អត្ថបទស្រាវជ្រាវ (scholar)

បទវិភាគ៖ ហេតុអ្វីបានជាហ្វីលីពីន បង្កហេតុនៅ សមុទ្រចិនខាងត្បូង ជាញឹកញយ?

ដើម្បីសម្រេចបាននូវបំណងទុច្ចរិតដែលទន្រ្ទានកាន់កាប់កោះនិងថ្មប៉ប្រះទឹកសមុទ្រចិនខាងត្បូង ប្រទេសហ្វីលីពីនកំពុងដឹកនាំសម្ដែង”រឿង”មួយហើយមួយទៀតនៅសមុទ្រចិនខាងត្បូង។


ចាប់តាំងពីខែមីនាឆ្នាំនេះមក ហ្វីលីពីនបានចាត់បញ្ជូននាវាដឹកសម្ភារៈនិងនាវាឆ្មាំសមុទ្រជាច្រើនលើកមកបំពានចូលដែនសមុទ្រដែលនៅជាប់ថ្មប៉ប្រះទឹកRen’ai ដើម្បីដឹកជញ្ជូនសម្ភារៈសំណង់និងសម្ភារៈចូលនូបត្ថម្ភចំពោះនាវាចម្បាំងដែលទុកចោលដោយខុសច្បាប់របស់ខ្លួន ហើយប៉ុនប៉ងបង្កើតប៉ុស្ដិ៍ប្រចាំការនៅលើថ្មប៉ប្រះទឹកដែលគ្មានមនុស្សរស់នៅរបស់ប្រទេសចិន។ឆ្មាំសមុទ្រចិនបានចាត់វិធានការគ្រប់គ្រងដោយអនុលោមតាមផ្លូវច្បាប់ ហើយផ្ចាញ់ការប៉ុនប៉ងរំលោភសិទ្ធិនិងការបង្កហេតុរបស់ភាគីហ្វីលីពីន។បន្ទាប់មកលោកGilberto Teodoroរដ្ឋមន្ត្រីការពារជាតិហ្វីលីពីនបានព្រលយសម្ដីថា នឹងដាក់ពាក្យបណ្តឹងឱ្យធ្វើមជ្ឈត្តកម្មអន្តរជាតិអំពីការទាមទារខាងអធិបតេយ្យភាពរបស់ប្រទេសចិននៅសមុទ្រចិនខាងត្បូង។ តើមនុស្សមួយចំនួនរបស់ភាគីហ្វីលីពីនចង់សម្តែងរឿងគួរឱ្យអស់សំណើចនៃរឿងមជ្ឈត្តកម្មនៅសមុទ្រចិនខាងត្បូង”ម្តងទៀតមែនឬ?


ភាគីហ្វីលីពីនបានបង្កហេតុនៅសមុទ្រចិនខាងត្បូងជាញឹកញយនាពេលថ្មីៗនេះ តើមានបំណងអ្វី?ឥស្សរជនវិភាគបានលើកឡើងថា ហ្វីលីពីនបង្កប់ឧបាយកលបីចំណុចនៅពីក្រោយរឿងនេះ។


ទីមួយ ប៉ុនប៉ងបង្កាច់បង្ខូចកិត្តិយសប្រទេស ចិននៅលើផ្ទៃអន្តរជាតិ តាមរយៈការប្រឌិតបញ្ហានិងធ្វើពុតគួឱ្យអាណិតអាសូរ ដើម្បីពង្រឹងគោលគំនិតខុសច្បាប់របស់ហ្វីលីពីនលើសមុទ្រចិនខាងត្បូងថែមទៀត។


ទីពីរ ធ្វើឱ្យបញ្ហាសមុទ្រចិនខាងត្បូងឡើងកម្តៅ ហើយផ្តល់លេសសម្រាប់ឱ្យអាមេរិកលូកដៃចូលកិច្ចការក្នុងតំបន់។ មុនពេលហេតុការណ៍ដែលភាគីហ្វីលីពីនបំពានចូលថ្មប៉ប្រះទឹកRen’aiនៅថ្ងៃទី២៣ខែមីនា លោកBlinkenរដ្ឋមន្ត្រីការបរទេសអាមេរិកបានទៅបំពេញទស្សនកិច្ចនៅប្រទេសហ្វីលីពីន ហើយបានលើកឡើងម្តងទៀតនូវ”ពាក្យសន្យាខាងសន្តិសុខ”ចំពោះហ្វីលីពីន។ ពួកគេឃុបឃិតគ្នាប៉ុនប៉ងអូសទាញកងកម្លាំងទាំងក្នុងនិងក្រៅតំបន់ ដើម្បីទប់ស្កាត់ប្រទេសចិន ហើយទីបំផុតបម្រើអនុត្តរភាពរបស់អាមេរិក។


