ថ្ងៃទី១៣ ខែតុលា ពិធីសំណេះសំណាលដើម្បីអបអរសាទរខួបមួយឆ្នាំនៃការចាក់ផ្សាយកម្មវិធី«បទសម្ភាសន៍ជាមួយថ្នាក់ដឹកនាំ»របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបើកធ្វើនៅក្រុងប៉េកាំង ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើជាអធិបតីក្នុងពិធីនេះ ព្រមទាំងបានសំណេះសំណាលជាមួយតំណាងនៃស្ថាប័នពាក់ព័ន្ធបក្សនិងរដ្ឋ អ្នកជំនាញ បញ្ញវន្តនិងសមាជិកសំខាន់ នៃក្រុមផលិតកម្មវិធីដើម្បីផ្តល់គំនិតថ្មីដល់ការប្រកាន់ខ្ជាប់ឥរិយាបថត្រឹមត្រូវនិងច្នៃប្រឌិតថ្មីនៃកម្មវិធីយកបទសម្ភាសន៍នេះ ។
សូមបញ្ជាក់ថា កម្មវិធី« បទសម្ភាសន៍ជាមួយថ្នាក់ដឹកនាំ»បានចាប់ផ្តើមចាក់ផ្សាយមុននឹងបើកធ្វើសមាជបក្សកុម្មុយនីសចិនលើកទី២០ គិតរហូតដល់ខែ១០ឆ្នាំនេះ បានចាក់ផ្សាយកម្មវិធីសរុប៤៧ភាគ ដែលបានយកបទសម្ភាសន៍ជាមួយអ្នកនយោបាយសំខាន់ៗអន្តរជាតិចំនួន៤១រូប នៅទូទាំងពិភពលោក និងអ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិចំនួន៦រូប ។ កម្មវិធីនេះបានផ្តោតសំខាន់ទៅលើចំណុចក្តៅលើផ្ទៃអន្តរជាតិ និងធ្វើវិភាគចំពោះស្ថានការណ៍លើផ្ទៃអន្តរជាតិ ដែលទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ។
ចាប់តាំងពីកម្មវិធី«បទសម្ភាសន៍ជាមួយថ្នាក់ដឹកនាំ»បានចាប់ផ្តើមចាក់ផ្សាយមក បានទាក់ទាញអ្នកទស្សនានៅតាមប្រព័ន្ធព័ត៌មានគ្រប់ប្រភេទចំនួន៥០៨ លាននាក់ ក្នុងនោះយុវជនមានចំនួន៥៧,៣៧ ភាគរយ ។ ការផ្សាយដំណឹងពាក់ព័ន្ធត្រូវប្រព័ន្ធសារព័ត៌មានសំខាន់ៗនៅឯនាយសមុទ្រដកស្រង់លើសពី ១ម៉ឺនដង៕បទវិភាគ៖ពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនមានសភាពល្អប្រសើរនិងវិជ្ជមានដែលនឹងបន្តបំពេញបន្ថែមកម្លាំងចលករដ៏នឹងនឹរសម្រាប់ពាណិជ្ជកម្មសកល ពីរបីថ្ងៃមុន រថភ្លើងឈ្មោះ”ពិព័រណ៍នាំចូលចិនអន្តរជាតិនៃខ្សែផ្លូវរថភ្លើងចិន-អឺរ៉ុប”ទីមួយដែលបានដឹកជញ្ជូនទំនិញសម្រាប់ ដាក់តាំងនៅក្នុងពិព័រណ៍នាំចូលចិន អន្តរជាតិលើកទី ៦ បានទៅដល់ក្រុងសៀងហៃ ហើយតម្លៃសរុបនៃទំនិញទាំងនេះគឺ លើសពី ១៦ លានប្រាក់អឺរ៉ូ ។
នេះមានន័យថា ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៦ ដែលអ្នកផងទាំងពួងរំពឹងទុកជាយូរមកហើយកាន់តែខិតចូលមកដល់ ហើយវានឹងបំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់ ការអភិវឌ្ឍពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន ។
