ភ្នំពេញ៖ពិធីចុះ MoU នេះ បានធ្វើកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ក្រោមវត្តមាន លោ ស សុខា ស្ថាបនិក ក្លិបកីឡាបាល់ ទាត់ វិសាខា, លោក ស្រី កែ សួនសុភី ប្រធានក្លិបកីឡា បាល់ ទាត់វិសាខា និង លោក Onodera Hiroshi ប្រធានក្លិប Yokohama FC របស់ជប៉ុន ព្រម ទាំងក្រុមការងារ ក្លិប ទាំង ពីរ ផងដែរ ។
ក្លិបកីឡាបាល់ទាត់វិសាខា មានក្ដីសោមនស្សរីករាយ ក្នុង ការប្រកាសចុះ អនុស្សារណៈយោគ យល់ គ្នា (MoU) ជាមួយក្លិប Yokohama FC ដែលជា ក្លិបសមាជិក J1-League 2020 ដើម្បី ពង្រឹងចំណងមិត្តភាព កម្ពុជា-ជប៉ុន និងពង្រីកកិច្ចសហប្រតិបត្តិការ ការងាររវាង ក្លិបទាំងពីរ ពិសេសការ ផ្លាស់ប្ដូរ កីឡាករយុវជនថ្នាល ក៏ដូចជាគ្រូបង្វឹកសំដៅជំរុញការអភិវឌ្ឍ ក្លិបទាំងពីរ ឆ្ពោះទៅរកភាពរីកចម្រើនបន្ថែមទៀតខាងក្រោមនេះ គឺជារូបភាពខ្លះៗនៃកម្មវិធីចុះ MoU ខាងលើ នៅប្រទេសជប៉ុន។ ដោយ៖លី ភីលីព