អត្ថបទស្រាវជ្រាវ (scholar)

បទវិភាគ៖ កំណែទម្រង់និងការបើកចំហរ មិនត្រឹមតែជំរុញការអភិវឌ្ឍ របស់ប្រទេសចិន ប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផល ដល់ពិភពលោកផងដែរ

ឆ្នាំនេះគឺជាខួបលើកទី៤៥ នៃការអនុវត្តគោលនយោបាយកំណែទម្រង់និងការបើក ចំហររបស់ប្រទេសចិន។ក្នុងរយៈពេល៤៥ឆ្នាំកន្លងមកនេះ ប្រទេសចិនបានធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ និងពីឬសគល់ក្នុងវិស័យសេដ្ឋកិច្ច នយោបាយ ជីវភាពរស់នៅរបស់ប្រជាជន និងការទូតជាដើម ហើយទទួលបានសមិទ្ធផលគ្រប់ជ្រុងជ្រោយនិងប្រកបដោយលក្ខណៈត្រួសត្រាយ។

អាចនិយាយបានថា ចាប់តាំងពីបានអនុវត្តគោលនយោបាយកំណែទម្រង់ និងការបើកចំហរមក ប្រទេសចិនបានកើតមានបម្រែបម្រួលដូចមេឃនិងដី ដែលមិនត្រឹមតែធ្វើឱ្យប្រជាជនចិនទទួលបាននូវអត្ថប្រយោជន៍ជាក់ស្តែងប៉ុណ្ណោះទេ ថែមទាំងក៏បានផ្តល់នូវបទពិសោធន៍ជាឯកសារយោងដល់ការអភិវឌ្ឍរបស់ប្រទេសដទៃទៀត ក៏ដូចជាផ្តល់ផលប្រយោជន៍ជាច្រើនដល់សហគមន៍អន្តរជាតិផងដែរ។

ជាបឋម កំណែទម្រង់និងការបើកចំហរបាន កសាងមូលដ្ឋានគ្រឹះសម្រាប់ការងើបឡើងនៃសេដ្ឋកិច្ចរបស់ប្រទេសចិន។ តាមរយៈការនាំចូលនូវយន្តការ សេដ្ឋកិច្ចទីផ្សារ ប្រទេសចិនបានក្លាយជាប្រទេសមួយដែលមានកម្លាំងសេដ្ឋកិច្ចជាក់ស្តែងយ៉ាងខ្លាំងក្លាដោយជោគជ័យ។GDPរបស់ប្រទេសចិនបានកើនឡើងពី៣៦.៧៩ ប៊ីលានយាន់ប្រាក់ចិនក្នុងឆ្នាំ១៩៧៨ដល់១១១.៩ ទ្រីលានយាន់ ប្រាកើចិនក្នុងឆ្នាំ២០២៣ ដែលបានក្លាយជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក ហើយក៏បានបំពេញបន្ថែមនូវកម្លាំងចលករដល់កំណើនសេដ្ឋកិច្ចពិភពលោកផងដែរ។


ទីពីរ ក្នុងនាមជាប្រទេសដែលមានចំនួន ប្រជាជនច្រើនជាងគេលើពិភពលោក ប្រទេសចិនបានចិញ្ចឹមចំនួនប្រជាជន២២ភាគរយនៃចំនួនសរុបលើពិភពលោក តាមរយៈដីស្រែចំនួន៧ភាគរយនៃពិភពលោកទាំងមូល។ ព្រមពេលជាមួយគ្នានេះ ប្រទេសចិនបានជួយជនក្រីក្រ ឱ្យបម្រះខ្លួនចេញផុតពីភាពក្រីក្រ តាមរយៈវិធានការមួយចំនួន ដូចជាកាត់បន្ថយភាពក្រីក្រដោយចំគោលដៅ កាត់បន្ថយភាពក្រីក្រ តាមរយៈឧស្សាហកម្ម និងកាត់បន្ថយភាពក្រីក្រតាមរយៈការអប់រំជាដើម។ យោងតាមស្ថិតិឱ្យដឹងថា ចំនួនប្រជាជនក្រីក្ររបស់ប្រទេសចិនត្រូវបានកាត់បន្ថយជិត៣០លាននាក់ក្នុងឆ្នាំ២០២៣ ហើយអត្រានៃភាពក្រីក្របានធ្លាក់ចុះមកនៅត្រឹម១.៤ភាគរយ។ ប្រទេសចិនជាប្រទេសដែលមានប្រជាជនចេញផុតពីភាពក្រីក្រច្រើនជាងគេលើពិភពលោក ហើយក៏ជាប្រទេសដំបូងគេលើពិភពលោកដែលសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ សហស្សវត្សរ៍របស់អង្គការសហប្រជាជាតិផងដែរ។ ប្រទេសចិនទទួលបានសមិទ្ធផលអភិវឌ្ឍន៍និងកាត់បន្ថយភាពក្រីក្រដែលគួរឱ្យកត់សម្គាល់លើពិភពលោក ដោយបានរួមចំណែកតម្រិះប្រាជ្ញារបស់ប្រទេសចិនដល់បុព្វហេតុកាត់បន្ថយភាពក្រីក្រពិភពលោក ក៏ដូចជាបានបង្កើតជាគំរូដល់បណ្តាប្រទេសនានាលើពិភពលោក ជាពិសេសគឺប្រទេសកំពុងអភិវឌ្ឍន៍។


ទីបី កំណែទម្រង់និងការបើកចំហរក៏បានជំរុញកាងើប ឡើងរបស់ប្រទេសចិននៅលើឆាកអន្តរជាតិផងដែរ។ ប្រទេសចិនបានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជំរុញយ៉ាងសកម្មនូវពហុភាគីនិយមនិងដំណើរធ្វើសកលភាវូបនីយកម្ម។ គំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ”ដែលលើកឡើងដោយប្រទេសចិន បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការតភ្ជាប់គ្នានៅទ្វីបអឺរ៉ាស៊ី។ប្រទេសចិនបានរួមចំណែកយ៉ាងសំខាន់ក្នុងការគាំពារសន្តិភាពនិងស្ថិរភាពពិភពលោក ក៏ដូចជាជំរុញការអភិវឌ្ឍរួម។


នាពេលបច្ចុប្បន្ន ប្រទេសចិនបានក្លាយជាដៃ គូពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេសនិងតំបន់ចំនួនជាង១៤០។ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិព្យាករណ៍ថា ឆ្នាំនេះ អត្រារួមចំណែកនៃសេដ្ឋកិច្ចចិននៅតែនឹងលើសពី៣០ភាគរយដដែល។ យើងអាចឃើញថា ជានិច្ចកាលប្រទេសចិន តែងតែជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចពិភពលោក ដែលមានសារៈសំខាន់ជាពិសេសខណៈ ពេលដែលការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកមានភាពទន់ខ្សោយនៅឡើយ។


“ទ្វារសម្រាប់ការបើកចំហររបស់ប្រទេសចិន នឹងមិនបិទឡើយ ហើយនឹងបើកចំហររឹតតែធំទៀត”។ កំណែទម្រង់និងការបើកចំហររបស់ប្រទេសចិនមិនត្រឹមតែជំរុញការ អភិវឌ្ឍរបស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផលដល់ពិភពលោកផងដែរ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top