កីឡា

របួស​ Kane​ លើកនេះអាចថែមទាំងធ្វើឲ្យខកខាន ការប្រកួត របស់ខ្លួននៅអ៊ឺរ៉ូ ឆ្នាំ២០២០ទៀតផង

Harry Kane មកដល់ថ្ងៃសុក្រនេះទើបតែបញ្ចប់ទៅ នៃការវះកាត់សរសៃពួរជើងខាងឆ្វេងរបស់ខ្លួន ដែលបានទទួលរងរបួសកាលពីអំឡុងពេល ប្រកួងចុងក្រោយចាញ់នឹងក្រុម Southampton ។

ទោះបីជាយ៉ាងណាក្តីអវត្តមានរបស់កីឡាករ Kane ពិតជាបានធ្វើឲ្យគ្រូបង្វឹកថ្មីរបស់ក្លឹប Spurs គឺលោក Mourinho មានអារម្មណ៍ពិបាកចិត្តមិនតិចនោះឡើយ ហើយដោយត្រូវបានព្យាករណ៍ថានឹងអាចសម្រាកព្យាបាល រហូតទៅដល់២ខែផងប៉ុន្តែកាន់តែអាក្រក់ជាងនេះ នៅពេលដែលគ្រូពេទ្យជំនាញក្រោយវះកាត់ ហើយបានបញ្ជាក់ទៀតថាមិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែព្រឹត្តិការណ៍អ៊ឺរ៉ូឆ្នាំ២០២០រដូវក្តៅខាងមុខនេះក៏ Kane មិនអាចចូលរួមបានឡើយ។

កាសែតអង់គ្លេស The Mirror នៅថ្ងៃសុក្រនេះបានសរសេរថា ការអះអាងមួយដោយគ្រូពេទ្យ ដ៏ជំនាញបំផុតមួយរបស់អង់គ្លេសគឺលោក Chris Wilson បានអះអាងថាការសម្រាកព្យាបាលរហូតដល់សះស្បើយ គឺទាមទារពេលរហូតទៅដល់៦ខែ ចាប់រាប់ពីពេលនេះតទៅគឺមានន័យថា នឹងខកខានអ៊ឺរ៉ូឆ្នាំ២០២០ជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

To Top