អត្ថបទស្រាវជ្រាវ (scholar)

បទវិភាគ៖​ ប្រសិនបើសហរដ្ឋអាមេរិក ធ្វើតាមតែទំនើងចិត្ត លើបញ្ហាតៃវ៉ាន់ នោះ មុខជានឹងបណ្តាលឱ្យកើត មានផលវិបាកដ៏ធ្ងន់ធ្ងរជាក់ជាមិនខាន

លោក Blinken រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកបានចេញផ្សាយសេចក្តីថ្លែង ការណ៍មួយនាពេលថ្មីៗកន្លងទៅ នេះដោយបាន “លើកទឹកចិត្តយ៉ាងខ្លាំង”ឱ្យអង្គការសុខភាពពិភពលោកអញ្ជើញចិន តៃវ៉ាន់ឱ្យចូលរួមមហាសន្និបាត អង្គការសុខភាពពិភពលោក ឆ្នាំនេះក្នុងនាមជាអ្នកអង្កេតការណ៍ ។

ប្រព័ន្ធសារព័ត៌មានជាច្រើនសម្គាល់ឃើញថា ក្រោមការញុះញង់របស់សហរដ្ឋអាមេរិក កិច្ចប្រជុំកំពូលនៃប្រទេស G7 ដែលជិតនឹងបើកធ្វើនៅប្រទេសជប៉ុន នឹងឃោសនាបំប៉ោងពី”ការគំរាមកំហែងរបស់ចិន” ហេតុនេះហើយ តាមការប៉ាន់ប្រមាណ បញ្ហាតៃវ៉ាន់នឹងទទួល”ការយកចិត្តទុកដាក់”ជាពិសេស ។


ប៉ុន្មានឆ្នាំកន្លងទៅនេះ ប្រទេសលោកខាងលិចមួយចំនួនតូចដែលដឹកនាំដោយ សហរដ្ឋអាមេរិកបានបង្កររឿងហេតុលើ បញ្ហាតៃវ៉ាន់ជាញឹកញាប់ ។ នៅពេលដែលលោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិកកាលនោះ បានទៅបំពេញទស្សនកិច្ចនៅតំបន់ចិនតៃវ៉ាន់កាលពីខែសីហា ឆ្នាំ ២០២២ រដ្ឋមន្ត្រីក្រសួងការបរទេសនៃ រដ្ឋសមាជិកប្រទេស G7 ធ្លាប់ចេញផ្សាយនូវអ្វីដែលហៅថា សេចក្តីថ្លែងការណ៍រួមមួយដោយបានទាមទារ ឱ្យប្រទេសចិនកុំប្រើប្រាស់កម្លាំងបាយមកកែប្រែស្ថានការណ៍បច្ចុប្បន្ននៅច្រកសមុទ្រតៃវ៉ាន់ដោយឯកតោភាគី ។

នេះជាពាក្យសម្តីខុសទំនងដែលនិយាយប្រែសជាខ្មៅ ។ អ្នកចេះដឹងសុទ្ធតែអាចមើលច្បាស់ថា ការគំរាមកំហែងដ៏ធំបំផុត ចំពោះសន្តិភាពនិងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ គឺ សកម្មភាពអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ និងការបណ្តែតបណ្តោយនិងគាំទ្រពីកម្លាំងខាងក្រៅ ។


គួរបញ្ជាក់ថា បញ្ហាតៃវ៉ាន់គឺជា ចំណុចគន្លឹះនៃផល ប្រយោជន៍ស្នូលរបស់ប្រទេសចិន ។ គោលការណ៍ចិនតែមួយជាគំនិតឯកភាពរួមជាទូទៅនៃសហគមន៍អន្តរជាតិនិងជាក្រមមូលដ្ឋាននៃទំនាក់ ទំនងអន្តរជាតិ ដែលទទួលបានការទទួលស្គាល់ ជាទូទៅពីសំណាក់សហគមន៍អន្តរជាតិ ហើយក៏ជាមូលដ្ឋាននយោបាយសម្រាប់ ប្រទេសចិនក្នុងការបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសដទៃទៀត ។

