ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីជនពិការ ដែលជាម្ចាស់មេដាយមាស ប្រាក់ និង មេដាយសំរិទ្ធ សម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡាអាស៊ាន ប៉ារ៉ាហ្គេមលើកទី១១ ឆ្នាំ២០២២ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ដែលបានប្រពឹត្តិ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២២ ទទួលបានប្រាក់លើកទឹកចិត្ត ពីរាជរដ្ឋាភិបាល នៃព្រះរាជណាចក្រកម្ពុជា ដោយមានថវិកា សរុបចំនួន ២ ៧០៨ ៦០០០ ០០០រៀល ។

ក្នុងឱកាសពិធីប្រគល់ប្រាក់ លើកទឹកចិត្ត ពីរាជរដ្ឋាភិបាល នៃព្រះរាជណាចក្រកម្ពុជា នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៣ ដោយមានការអញ្ជើញអធិបតី ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានគណៈកម្មាធិការជាតិ រៀបចំការប្រកួត កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ។

នេះប្រកួតខាងលើនេះ ប្រទេសកម្ពុជាបានបញ្ចូនកីឡាករ-កីឡាការិនី ជនពិការ ចំនួន១១៥នាក់ លើ ១១ប្រភេទ កីឡាចូលរួមក្រោមការដឹកនាំ របស់លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិភូដឹកនាំ ក្នុងនោះក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយមាស ៧ គ្រឿង ប្រាក់ ១០ គ្រឿង និងសំរឹទ្ធ ១១ គ្រឿង ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា សមិទ្ធផលនេះកើតចេញទឹកចិត្តដ៏ថ្លៃថ្លាល្អ ប្រពៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងប្រធានគណកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា បានតែងតាំងលោកហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ជាអនុប្រធានគណកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា ដឹកនាំប្រតិភូអត្តពលិកជនពិការកម្ពុជា ចូលរួមប្រកួតប្រកបដោយភាពកក់ក្តៅ ដោយឯកឧត្តមប្រធាន បានចុះជាប់ជាមួយប្អូន ជនពិការគ្រប់ការប្រកួតមិនថា យប់ឬថ្ងៃ ៕






