SEA GAME

ចំណេះដឹងផ្នែកព្រឹត្តិការណ៍កីឡា! រយៈកាល ដែលកម្ពុជាខកខាន ធ្វើព្រឹត្តិការណ៍ Sea Games និង Ganefo

" "

ភ្នំពេញ៖ លោកបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដា បានចេញមករំលឹកអំពីប្រវត្តិដំបូង ក៏ដូចជាការខកខានរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ ស៊ីហ្គេម (Sea Games) ចាប់តាំងពីឆ្នាំ១៩៥៩ និង Ganefo ចាប់តាំងពីឆ្នាំ១៩៦៦ រហូតដល់មានការរៀបចំ ព្រឹត្តិការណ៍ដ៏ធំមួយនេះ (Sea Games 2023) ដែលកម្ពុជា កំពុងធ្វើជាម្ចាស់ផ្ទះនាពេលនេះ។

ក្នុងនោះលោក ហេង វ៉ាន់ដា បានលើកឡើងថា រយៈកាល ដែលកម្ពុជាខកខានធ្វើព្រឹត្តិការណ៍ កីឡាដ៏ធំបែបនេះ!

" "

កីឡា SEA Games

" "


១- SEA Games ត្រូវបានប្រារព្ធជាលើកទី១ នៅប្រទេសថៃ នាថ្ងៃ១២ ខែធ្នូ ឆ្នាំ១៩៥៩។
២- ប្រទេសកម្ពុជា ត្រូវទទួលធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីភូមា ដើម្បីប្រារព្ធលើកទី៣នៅ ឆ្នាំ១៩៦៣ ប៉ុន្តែប្រទេសកម្ពុជា បានបដិសេធក្រោមហេតុផល នយោបាយផ្ទៃក្នុង។
៣-SEA Games លើកទី១ មានការចូលរួម៦ប្រទេស៖ ភូមា, កម្ពុជា, ឡាវ, ម៉ាឡេស៊ី, ថៃ,វៀតណាមខាងត្បូង។

កីឡា GANEFO


១-GANEFO ត្រូវបានប្រារពជាលើកទី១នៅប្រទេសឥណ្ឌូណេស៊ី នាថ្ងៃ២២ ខែធ្នូ ឆ្នាំ១៩៦៣។ ដែលមានការចូលរួមពី៤៦ប្រទេស។
២-GANEFO ត្រូវបានប្រារពជាលើកទី២នៅប្រទេសកម្ពុជា នាថ្ងៃ២៥ ខែធ្នូ ឆ្នាំ១៩៦៦ ដែលមានការចូលរួមពី១៧ប្រទេស។
*GANAFO ធ្វើបានតែ២លើកប៉ុណ្ណោះ ហើយត្រូវបានរលាយ ទៅវិញដោយគ្មានស្រណោះ។

កីឡាSEA Games ឆ្នាំ២០២៣
១-បើគិតពីកីឡាSEA Games ឆ្នាំ១៩៥៩ អស់រយៈកាល៦៣ឆ្នាំ ទើបកម្ពុជាប្រារព្ធលើកទី១ របស់ខ្លួន។
២-បើគិតពីកីឡាGANEFO ឆ្នាំ១៩៦៦ អស់រយៈកាល៥៧ឆ្នាំ ទើបកម្ពុជាប្រារព្ធកីឡាដ៏ធំបែបនេះ៕

To Top