អត្ថបទស្រាវជ្រាវ (scholar)

បទវិភាគ៖ ប្រឈមមុខនឹងផែនការខុសគ្នា ដែលដាក់ដោយប្រទេសចិន និងអាមេរិក ពិភពលោកបានជ្រើសរើសប្រទេសចិន

  គិតរហូតមកដល់ពេលនេះ ការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលបានបណ្តាលឱ្យមនុស្សនៅតំបន់ហ្កាហ្សារាប់ពាន់នាក់ស្លាប់បាត់បង់ជីវិត និងប្រជាជនប្រហែល១លាន៦សែននាក់បាត់បង់ទីជម្រក វិបត្តិមនុស្សធម៌មានសភាពកាន់តែអាក្រក់ទៅៗ ។ដើម្បីចៀសវាងកុំឱ្យជនស៊ីវិលស្លូតត្រង់កាន់តែច្រើនរងទុក្ខវេទនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំបន្ទាន់ជាច្រើនដង ប៉ុន្តែសេចក្តីសម្រេចចិត្តពាក់ព័ន្ធសុទ្ធតែត្រូវបានផ្អាកដោយអាមេរិក។

  ថ្ងៃទី១៦ខែតុលា អាមេរិក បានបោះឆ្នោតប្រឆាំងចំពោះសេចក្តីសម្រេចចិត្តមួយច្បាប់ ស្តីពីការអំពាវនាវឱ្យ ឈប់ បាញ់គ្នាជាមនុស្សធម៌ដែលលើកឡើងដោយតំណាងរុស្ស៊ី ហេតុផលរបស់អាមេរិកគឺ"មិនមានខ្លឹមសារថ្កោលទោសក្រុមហាម៉ាសក្នុងសេចក្តីព្រាង"។ ប៉ុន្តែ  នៅថ្ងៃទី១៨ខែតុលា  នៅពេលដែលតំណាងប្រេស៊ីលបានបន្ថែមខ្លឹមសារនេះទៅក្នុងសេចក្តីព្រាងដែលលើកឡើងដោយខ្លួនឯង  តំណាងអាមេរិកបានបដិសេធវាម្តងទៀត ក្រោមហេតុផលថា"សេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តនេះមិនបានលើកឡើងដល់សិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែលទេ" ។ 
 
លោក Zhang Jun តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានសម្តែងការភ្ញាក់ផ្អើលនិងខកបំណងចំពោះលទ្ធផលបោះឆ្នោត។ លោកបានលើកឡើងថា ប្រទេសពាក់ព័ន្ធបានគូសបញ្ជាក់តាមតែមាត់ថា  ក្រុមប្រឹក្សាសន្តិសុខគួរតែចាត់វិធានការត្រឹមត្រូវ  ប៉ុន្តែជំហរបោះឆ្នោតរបស់ពួកគេ  ធ្វើឱ្យយើងមានការសង្ស័យថា   ពួកគេមិនចង់ឱ្យក្រុមប្រឹក្សាសន្តិសុខចាត់វិធានការមួយណាទាល់តែសោះ  ហើយមិនមានបំណងចង់ដោះស្រាយបញ្ហាពិតប្រាកដទេ។

  ប្រឈមមុខនឹងការប៉ះទង្គិចលើកនេះ  អាមេរិកមិនបានធ្វើការសម្របសម្រួលតែប៉ុណ្ណោះ ផ្ទុយទៅវិញបែរជាលួងលោមនិងបណ្ដោយអ៊ីស្រាអែលទៅទៀត ។ យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិឱ្យដឹងថា  ចាប់តាំងពីឆ្នាំ១៩៥៦ដល់បច្ចុប្បន្ននេះ  អាមេរិកបានប្រើប្រាស់សិទ្ធិវេតូរបស់ខ្លួនចំនួន៨៣ដង  ដែលក្នុងនោះមាន៥៣ដងគឺពាក់ព័ន្ធនឹងអ៊ីស្រាអែល ។  ខណៈពេលអាមេរិកអះអាងថា  គួរតែជៀសវាងកុំឱ្យមានគ្រោះមហន្តរាយមនុស្សធម៌  តែតាមពិតទៅវាបែរជាលំអៀងទៅអ៊ីស្រាអែលក្នុងប្រតិបត្តិការជាក់ស្តែង។  ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររបស់ខ្លួននៅមជ្ឈិមបូព៌ា  អាមេរិកសុខចិត្ត"បញ្ឈប់"ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិសម្រាប់អ៊ីស្រាអែល  ហើយមិនគិតពិចារណាដល់សុវត្ថិភាពរបស់ប្រជាជនស៊ីវិលរាប់លាននាក់នៅតំបន់ហ្កាហ្សាឡើយ។

