាទាំងពីរ នោះបានបង្ហាញយ៉ាងប្រត្យក្សថា ប្រទេសចិន ទើបជាមូលដ្ឋានពិតប្រាកដនៃ លទ្ធិប្រជាធិបតេយ្យ និងជាការសម្រេចចិត្តរបស់ប្រជាជន ដែលជាម្ចាស់ប្រទេស និងជាការតម្កល់បាននូវផល ប្រយោជន៍ ជាអាទិភាពនិងពិតប្រាកដជូនដល់ប្រជាជាតិចិន និងមនុស្សជាតិនៅលើពិភពលោក។ ក្នុងន័យនេះ វាច្បាស់ណាស់ដែលថា មហាសន្និបាត នៃសភាទាំងពីររបស់ប្រទេសចិននាឆ្នាំ២០២៣ នេះនឹងចូលរួមជំរុញការបង្កើនល្បឿននៃការកសាង សហគមន៍ជោគវាសនា រួមរបស់មនុស្សជាតិស្របតាមមាគ៌ារបស់ពិភពលោកតម្រង់ទិសដៅ ទៅកាន់ការអភិវឌ្ឍប្រកប ដោយចីរភាពរបស់អង្គការសហប្រជាជាតិសម្រាប់ឆ្នាំ២០៣០៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

To Top