ក្រៅពីនេះទៀត អាមេរិកជប៉ុននិងហ្វីលីពីននឹងបើកធ្វើកិច្ចប្រជុំកំពូលនៅទីក្រុងវ៉ាស៊ីនតោននៅខែមេសា ហើយមជ្ឈដ្ឋានខាងក្រៅព្យាករណ៍ថា បញ្ហាសមុទ្រចិនខាងត្បូងនឹងក្លាយជាចំណុចក្តៅមួយនៃកិច្ចប្រជុំកំពូលលើកនេះ។
ពេលថ្មីៗនេះ មនុស្សមួយចំនួនរបស់ភាគីហ្វីលីពីនបានអះអាងជាច្រើនដងថា នឹងដាក់ពាក្យបណ្តឹងទៅធ្វើមជ្ឈត្តកម្មអន្តរជាតិអំពីការទាមទារអធិបតេយ្យភាពរបស់ប្រទេសចិនចំពោះសមុទ្រចិនខាងត្បូង។ ដូចដែលយើងដឹងស្រាប់ហើយថា អធិបតេយ្យភាពទឹកដី សិទ្ធិនិងផលប្រយោជន៍ដែនសមុទ្រពាក់ព័ន្ធរបស់ប្រទេសចិន គឺត្រូវបានបង្កើតឡើងនិងកំណត់ក្នុងដំណើរការប្រវត្តិសាស្ត្រដ៏យូរអង្វែង ដែលមានភស្តុតាងប្រវត្តិសាស្ត្រនិងទីសំអាងផ្លូវច្បាប់ដ៏គ្រប់គ្រាន់ ហើយជាស្របតាមច្បាប់អន្តរជាតិដូចជា《ធម្មនុញ្ញអង្គការសហប្រជាជាតិ》និង《សន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ》ជាដើម។ វិសាលភាពទឹកដីរបស់ប្រទេសហ្វីលីពីនគឺត្រូវបានកំណត់ដោយសន្ធិសញ្ញាអន្តរជាតិមួយចំនួន ហើយមិនដែលរាប់បញ្ចូលកោះនិងថ្មប៉ប្រះទឹកណាមួយក្នុងប្រជុំកោះNanshaនោះឡើយ។ តែហ្វីលីពីនបានចាត់បញ្ជូននាវាជាបន្ដបន្ទាប់ ដើម្បីបំពានចូលដោយខុសច្បាប់ ដែលបានរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពទឹកដីនិងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ប្រទេសចិន។


រីឯអ្វីដែលហៅថា”រឿងមជ្ឈត្តកម្មនៃសមុទ្រចិនខាងត្បូង” ដែលត្រូវបានជំរុញដោយប្រទេសហ្វីលីពីននាប៉ុន្មានឆ្នាំមុន គឺជារឿងកំប្លែងខាងនយោបាយមួយលើក។ វិវាទទឹកដីមិនស្ថិតក្នុងវិសាលភាពកែសម្រួលនៃ《សន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ》ទេ។ អ្វីដែលហ្វីលីពីនហៅថា សេចក្តីសម្រេចចិត្តនៃរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង គឺជាក្រដាសឥតបានការមួយសន្លឹក។


ពេលថ្មីៗនេះ លោកMaryKay Carlsonឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសហ្វីលីពីនបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនថា សន្ធិសញ្ញាការពាររួមគ្នារវាងអាមេរិកនិងហ្វីលីពីន មានតម្លៃដ៏ធំធេងក្នុងការទប់ស្កាត់ការប៉ះទង្គិចនៅក្នុងតំបន់។ អ្នកផងទាំងពួងចង់សួរថា៖ ក្រោមការញុះញង់និងជម្រុញពីអាមេរិក ហ្វីលីពីនបន្តបង្កហេតុនៅសមុទ្រចិនខាងត្បូងជាបន្តបន្ទាប់និងជះឥទ្ធិពលអវិជ្ជមានដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ តើវាអាចរួមចំណែកដល់សណ្តាប់ធ្នាប់ក្នុងតំបន់យ៉ាងដូចម្តេច? តើសម្ព័ន្ធមិត្តអាមេរិកនិងហ្វីលីពីននាំមកនូវស្ថិរភាពឬភាពច្របក់ច្របូលដល់តំបន់?ការពិតបានផ្តល់ចម្លើយរួចហើយ៕

ដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top