នាពេលថ្មីៗកន្លងទៅនេះ ផ្លូវក្រវាត់ក្រុងទី ៣ រាជធានីភ្នំពេញ នៃប្រទេសកម្ពុជាដែលសាងសង់ដោយ ក្រុមហ៊ុនចិន បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់។ ផ្លូវក្រវាត់ក្រុងទី ៣ រាជធានីភ្នំពេញដែលទើបសាងសង់រួចនេះ នឹងតភ្ជាប់ ជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗរបស់ប្រទេសកម្ពុជា ហើយនឹងអាចកាត់ បន្ថយការកកស្ទះចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ រហូតដល់ទូទាំងប្រទេសបានមួយកម្រិតផងដែរ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាសមិទ្ធផលថ្មីមួយ បន្ថែមទៀត នៅក្នុងចំណោមសមិទ្ធផលជាតិធំៗ និងសំខាន់ៗជាច្រើន ក្នុងក្របខណ្ឌ សហប្រតិបតិ្តការ នៃកិច្ចកសាង “ខ្សែក្រវាត់និងផ្លូវ” និងសហគមន៍រួមវាសនាតែមួយ។
ប្រធានគម្រោងភាគីចិនដែលទទួលបន្ទុកសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះបានថ្លែងថា ផ្លូវក្រវាត់ក្រុងទី៣នេះ មានសារ សំខាន់ ណាស់ក្នុងការលើកកម្ពស់កម្រិតសមត្ថភាព ដឹកជញ្ជូននិងចរាចរណ៍នៅក្រុងភ្នំពេញ ក៏ដូចជាលើកកម្ពស់រូបភាព របស់ក្រុងភ្នំពេញផងដែរ ។ ក្រៅពីនេះ ក្នុងអំឡុងពេលសាងសង់ សហគ្រាសចិនបានប្រើប្រាស់ បុគ្គលិកខ្មែរចំនួនជាង១ពាន់នាក់ ព្រមទាំងបានធ្វើការបណ្តុះបណ្តាល ជំនាញបច្ចេកទេសជូន បុគ្គលិកខ្មែរផងដែរ មិនត្រឹមតែបានបណ្តុះបណ្តាល ធនធានមនុស្សបច្ចេកទេសដល់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងក៏បាន កែលម្អជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ផងដែរ។
សូមបញ្ជាក់ថា ឆ្នាំនេះជាខួបទី១០ នៃការលើកឡើងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ហើយក៏ជាខួបទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជាផងដែរ ខណៈពេលអញ្ជើញទៅទស្សនាពិព័រណ៍សមិទ្ធផល ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា ប្រទេសកម្ពុជាទទួលបានផលប្រយោជន៍ ជាក់ស្តែងពីកិច្ច សហប្រតិបតិ្តការ “ខ្សែក្រវាត់និងផ្លូវ” ប្រទេសចិនបានជួយកម្ពុជាសាងសង់ ហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវនិងស្ពាន ជាច្រើន ការផ្គត់ផ្គង់ដ៏មានភាពនឹងនរនូវវត្ថុធាតុដើមរបស់ចិនបានធានាដល់ ការនាំចេញរបស់កម្ពុជានិងឱកាសការងាររបស់មនុស្សរាប់លាននាក់ផងដែរ។
ក្នុងរយៈពេល១០ឆ្នាំកន្លងមក កិច្ចកសាងរួមនៃ “ខ្សែក្រវាត់និងផ្លូវ” មិនត្រឹមតែទទួលបានសមិទ្ធផល ជាផ្លែផ្កានៅ ប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងក៏បានអនុវត្តនិងទទួល បានផលជោគជ័យនៅ បណ្ដាប្រទេសអាស៊ានទៀតផង។
គម្រោងជានិមិត្តសញ្ញានីមួយៗបានកសាងរួចជាបន្តបន្ទាប់ ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនលឿនក្រុងភ្នំពេញ -ក្រុងព្រះសីហនុ ផ្លូវដែកចិន-ឡាវ និងការរាប់ថយក្រោយការដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវផ្លូវដែក ល្បឿនលឿន ក្រុងហ្សាកាតា-ក្រុងបាងឌុង។ល។
