SEA GAME

ណាហ្គាវើលដ៍ បេះដូងសប្បុរស សហការជាមួយ Beyond The Games នឹងរៀបចំទិវាគ្រួសារ ‘លើសពីការប្រកួត’ នៅខេត្តកំពង់ស្ពឺ

ភ្នំពេញ ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស ‘NagaWorld Kind Hearts’ ជាផ្នែកការងារទំនួលខុសត្រូវ សង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានសហការជាមួយ Beyond The Games (BTG) រៀ បចំទិវាគ្រួសារ ‘ Family Day’ នៅកីឡដ្ឋានកំពង់ស្ពឺ ជាកីឡដ្ឋានដែលទើបនឹង ដាក់សម្ពោធនាពេលថ្មីៗ ។ ទិវាគ្រួសារ ‘លើសពីការប្រកួត’នេះនឹងរៀបចំឡើង នៅថ្ងៃអាទិត្យ ទី២៦ ខែមីនានេះ ក្នុងគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយព្រឹត្តិការណ៍ កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើ កទី១២ លើកដំបូងនៅក្នុងខែឧសភានេះ។ ‘លើសពីការប្រកួត’ ឬហៅជាភាសាអង់គ្លេសថា ‘Beyond The Games’ គឺជាគំនិតផ្តួចផ្តើមដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ដែលមានគោលបំណងលើកស្ទួយ និង ផ្សព្វផ្សាយប្រទេសកម្ពុជា លើសពីភាពជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ដោយបង្ហាញពីវប្បធម៌ ប្រវត្តិសាស្ត្រ និងម្ហូបប្រពៃណីខ្មែរ ។ល។

ណាហ្គាវើលដ៍បេះដូងសប្បុរស និង Beyond The Games នឹងផ្តល់ជូននូវល្បែងកម្សាន្តលក្ខណៈគ្រួ សារសប្បាយៗជាច្រើននៅថ្ងៃ “ទិវាគ្រួសារ” ឬ Family Day នេះ ខណៈកីឡដ្ឋានកំពង់ស្ពឺគឺជាកីឡដ្ឋាន ក្នុងទឹកដីរបស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ NagaWorld FC កីឡាកររបស់ក្លិបក៏នឹង មានវត្តមាននៅទីនោះ ដើម្បីជួបជាមួយអ្នកគាំទ្រ និងលេងហ្គេមជាមួយអ្នកចូលរួមផងដែរ ។ ណាហ្គាវើលដ៍បេះដូងសប្បុ រសនឹងតាំងបង្ហាញពានរង្វាន់ Stevie ដ៏មានកិត្យានុភាព ១៥ ដែលពួកគេបានឈ្នះ រួមបញ្ចូលពានរង្វាន់មាស ដែលពួកគេបានឈ្នះកាលឆ្នាំ២០២១ ផងដែរ ។ អ្នកចូលរួម ក៏នឹងមានឱកាសបង្ហាញ ជំនាញរបស់ពួកគេ តាមរយៈការ លេងហ្គេមបាល់ទាត់សប្បាយៗ ជាច្រើន ឬក៏អាចឧបត្ថម្ភជាទឹកប្រាក់ ដើម្បីទិញកូនឈើយកទៅដាំ ដោយដាក់ឈ្មោះ របស់ពួកគេទៀតផង។ នៅក្នុងទិវានេះ នឹងផ្តល់ជូននូវការកម្សាន្ត និងការអប់រំផងដែរសម្រាប់អ្នកចូលរួមគ្រប់វ័យ ។ Beyond The Games នឹងបង្ហាញពីវប្បធម៌ និងប្រវត្តិសាស្ត្រដ៏ល្អផូរផង់ របស់ប្រទេសកម្ពុជាតាមរយៈសកម្មភាពកីឡា និងការលេងហ្គេមផ្សេងៗ ។ អ្នកចូលរួម ក៏អាចជួយបត់ក្រដាស រាងបេះដូងដើម្បីជួយ BTG ឱ្យទទួលបានក្រដាសរាងបេះដូងចំនួន ១ លាននៃឯតទគ្គកម្មហ្គីណេសពិភពលោកផងដែរ។
លោក Pern Chen នាយកគ្រប់គ្រង ខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានបញ្ជាក់អំពីអារម្មណ៍រំភើបថា “ណាហ្គាវើលដ៍បេះដូងសប្បុរស មានមោទកភាព ក្នុងការ គាំទ្រ Beyond The Games ដើម្បីជួយអភិវឌ្ឍសហគមន៍ និងកីឡាយុវជននៅក្នុងព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រនេះ សម្រាប់ប្រទេសកម្ពុជា ។ វាជាឱកាសដ៏អស្ចារ្យសម្រាប់ពួកយើងដែលត្រូវផ្តល់ត្រឡប់ ដល់សហគមន៍ និងភ្ជាប់ទំនាក់ទំនងជាមួយគ្រួសារ និងមិត្តភក្តិតាមរយៈព្រឹត្តិការណ៍ ដែលប្រកបដោយការអប់រំ និងសប្បាយរីករាយនេះ” ។

នឹងមានល្បែងកម្សាន្តសប្បាយៗដ៏សម្បូរបែបនៅថ្ងៃ ‘ទិវាគ្រួសារ’ ដែលអ្នកចូលរួមអាចឈ្នះរង្វាន់ដ៏ច្រើន!

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៤ កម្មវិធីការងារសង្គមរបស់ណាហ្គាវើលដ៍ បេះដូងសប្បុរស បានផ្តល់ប្រយោជន៍ដល់កុមារ និងប្រជាពលរដ្ឋនៅក្នុង សហគមន៍ជាង ៤៩៦.៥៤០ នាក់ និងទទួលបានរង្វាន់ក្នុងតំបន់ និងអន្តរជាតិជាង ៣០ ដែលរួមបញ្ចូលពានរង្វាន់ Stevie ចំនួន ១៥ ដែលបានឈ្នះចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ ៕

ចូលរួមឧបត្ថម្ភសម្រាប់ការទិញ និងដាំកូនឈើជាមួយណាហ្គាវើលដ៍បេះដូងសប្បុរស នៅថ្ងៃ ‘ទិវាគ្រួសារ’ ដើម្បីប្រទេសកម្ពុជាកាន់តែបៃតង
To Top