តាមពិតទៅ ក្នុងបីត្រីមាសដើមឆ្នាំនេះ ដោយប្រឈមមុខនឹងបរិយាកាសខាងក្រៅដ៏ស្មុគស្មាញ និងតឹងរ៉ឹងព្រមនិងការលំបាកនិងបញ្ហាប្រឈមជាច្រើនក្នុងស្រុក ពាណិជ្ជកម្មជាមួយបរទេសនៃប្រទេសចិនបានបន្តរក្សានិន្នាការដំណើរការដោយនឹងនរដែលមានសភាពល្អប្រសើរនិងវិជ្ជមាន ។
តាមទិន្នន័យដែលរដ្ឋាភិបាលចិនបានប្រកាសកាលពីថ្ងៃទី ១៣ ខែតុលាឱ្យដឹងថា ក្នុងរយៈពេលបីត្រីមាសដំបូងនៃឆ្នាំ ២០២៣ ទំហំនាំចេញនាំចូលសរុបរបស់ប្រទេសចិនមានចំនួន ៣០,៨ ទ្រីលានយាន់ប្រាក់ចិនដែលមានល្បឿនកំណើនស្មើនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ។ បើមើលពីត្រីមាសនីមួយៗអាចឃើញថា ទំហំនាំចេញនាំចូលក្នុងត្រីមាសទីមួយ ទីពីរនិងទីបីបានឡើងដល់ ៩,៧២ ទ្រីលាន ១០,២៩ ទ្រីលាននិង ១០,៧៩ ទ្រីលានយាន់ប្រាក់ចិនដោយឡែកពីគ្នា ហើយទំហំពាណិជ្ជកម្មជាមួយ បរទេសរបស់ចិនបានកើនឡើងជាសន្សឹមៗ ។
ចាប់តាំងពីចូលឆ្នាំនេះមក សេដ្ឋកិច្ចសកលងើបឡើងវិញដោយទន់ខ្សោយ ហើយការអភិវឌ្ឍពាណិជ្ជកម្មសកលបាននិងកំពុងប្រឈមមុខនឹងកម្លាំងសម្ពាធជាច្រើន ។ ក្នុងបរិបទបែបនេះ ពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន មានសភាពល្អប្រសើរនិងវិជ្ជមាន គឺបានមកដោយមិនងាយទេ ។
ឥស្សរជនវិភាគមួយចំនួនបានលើកឡើងថា ទីផ្សារធំៗរបស់ចិន និងឧត្តមភាពខាងឧស្សាហកម្មក្នុងរយៈ ពេលជាយូរមកហើយបានចាក់មូលដ្ឋានគ្រឹះ សម្រាប់ឱ្យពាណិជ្ជកម្មជាមួយបរទេសរបស់ចិន មានសភាពល្អប្រសើរ ។ បើមើលពីការនាំចូលអាចឃើញថា បរិមាណនាំចូលរបស់ប្រទេសចិនបានកើនឡើងក្នុងរយៈពេល ៨ ខែជាប់ៗគ្នាបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ បានកើនឡើងសរុប ២,៦ ភាគរយក្នុងបីត្រីមាសដើមឆ្នាំនេះ ។ បើមើលពីការនាំចេញអាចឃើញថា អនុបាតទីផ្សារ កម្លាំងប្រកួតប្រជែងអន្តរជាតិនិងឥទ្ធិពលម៉ាកយីហោនៃឧស្សាហកម្មនាំចេញដែលមានឧត្តមភាពដូចជា នាវា គ្រឿងចក្រវិស្វកម្មនិងសម្ភារៈអគ្គិសនីជាដើមត្រូវបានលើកកម្ពស់ថែមមួយកម្រិតទៀត ។
ក្រៅពីឧស្សាហកម្មប្រពៃណីរក្សាបាននូវកម្លាំងប្រកួតប្រជែងខ្លាំងបង្គួរ រថយន្តដើរដោយថាមពលថ្មីរបស់ប្រទេសចិនកំពុងលក់ដាច់ខ្លាំងនៅទូទាំងពិភពលោក ។ តាមទិន្នន័យដែលចេញផ្សាយដោយសមាគមឧស្សហកម្មរថយន្តប្រទេសចិននាពេលថ្មីៗនេះបានបង្ហាញឱ្យឃើញថា ក្នុងខែកញ្ញា ឆ្នាំនេះ ចិនបាននាំចេញរថយន្តដើរដោយថាមពលថ្មី ៩ ម៉ឺន ៦ ពាន់គ្រឿងដែលកើនឡើង ៩២,៨ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ។
