ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ប្រជាជន ត្រូវធ្វើខ្លួនជាម្ចាស់ផ្ទះ និងត្រូវចេះអត់ធ្មត់នូវគ្រប់បញ្ហា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។
តាមរយៈសំណេរនៅលើគណនីហ្វេសប៊ុក របស់លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលបានស្រង់ប្រសាសន៍របស់សម្តេចតេជោផ្សាយបន្តនារសៀលថ្ងៃ២៨ មេសា ក្រោយបញ្ចប់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីថា «នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ យើងត្រូវធ្វើឲ្យអ្នកមិនសប្បាយចិត្តប្រែទៅជាអ្នកសប្បាយចិត្ត និងប្រែទៅជាមិត្ត ។ សូមប្រជាជនកម្ពុជាយើងត្រូវធ្វើខ្លួនជាម្ចាស់ផ្ទះ និងត្រូវចេះអត់ធ្មត់នៅមុខគ្រប់បញ្ហា”៕