ប្រសិនបើសហរដ្ឋអាមេរិកចង់ឱ្យអូសទាញសម្ព័ន្ធមិត្តក្នុងការប្រើបញ្ហាតៃវ៉ាន់ធ្វើជាសន្លឹកបៀ រហូតដល់បង្កើតអ្វីដែល ហៅថា “គំនិតឯកភាពរួម”ណាមួយលើឆាកអន្តរជាតិ នោះ វាគឺជាការគិតខុសទាំងស្រុង ។
អ្នកផងទាំងពួងបានកត់ សម្គាល់ឃើញថា នៅពេលដែលលោក Emmanuel Macron ប្រធានាធិបតីបារាំងបាន បំពេញទស្សនកិច្ចនៅ ប្រទេសចិនកាលពីខែមេសា ឆ្នាំនេះ លោកបានរំលឹកឡើងវិញថា ប្រទេសបារាំងគោរពព្រមទាំង ប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ហើយលោកបានលើកឡើងថា អឺរ៉ុបចាំបាច់ត្រូវកំណត់ផលប្រយោជន៍ និងតម្រូវការរបស់ខ្លួនលើបញ្ហាតៃវ៉ាន់ ព្រមទាំងធ្វើការសម្រេចចិត្តដោយសំអាងតាមការនេះ ។ យ៉ាងណាមិញ ការបង្ហាញឥរិយាបថបែបនេះបានបង្កឱ្យមានការមិនពេញចិត្តពីសំណាក់អាមេរិក ។

បើគិតពិចារណាពីវិបតិ្តទំនុកចិត្តដែលបណ្តាលមកពីការបែក ធ្លាយនៃឯកសារសម្ងាត់របស់រដ្ឋាភិបាលអាមេរិកសម្រាប់ ឃ្លាំមើលនិងលួចស្តាប់សម្ព័ន្ធមិត្តរបស់ខ្លួន ផ្ទៃក្នុងប្រទេស G7 បានកើតមានការបែកបាក់គ្នាផ្ទៃក្នុងជាយូរមកហើយ ។


ទាក់ទិននឹងបញ្ហាតៃវ៉ាន់ មួយផែ្នក សហរដ្ឋអាមេរិកបានអះអាងថា នឹងប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ មិនគាំទ្រកម្លាំងអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ មួយផ្នែកទៀត បែរជាបានលេងឧបាយកលនយោបាយដែល” ប្រើបញ្ហាតៃវ៉ាន់មកទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន”ថែមមួយកម្រិតទៀត ។

ពីការដែលលោក Kevin McCarthy ប្រធានសភាតំណាងរាស្រ្តអាមេរិកបានជួបសន្ទនាជាមួយបុគ្គល Tsai Ing-wen មេដឹកនាំតំបន់ចិនតៃវ៉ាន់ដែលទៅ បំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក រហូតដល់នាវាចម្បាំងកងទ័ពអាមេរិក បានធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រ តៃវ៉ាន់ក្រោមលេស”សេរីភាពខាងនាវាចរណ៍” ពីក្រុមមហ៊ុនទទួលម៉ៅកិច្ចការពារជាតិរបស់អាមេរិកជាង ២០ សហគ្រាសបាន ធ្វើដំណើរទៅដល់តៃវ៉ាន់ ដើម្បីធ្វើការពិគ្រោះពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការ យោធារវាងសហរដ្ឋអាមេរិក និងតំបន់តៃវ៉ាន់រហូតដល់ អ្នកនយោបាយអាមេរិកជួយតៃវ៉ាន់ឱ្យត្រួសត្រាយ អ្វីដែលហៅថា”លំហអន្តរជាតិ” តើប្រទេសណាមួយនិយាយបានតែមាត់ថា នឹងគាំពារសន្តិភាពនៃច្រកសមុទ្រតៃវ៉ាន់ តាមការពិត បែរជាបានធ្វើអ្វីដែលចាក់សាំងលើភ្លើង ? ពិភពលោកបានមើលឃើញយ៉ាងច្បាស់រួចហើយ ។


សូមបញ្ជាក់ដែរថា នៅលើទូទាំងពិភពលោកមានប្រទេសចិនតែមួយ តៃវ៉ាន់ជាចំណែកមួយនៃទឹកដីប្រទេសចិន ហើយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល ។ គោលការណ៍ចិនតែមួយទទួលបានការគាំទ្រជាទូទៅពីសំណាក់សហគមន៍អន្តរជាតិ នេះជាគោលបំណងទូទៅ របស់ប្រជាជន ដែលនិន្នាការនេះមិនអាចដើរបញ្រ្ចាសបានទេ ។ បើអ្នកណាចង់ធ្វើឱ្យប្រទេសចិន បន្ធូរបន្ថយជំហរលើបញ្ហាតៃវ៉ាន់ នោះ វាគឺជាការស្រមើស្រមៃប្រៀបដូចជាយកដុំថ្មទម្លាក់លើជើងខ្លួនឯង ៕

To Top