អត្ថបទស្រាវជ្រាវ (scholar)

បទវិភាគ៖ គំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ” បានជះឥទ្ធិពលជាវិជ្ជមាន ដល់ការអភិវឌ្ឍរបស់មនុស្សជាតិទាំងមូល

គម្រោងសាងសង់មួយចំនួនដូចជា ផ្លូវដែកចិន-ឡាវ ផ្លូវដែកល្បឿនលឿនពីក្រុងហ្សាកាតាដល់ក្រុងបានឌុង ផ្លូវដែកហុងគ្រី-ស៊ែប៊ី និងកំពង់ផែ Piraeus ជាដើមត្រូវបានសាងសង់រួចនិងដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់ ខ្សែផ្លូវរថភ្លើងចិន-អឺរ៉ុបបើកច្រកដឹកជញ្ជូនតាមផ្លូវគោកថ្មីចិន-អឺរ៉ុប បណ្តាញខ្សែផ្លូវនាវាចរណ៍អន្តរជាតិ នៃ “ការដឹកជញ្ជូនតាមនាវាចរណ៍ផ្លូវសូត្រ” ។ល។

ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” បានផ្តល់នូវការណែនាំខាងគំនិតទស្សនៈនិងផ្លូវអនុវត្តជាក់ស្តែងសម្រាប់ឱ្យប្រទេសនានាលើពិភពលោកដើរឆ្ពោះទៅកាន់ការអភិវឌ្ឍនិងវិបុលភាពរួម ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” បានចាត់ទុកស្តង់ដារខ្ពស់ និរន្តរភាពនិងការផ្តល់ផលប្រយោជន៍ដល់ជីវភាពរស់នៅរបស់ប្រជាជនជាគោលដៅ ដែលទទួលបានសមិទ្ធផលយ៉ាងប្រាកដប្រជា ។

ពេលថ្មីៗចុងក្រោយនេះ ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយសៀវភៅសស្តីពី《រួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ៖ការអនុវត្តជាក់ស្តែងដ៏សំខាន់នៃការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ》 ដោយធ្វើបទបង្ហាញដោយគ្រប់ជ្រុងជ្រោយអំពីសមិទ្ធផលដ៏ធំធេងក្នុងរយៈពេល១០ឆ្នាំបន្ទាប់ពីបានលើកឡើងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”មក ។


នៅរជ្ជកាល Han របស់ចិនប្រហែលនៅឆ្នាំ១៤០មុនគ្រិស្តសករាជ លោក Zhang Qian បានចេញដំណើរពីក្រុងឆាងអាន ដើម្បីតភ្ជាប់ផ្លូវពីភាគខាងកើតទៅភាគខាងលិច ។ ក្នុងរយៈពេលរាប់ពាន់ឆ្នាំកន្លងមក ផ្លូវសូត្របុរាណហាក់ដូចជាខ្សែចំណងរឹតបន្តឹងមិត្តភាពដែលបានជំរុញការតភ្ជាប់គ្នារវាងប្រទេសនានាលើទ្វីបអាស៊ីនិងអឺរ៉ុប ជំរុញការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នារវាងអរិយធម៌បូព៌ា និងបស្ចិមដែលបានកកើតទៅជាស្មារតីផ្លូវសូត្រដែលចាត់ទុកសន្តិភាពនិងកិច្ចសហប្រតិបត្តិការ ការបើកទូលាយនិងបរិយាប័ន្ន ការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នា ការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះជាស្នូល ។


ចាប់តាំងពីបានលើកឡើងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” មក ប្រទេសឡាវបានប្រែពីប្រទេសដីគោកនៅឆ្ងាយពីសមុទ្រដែលបិទទ្វារ ក្លាយទៅជាប្រទេសដីគោកដែលតភ្ជាប់ជាមួយពិភពលោក ឥណ្ឌូណេស៊ីបានបោះជំហានទៅកាន់យុគសម័យផ្លូវដែកល្បឿនលឿន មាលឌីវបានមានស្ពានឆ្លងសមុទ្រទីមួយរបស់ខ្លួន អាហ្វ្រិកខាងកើតមានផ្លូវដែកអគ្គិសនីពហុជាតិមួយរួចហើយ ។ល។ ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ផ្តោតការយកចិត្តទុកដាក់លើការដោះស្រាយភាពជាប់គាំងដ៏សំខាន់ដែលដាក់កំហិតទៅលើការតភ្ជាប់គ្នានិងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីនាំមកនូវផលប្រយោជន៍យ៉ាងប្រាកដប្រជាដល់ប្រទេសដែលរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”


បច្ចុប្បន្ននេះ លើពិភពលោកដែលប្រកបដោយភាពមិនប្រាកដ ប្រជានិងអស្ថិរភាពជាច្រើន ប្រទេសនានាត្រូវការជាបន្ទាន់នូវការគ្រប់គ្រងនិងដោះស្រាយការខ្វែងគំនិតតាមរយៈកិច្ចសន្ទនាគ្នា ប្រឆាំងសកម្មភាពអបគមន៍និយមតាមរយៈសាមគ្គីភាព ក៏ដូចជាជំរុញការអភិវឌ្ឍតាមរយៈកិច្ចសហប្រតិបត្តិការ ដូច្នេះ អត្ថន័យនៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” គឺកាន់តែលេចធ្លោ ហើយក៏មានអនាគតកាន់តែគួរជាទីរំពឹងទុកផងដែរ ។


ដូចខ្លឹមសារក្នុងសៀវភៅសដែលបានលើកឡើងថា លើផ្លូវដែលរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ប្រទេសនីមួយៗដែលចូលរួមកិច្ចកសាងសុទ្ធតែជាអ្នកចូលរួម អ្នករួមចំណែកនិងជាអ្នកទទួលផលប្រយោជន៍ស្មើគ្នា ។ ចិនរីករាយរួមជាមួយបណ្តាភាគីនានា ប្រកាន់ខ្ជាប់ជំនឿចិត្តនិងឆន្ទៈដ៏មុតមាំ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ក៏ដូចជាបំពេញបន្ថែមកម្លាំងចលករដ៏ខ្លាំងក្លាថ្មីក្នុងការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ ។


១០ឆ្នាំទីមួយនៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” គ្រាន់តែជាទំព័រចាប់ផ្តើមប៉ុណ្ណោះ ។ នៅពេលអនាគត ពួកយើងនឹងចេញដំណើរម្តងទៀតពីទីចាប់ផ្តើមថ្មីក្នុងប្រវត្តិសាស្ត្រ ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” នឹងកាន់តែប្រកបដោយការច្នៃប្រឌិតថ្មីនិងកម្លាំងរស់រវើក កាន់តែប្រកបដោយបើកទូលាយនិងបរិយាប័ន្ន ដើម្បីបើកបង្អួចឱកាសថ្មីចំពោះប្រទេសចិននិងពិភពលោក ក៏ដូចជានាំមកនូវឥទ្ធិពលវិជ្ជមានដល់ការអភិវឌ្ឍនៃមនុស្សជាតិទាំងមូលផងដែរ ៕

To Top