ភ្នំពេញ ៖ ក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រីពេញអង្គនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ពិតមែនតែអនុញ្ញាតឲ្យទាំងជនបរទេសនិងពលរដ្ឋខ្មែរចូលទស្សនាការប្រកួតកីឡាស៊ីហ្គេមដោយសេរីមិនយកលុយក៏ដោយ ប៉ុន្តែទោះបីជាយ៉ាងណាសំបុត្រត្រូវតែមាន ។

ការកំណត់ឲ្យមានសំបុត្រត្រូវតែមានពីសំណាក់នាយករដ្ឋមន្រ្តីនេះ គឺដើម្បីចង់ដឹងពីកន្លែងអង្គុយ និងច្រកចេញចូល ។ នេះបើតាមហ្វេសប៊ុករបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ៕
