កីឡា

គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta ឆ្លងមេរោគកូវីដ១៩ ខណៈអ្នកដែលស្និតនឹងលោក ត្រូវដាក់ឱ្យនៅដោយឡែក

បរទេស៖ ក្របខ័ណ្ឌ English Premier League កាលពីដើមសប្តាហ៍នេះ បានពន្យារពេលការប្រកួតបាល់ទាត់ ដែលត្រូវបានគេរំពឹងទុក រវាងក្រុម Manchester City និងក្រុម Arsenal ដែលមុនពេល ដែលគូ្របង្វឹកលោក Mikel Arteta បានអួតអាងថា គាត់មានការយល់ដឹងខ្លះ​ ដែលគាត់អាចប្រើ ដើម្បីធ្វើឱ្យប្រជាជន មានភាពប្រសើរឡើង។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្លិបនេះបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅព្រឹកថ្ងៃសុក្រថា លោក Mikel Arteta បានធ្វើតេស្តិ៍វិជ្ជមានចំពោះវីរុសកូវីដ១៩។

ក្លឹបបានប្រកាស នៅក្នុងសេចក្តីថ្លែងការណ៍នោះថា “មជ្ឈមណ្ឌលបណ្តុះបណ្តាល នៅទីក្រុងឡុងដ៍របស់យើង ត្រូវបានបិទ បន្ទាប់ពីគ្រូបង្វឹក Mikel Arteta ទទួលបានលទ្ធផលជាវិជ្ជមាន ចំពោះមេរោគកូវីដ១៩ នៅល្ងាចនេះ។

បុគ្គលិកក្រុម Arsenal ដែលមានទំនាក់ទំនងជិតស្និទ្ធ ជាមួយ Mikel នាពេលបច្ចុប្បន្ននេះ នឹងផ្តាច់ខ្លួនដោយខ្លួនឯង ស្របតាមគោលការណ៍ណែនាំ របស់រដ្ឋាភិបាល៕ ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top