Jamaica ៖ប៉ូលីសបានបង្ហើបឲ្យដឹងថា សមាជិកម្នាក់នៃក្រុមបាល់ទាត់ ជម្រើសជាតិស្ត្រីរបស់ Jamaica ត្រូវបានគេចាក់សម្លាប់ បន្ទាប់ពីនាងមានជម្លោះ តាមទូរស័ព្ទដៃ ជាមួយជនសង្ស័យជាស្ត្រី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
នាង Tarania Clarke អាយុ ២០ ឆ្នាំជាខ្សែបម្រើរបស់ក្លឹប Jamaica ឈ្មោះថា Waterhouse ត្រូវបានគេចាប់មួយកាំបិត នៅពេលដែលកំពុងប្រយុទ្ធ ជាមួយនារីម្នាក់ទៀតនៅ Half-Way Tree, St Andrew, Jamaica ។ នាងត្រូវគេបានបញ្ជូនទៅមន្ទីរពេទ្យ ដែលក្រោយមក នាងក៏ស្លាប់តែម្តង។
ស្ត្រីអាយុ ២០ ឆ្នាំ គឺជាប្រធានក្រុមនៃ Waterhouse FC ដែលនាំឲ្យក្រុម ឈ្នះពានរង្វាន់លីគកំពូលស្ត្រី និងជាតំណាងរបស់ Jamaica កាលពីខែតុលាទៅនៅ Caribbean នៃការប្រកួតជម្រុះអូឡាំពិក។
នៅក្នុងសេចក្តីថ្លែងការណ៍ សហព័ន្ធកីឡាបាល់ទាត់ Caribbean (JFF) បាននិយាយថា សហព័ន្ធកីឡាបាល់ទាត់ Caribbean បានសម្តែងការសោកសៅយ៉ាងក្រៃលែង ចំពោះការស្លាប់របស់ Tarania ហើយក្រុមគ្រួសារ JFF សូមចូលរួមរម្លែកទុក្ខដល់ Waterhouse FC; ក្រុមគ្រួសាររបស់នាង; មិត្តភក្តិ និងមិត្តរួមការងាររបស់នាង៕ ដោយ៖លី ភីលី