  អាមេរិកតែងតែអះអាងថា ខ្លួនជាប្រទេសដែលគោរពសិទ្ធិមនុស្សច្រើនជាងគេ ប៉ុន្តែនៅពេលដែលប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាប្រឈមមុខនឹងគ្រោះមហន្តរាយមនុស្សធម៌  ហេតុអ្វីបានជាអាមេរិកបែរជាចាក់ប្រេងពីលើភ្លើង?គ្មានអ្វីចម្លែកទេដែលនៅពេលលោកស្រី MichelleTaylor តំណាងអាមេរិកថ្លែងសុន្ទរកថានៅគណៈកម្មាធិការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិកាលពីថ្ងៃទី១៨ខែតុលាតា មម៉ោងក្នុងតំបន់   អ្នកចូលរួមជាច្រើនបានបែរខ្នង ដើម្បីសម្តែងការតវ៉ាចំពោះអាមេរិកដែលបានគាំទ្រយ៉ាងលំអៀងទៅខាងអ៊ីស្រាអែលលើបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល ក៏ដូចជាមិនអើពើសិទ្ធិមនុស្សរបស់ប្រជាជនប៉ាឡេស្ទីន។
  សូមបញ្ជាក់ថា ចាប់តាំងពីសង្គ្រាមលោកលើកទី២មក អាមេរិកបានបំផុសសង្រ្គាមនៅកន្លែងជាច្រើនលើពិភពលោក។ យោងតាមស្ថិតិមិនពេញលេញបង្ហាញឱ្យឃើញថា  បន្ទាប់ពីសង្គ្រាមលោកលើកទី២នៅឆ្នាំ១៩៤៥រហូតដល់ឆ្នាំ២០០១ ក្នុងចំណោមការប៉ះទង្គិចប្រដាប់អាវុធចំនួន២៤៨លើកដែលកើតឡើងនៅតំបន់ចំនួន១៥៣លើពិភពលោក  មាន២០១លើកគឺត្រូវបានបំផុសដោយអាមេរិក  ដែលលើសពី៨០ភាគរយ។  ចាប់តាំងពីឆ្នាំ២០០១មក  សង្គ្រាមខុសច្បាប់និងប្រតិបត្តិការយោធាដែលបំផុសដោយអាមេរិកបានបណ្តាលឱ្យមនុស្សជាង៨សែននាក់ស្លាប់បាត់បង់ជីវិតនិងរាប់សិបលាននាក់បាត់បង់ទីជម្រក ។

  សព្វថ្ងៃនេះ   ប្រទេសជាច្រើនលើពិភពលោកបានឃើញច្បាស់បន្តិចម្តងៗថា អាមេរិកទើបជាប្រភពនៃភាពចលាចលលើពិភពលោកនាពេលបច្ចុប្បន្ន។ ផ្ទុយពីអាមេរិកដែលអូសទាញសម្ព័ន្ធមិត្តរបស់ខ្លួនបង្កឱ្យភាពច្របូកច្របល់នៅគ្រប់តំបន់លើពិភពលោក ប្រទេសចិនតែងតែជំរុញបណ្តាប្រទេសនានាលើពិភពលោក  ឱ្យពិភាក្សាជាមួយគ្នា រួមគ្នាកសាងនិងចែករំលែកជាមួយគ្នា ព្រមនិងខិតខំប្រឹងប្រែងស្វែងរកការអភិវឌ្ឍ ក៏ដូចជាខិតខំប្រឹងប្រែងដើម្បីសុខុមាលភាពរបស់មនុស្សជាតិទាំងមូល ។នៅថ្ងៃទី១៨ខែតុលា ក្នុងវេទិកាកំពូល “ខ្សែក្រវាត់និងផ្លូវ”សម្រាប់កិច្ចសហប្រតិបតិ្តការអន្តរជាតិលើកទី៣ដែលបើកធ្វើនៅប្រទេសចិន   ប្រទេសចំនួនជាង១៥០  និងអង្គការអន្តរជាតិចំនួនជាង៣០  បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង“ខ្សែក្រវាត់និងផ្លូវ” ។

ប្រតិបត្តិការ៨ចំណុចដែលលើកឡើងដោយប្រទេសចិន បានបង្ហាញពីទំនួលខុសត្រូវរបស់ប្រទេសចិនក្នុងនាមជាប្រទេសធំមួយក្នុងការជំរុញកិច្ចសហប្រតិបត្តិការពិភពលោកនិងជំរុញការអភិវឌ្ឍរួមគ្នា។

អ្នកស្របតាមសច្ចធម៌ទទួលបានការគាំទ្រជាច្រើន អ្នកដែលបំផ្លាញសច្ចធម៌គ្មានអ្នកណាគាំទ្រទេ។ ក្នុងពិភពលោកនាពេលបច្ចុប្បន្ន ការប៉ះទង្គិចភូមិសាស្ត្រនយោបាយនៅតែកើតឡើងឥតឈប់ឈរ ហើយការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោកក៏មានភាពទន់ខ្សោយដែរ។ ប្រឈមមុខនឹងផែនការអភិវឌ្ឍន៍ពិភពលោកខុសគ្នាដែលដាក់ដោយប្រទេសចិននិងអាមេរិក និងអនុត្តរភាពរបស់អាមេរិកមានភាពចុះខ្សោយជាបន្តបន្ទាប់ គំនិតស្តីពីការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិដែលជំរុញដោយប្រទេសចិន ពិតជានឹងត្រូវទទួលស្គាល់ដោយប្រទេសកាន់តែច្រើនឡើងៗជាមិនខាន៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top