កីឡា

តាមស្ថិតិ ទើបដឹងថា Henderson អាចជាប់ឈ្មោះ ជាកីឡាករល្អបំផុត ប្រចាំឆ្នាំសម្រាប់ក្លឹប

បរាជ័យ៣ដង ក្នុងការប្រកួតទាំង៤លើក របស់ហង្សក្រហម Liverpool បានក្លាយទៅជាប្រធានបទ គួរឲ្យចាប់អារម្មណ៍បំផុត នៅសប្តាហ៍នេះ ដោយសារតែកំណត់ត្រា មិនចាញ់រដូវកាលនេះ ត្រូវបានបញ្ចប់ហើយការ លើកពានមាសរបស់អង់គ្លេស បំបែកឯកទក្តកម្មរបស់Man Unitedអាចឃ្លាតទៅឆ្ងាយទៅវិញផងដែរ។

គ្រប់គ្នាបានមើលឃើញថា ការខកខានទទួលបានជ័យជំនះ ទាំងនោះគឺមិនមានវត្តមាន របស់ប្រធានក្រុមជនជាតិ អង់គ្លេសកីឡាករJordan Hendersonឡើយ ។ បរាជ័យជើងទី១ ពានរង្វាន់ Champion League ទៅលើក្រុម Altetico Madrid កីឡាករ Henderson កំពុងតែព្យាបាលរបួស ហើយបន្តបន្ទាប់មកចាញ់Watford ក្នុងលទ្ធផល៣ទល់នឹង០ ជាបរាជ័យដំបូងបំផុត នៅលីករដូវកាលនេះ និងចុងក្រោយចាញ់Chelsea ក្នុងជុំទី៥នៃព្រឹត្តិការណ៍FA Cup។

ផ្ទាំងពាណិជ្ជកម្ម

តាមតួលេខ អាចបញ្ជាក់ថា កីឡាកររូបនេះ ពិតជាសំខាន់ណាស់ សម្រាប់ក្លឹប ដោយក្នុងនោះយោងតាមការប្រកួត ដែលមានវត្តមាន របស់Henderson ក្រុមនឹងមានអត្រាអាចយកជ័យជំនះ ដល់ទៅ៨២ភាគរយ ខណៈដែលមិនមានវត្តមាន របស់Henderson នឹងមានភាគរយឈ្នះត្រឹមតែ ៥៨ភាគរយប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top
×