កីឡា

Ronaldinho ត្រូវបានឃាត់ខ្លួន នៅប៉ារ៉ាហ្គាយ ដោយសារបញ្ហា លិខិតឆ្លងដែនក្លែងក្លាយ

នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនានេះ បានឲ្យដឹងថា អាជ្ញាធរនិយាយថា អតីតខ្សែប្រយុទ្ធប្រេស៊ីល ដ៏ល្បីល្បាញ លោកRonaldinho កំពុងត្រូវបានប៉ូលិសចាប់ខ្លួន នៅក្នុងប្រទេសប៉ារ៉ាហ្គាយ ក្រោយរកឃើញថា បានប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ ដើម្បីចូលស្នាក់នៅក្នុងប្រទេសនេះ។

ក្រុមប៉ូលិស បានធ្វើដំណើរទៅដល់ការស្រាវជ្រាវ នៅក្នុងសណ្ឋាគារមួយកន្លែង នៅក្នុងរដ្ឋធានីនៃប្រទេស ដែលមានឈ្មោះថា សណ្ឋាគារ Asuncion តាំងតែពីថ្ងៃពុធម្សិលមិញ ជាទីកន្លែងដែលរូបគាត់ កំពុងបន្តស្នាក់នៅកំសាន្ត ជាមួយនឹងបងប្អូនប្រុស របស់ខ្លួនម្នាក់ទៀត។

ផ្ទាំងពាណិជ្ជកម្ម

រដ្ឋមន្ត្រីការពារជាតិប៉ារ៉ាហ្គាយ បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកសែត របស់វេបសាយកីឡាករ ESPN ថា បុរសទាំងពីរ ត្រូវបានកំពុងធ្វើការស៊ើបសួរបន្ថែម ខណៈដែលពួកគេបានអះអាងថា មិនបានធ្វើអ្វីខុសនោះទេ ប៉ុន្តែនឹងសហការជាមួយនឹងអាជ្ញាធរ ដើម្បីធ្វើការងារនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top