ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការជាតិរៀបចំ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់មេដាយមាស ជូនកីឡាករជ័យលាភីវិញ្ញាសាគុនខ្មែរ ដល់កីឡាករកម្ពុជា ឃួន ឡាំងកូស៊ីន បានដណ្ដើមមេដាយមាស ប្រភេទបុរសទម្ងន់៥៧គីឡូក្រាម និងកីឡាករ ឈុត វ៉ាន់ថង ដណ្ដើមមេដាយមាស ប្រភេទបុរសទម្ងន់ ៦០គីឡូក្រាម ក្នុងវគ្គផ្តាច់ព្រ័ត្រ៕