បច្ចុប្បន្ននេះ “ផលិតផលចំនួន ៣ “ដែលមានរថយន្តដឹកអ្នកដំណើរដើរដោយថាមពលអគ្គិសនី អាគុយលីចូមនិងអាគុយថាមពលសូឡាជាតំណាងបានក្លាយជានាមប័ណ្ណថ្មីនៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិន ។ ក្នុងបីត្រីមាសដើមឆ្នាំនេះ ទំហំនាំចេញសរុបនៃ”ផលិតផលចំនួន ៣ “របស់ចិនមានចំនួន ៧៩៨,៩៩ ពាន់លានយាន់ប្រាក់ចិនដែលបានកើនឡើង ៤១,៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ។ ប្រការនេះបានបំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មជាមួយបរទេសរបស់ចិន ។
ព្រមពេលជាមួយគ្នានេះ ការដែលប្រទេសចិនបន្តជំរុញការបើកទូលាយចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់បានបង្កបង្កើតជាល័ក្ខខ័ណ្ឌមានអំណោយផលដល់ពាណិជ្ជកម្មជាមួយបរទេស ។ ឆ្នាំនេះជាខួបឆ្នាំទី ១០ នៃការលើកឡើងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ។
ក្នុងបីត្រីមាសដើមឆ្នាំនេះ ទំហំនាំចេញនាំចូលរបស់ចិនជាមួយប្រទេសដែលចូលរួមកិច្ចកសាង”ខ្សែក្រវាត់និងផ្លូវ”បានឡើងដល់ ១៤,៣២ ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង ៣,១ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ។
សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញនៃមុខរបរផលិតកម្ម(PMI)នៅខែកញ្ញា ឆ្នាំនេះសម្រេចបាននូវការកើនឡើងវិញបើប្រៀបធៀបនឹងខែមុនក្នុងរយៈពេល ៤ ខែជាប់ៗគ្នា ។ នៅខែសីហា ល្បឿនកំណើននៃតម្លៃបន្ថែមនៃសហគ្រាសឧស្សាហកម្មនិងទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមបានកើនឡើង ០,៨ និង ២,១ ភាគរយដោយឡែកពីគ្នាបើប្រៀបធៀបនឹងខែមុន ។ល។ និយាយជារួម សេដ្ឋកិច្ចរបស់ចិនដែលមានភាពល្អប្រសើរជាទូទៅគឺជាការទ្រទ្រង់នៃការអភិវឌ្ឍពាណិជ្ជកម្មជាមួយបរទេស ។
នាពេលបច្ចុប្បន្ននេះ ការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោកនៅតែប្រឈមមុខនឹងការសាកល្បងយ៉ាងធ្ងន់ធ្ងរ ហើយបរិយាកាសខាងក្រៅដែលពាណិជ្ជកម្មជាមួយបរទេសរបស់ចិនបាននិងកំពុងប្រឈមនៅតែមានភាពស្មុគស្មាញនិងតឹងរ៉ឹងនិងដដែល ។ ស្របពេលដែលសេដ្ឋកិច្ចចិនបាននិងកំពុងស្តារឡើងវិញនិងមានភាពល្អប្រសើរជាបន្តបន្ទាប់ គោលនយោបាយនិងវិធានការមួយចំនួនត្រូវបានអនុវត្តនិងទទួលបានប្រសិទ្ធភាព ការនាំចេញនាំចូលត្រូវបានរំពឹងថា នឹងបន្តពង្រឹងនិន្នាការល្អប្រសើរតទៅទៀតដែលនឹងបន្តបំពេញបន្ថែមកម្លាំងចលករដ៏នឹងនរសម្រាប់ពាណិជ្ជកម្មសកល ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន