ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣១ មីនានេះថា សម្រាប់បងប្អូនប្រជាពលរដ្ឋទាំងជនជាតិខ្មែរ និងបរទេស មានសិទ្ធិចូលមើលការប្រកួតកីឡា ស៊ីហ្កេម ដោយមិនចាំបាច់បង់លុយទាំងអស់ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសសេរយ៉ាងដូច្នេះថា «សម្តេចតេជោ ហ៊ុនសែន ប្រកាសអោយទាំងខ្មែរ ទាំងបរទេស មានសិទ្ធិចូលមើលកីឡា ស៊ីហ្កេម ដោយមិនបង់លុយទាំងអស់ ។ សហព័ន្ធកីឡាដែលចូលរួមក៏មិនត្រូវបង់លុយដែរ ។ ការផ្សាយរបស់ទូរទស្សន៍បរទេសនានាត្រូវទម្លាក់ថ្លៃ ឬ ក៏អោយ free តែម្តងទៅ ព្រោះសំខាន់គឺផ្សាយពីប្រទេកម្ពុជាយើង» ៕