ច្រកប្រៀងពាណិជ្ជកម្មអន្តរជាតិថ្មីតាមផ្លូវគោកនិងសមុទ្រ បានក្លាយជាផ្លូវមាសសម្រាប់ធ្វើកិច្ចសហប្រតិបតិ្តការឆ្លងតំបន់ ដែលបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនចំនួនជាង២ពាន់លាននាក់ ។
ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ គំនិតផ្តួចផ្តើមស្តីពី "ខ្សែក្រវាត់និងផ្លូវ” នេះ ក៏បានជំរុញដល់វិបុលភាព និងការអភិវឌ្ឍន៍ជាសកល ដែលបានក្លាយជាវេទិកាសហប្រតិបត្តិការអន្តរជាតិ ដែលទទួលបាន ប្រជាប្រិយភាពយ៉ាងខ្លាំងផងដែរ។
គិតរហូតដល់ចុងខែមិថុនាឆ្នាំ២០២៣ ប្រទេសចិនបានចុះហត្ថលេខាលើឯកសារ សហប្រតិបត្តិការអំពី ការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ជាង២០០ ច្បាប់ជាមួយប្រទេសចំនួន១៥២និងអង្គការអន្តរជាតិចំនួន៣២ បានផ្តល់ឱកាសការងារចំនួន៤២ម៉ឺន ដល់ប្រទេសដែលចូលរួមកិច្ចកសាង "ខ្សែក្រវាត់និងផ្លូវ" ក៏ដូចជាផ្តល់ជំនួយ ដល់ប្រទេសកាន់តែច្រើនឡើងៗ ដើម្បីពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ ។
របាយការណ៍សិក្សាស្រាវជ្រាវដែលចេញផ្សាយដោយធនាគារពិភពលោកបានចង្អុលបង្ហាញថា
ការអនុវត្តដោយ គ្រប់ជ្រុង ជ្រោយនូវគំនិត្តផ្តួចផ្តើមស្តីពី "ខ្សែក្រវាត់និងផ្លូវ" ត្រូវបានរំពឹងថា នឹងជួយដល់មនុស្ស ចំនួន៧៦០ម៉ឺននាក់នៃប្រទេសពាក់ព័ន្ធឱ្យបម្រះខ្លួនចេញពីភាពក្រីក្រខ្លាំងបំផុត មនុស្ស៣២លាននាក់ បម្រះខ្លួនចេញពីភាព ក្រីក្រកម្រិតមធ្យម ធ្វើឱ្យទំហំពាណិជ្ជកម្មសកលកើនឡើង៦,២%និងទំហំពាណិជ្ជកម្មនៃតួ អង្គសេដ្ឋកិច្ចតាមបណ្តោយ "ខ្សែក្រវាត់និងផ្លូវ” កើនឡើង៩,៧% ក៏ដូចជាធ្វើឱ្យប្រាក់ចំណូលទូទាំង ពិភពលោកកើនឡើង២,៩%។
ក្នុងបរិបទដែលការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញនៅតែប្រឈមមុខនឹងភាពមិនប្រាកដប្រជាជាច្រើនដដែល គំនិតផ្តួចផ្តើម "ខ្សែក្រវាត់និងផ្លូវ” និងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មីដែលលើកឡើងដោយប្រទេសចិន បាននិងកំពុង នាំមកនូវជំនឿចិត្តនិងកាលានុវត្តភាពដល់សេដ្ឋកិច្ចពិភពលោកជាបន្តបន្ទាប់ ប្រការនេះបានបញ្ជាក់យ៉ាងពេញលេញថា គំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"គឺជាផ្លូវនៃកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ និងជាផ្លូវនៃការអភិវឌ្ឍរួម ក្នុងដំណើរធ្វើទំនើបកម្មដែលដើរតាមផ្លូវសន្តិភាពនិងអភិវឌ្ឍន៍ គំនិតផ្តួចផ្តើម "ខ្សែក្រវាត់និងផ្លូវ”នឹងរួមចំណែកជា "ល្បឿន" របស់ប្រទេសចិន ដែលនឹងបំពេញបន្ថែមនូវកម្លាំងចលករកាន់ តែច្រើនដល់ការអភិវឌ្ឍនៃប្រទេសតាមបណ្តោយខ្សែក្រវាត់និងផ្លូវ ៕
វិទ្យុមិត្តភាពកម្ពុជាចិន