SEA GAME

កីឡាការិនី ខាន់ ចេស្តា មកដល់កម្ពុជា

ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញទៅទទួលស្វាគមន៍ដំណើរអញ្ជើញមកដល់​ របស់កីឡាការិនីជឺជិតស៊ូ ខាន់ ចេស្តា និងក្រុមគ្រួសារ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីចូលរួមការប្រកួត ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាពេលខាងមុខ។ ខាន់ ចេសា គឺជាម្ចាស់មេដាយមាស លើប្រភេទកីឡាជឺជិតស៊ូ ក្នុងស៊ីហ្គេម ឆ្នាំ២០១៩ និងក៏ជាម្ចាស់មេដាយមាស កីឡាអាស៊ី ឆ្នាំ២០១៨ ផងដែរ ក្នុងទម្ងន់ ៤៩គីឡូក្រាម៕

To Top